VinFast នឹងក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីដើមដំបូងនៅលើពិភពលោកដែលបំពាក់បច្ចេកវិទ្យាកំណត់ទីតាំងពិភពលោក
(VOVWORLD) - What3words គឺជាបច្ចេកវិទ្យាកំណត់ទីតាំងដ៏សាមញ្ញ និងប្រកបដោយប្រសិទ្ធភាព ដែលអាចកំណត់រាល់ទីតាំងនៅលើពិភពលោក ហើយមានសមត្ថភាពប្រតិបត្តិការក្នុងស្ថានភាពគ្មានបណ្ដាញអ៊ីនធឺណិត។
VinFast VF9 (ប្រភព៖ vingroup.net) |
នារសៀលថ្ងៃទី ១០ មករា ឆ្នាំ ២០២២ VinFast (ក្រុមហ៊ុនរថយន្តអគ្គិសនី VinFast វៀតណាម) បានប្រកាសពីការបំពាក់បច្ចេកវិទ្យាកំណត់ទីតាំងពិភពលោក what3words លើផលិតផលរថយន្តអគ្គិសនីទាំងអស់។ នៅពេលដាក់ឲ្យដំណើរការនោះ VinFast នឹងក្លាយទៅជាក្រុមហ៊ុនរថយន្តអគ្គិសនីដើមដំបូងនៅលើពិភពលោក ដែលបានបំពាក់បច្ចេកវិទ្យាកំណត់ទីតាំងពិភពលោក សំដៅនាំមកនូវបទពិសោធន៍ដ៏ងាយស្រួលបំផុត។ What3words គឺជាបច្ចេកវិទ្យាកំណត់ទីតាំងដ៏សាមញ្ញ និងប្រកបដោយប្រសិទ្ធភាព ដែលអាចកំណត់រាល់ទីតាំងនៅលើពិភពលោក ហើយមានសមត្ថភាពប្រតិបត្តិការក្នុងស្ថានភាពគ្មានបណ្ដាញអ៊ីនធឺណិត។ គុណសម្បត្តិរបស់ what3words គឺបង្កើនប្រសិទ្ធភាពនៃវិធីសាស្ត្រស្វែងរកតាមរយៈសម្លេងជាមួយភាសារជាង ៥០ ក្នុងនោះមានភាសាវៀតណាម។ អ្នកបើកបរអាចបញ្ចូលអាសយដ្ឋានក្នុងទម្រង់ what3words ដោយសំឡេង ឬចុចអក្សរ ដើម្បីស្វែងរកអាសយដ្ឋានពិតប្រាកដ ទោះបីជាគេនៅតំបន់ឆ្ងាយ ឬខុសគ្នាពីភាសាក៏ដោយ៕