VinFast បានចុះហត្ថលេខាជាមួយភ្នាក់​ងារ​លក់​រាយចំនួន ៥ នៅក្នុងរដ្ឋចំនួន ៤​ នៃសហរដ្ឋអាមេរិក

(VOVWORLD) - កាលពីថ្ងៃទី ២ ខែមករា នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសកល VinFast បានប្រកាសចុះហត្ថលេខាជាផ្លូវការជាមួយនឹងភ្នាក់ងារលក់រាយចំនួន ៥ ដំបូងគេ ក្នុងរដ្ឋចំនួន ៤ នៅសហរដ្ឋអាមេរិក ដោយផ្តល់ឱកាសទទួលបានបទពិសោធន៍សាកល្បងរថយន្តអគ្គិសនី VinFast សម្រាប់អតិថិជន។

ភ្នាក់ងារលក់រាយ VinFast ដំបូងគេរួមមាន៖ Leith VinFast (Raleigh, North Carolina), Smith Haven VinFast (St. James, New York), Principle VinFast Grapevine (Grapevine, Texas), Hiley VinFast of Fort Worth (Fort Worth, Texas) និង VinFast Wichita (Wichita, Kansas) ។

VinFast បានចុះហត្ថលេខាជាមួយភ្នាក់​ងារ​លក់​រាយចំនួន ៥ នៅក្នុងរដ្ឋចំនួន ៤​ នៃសហរដ្ឋអាមេរិក - ảnh 1រថយន្តអគ្គិសនី ម៉ូដែល VF ៦ របស់ VinFast ។ រូបថត៖ Tran Viet/TTXVN

ភ្នាក់ងារលក់រាយទាំងនេះនឹងចាប់ផ្តើមលក់ម៉ូដែល VF ៨ ហើយបន្ទាប់មកគឺ VF ៦, VF ៧ និង VF ៩ ភ្លាមៗបន្ទាប់ពីម៉ូដែលទាំងនេះបានបង្ហាញមុខនៅលើទីផ្សារអាមេរិក។ អតិថិជនទាំងអស់ដែលទិញ ឬជួលរថយន្តអគ្គិសនី VinFast នឹងទទួលបានការធានារយៈពេល ១០ ឆ្នាំ ឬ ១២៥.០០០ ម៉ាយសម្រាប់រថយន្ត និងការធានារយៈពេល ១០ ឆ្នាំដោយគ្មានដែនកំណត់សម្រាប់ថ្ម។

VinFast គ្រោងនឹងពង្រីកបណ្តាញចែកចាយផលិតផលរថយន្តអគ្គិសនី VinFast ដល់ ១២៥ កន្លែងលក់នៅទូទាំងសហរដ្ឋអាមេរិក។ បន្ថែមពីលើការពង្រីកប្រព័ន្ធអ្នកចែកចាយរបស់ខ្លួន VinFast បច្ចុប្បន្នដំណើរការហាងលក់រាយ និងមជ្ឈមណ្ឌលសេវាកម្មចំនួន ១៣ នៅរដ្ឋកាលីហ្វ័រញ៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ