Vinfast - ភាពស្រស់សង្ហារមកពីប្រទេសវៀតណាម
(VOVWORLD) - ភាពស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ និងទំនើប ទាំងនេះគឺជាការវាយតម្លៃ រួមរបស់ អតិថិជនដំបូង ក៏ដូចជារបស់អ្នកជំនាញក្នុងវិស័យរថយន្ត ក្នុងនោះមាន រថយន្ត ប្រភេទ SUV និង Sedan របស់ VINFAST ដែលបានតាំង បង្ហាញជាលើក ដំបូង សំរាប់សាធារណជនក្នុងក្របខ័ណ្ឌពិព័រណ៌រថយន្តអន្តរជាតិទីក្រុងប៉ារីសឆ្នាំ ២០១៨។
រថយន្ត ប្រភេទ SUV និង Sedan របស់ VINFAST |
នៅក្នុងពិព័រណ៌រថយន្តលើកទី១២០នៅទីក្រុងប៉ារីសនេះ បានបើកទ្វា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី១៤ ខែតុលា និងកម្រមានពាណិជ្ជសញ្ញារថយន្តថ្មីៗនោះ ឡើយ។ ហេតុដូច្នេះហើយ រថយន្ត២ប្រភេទដំបូងបង្អស់របស់វៀតណាមមានភាព សមសួនយ៉ាងស្រស់សង្ហារដែលបានបង្កភាពភ្ញាក់ផ្អើលសំរាប់សាធារណជននិង ក្រុមហ៊ុនផលិតរយន្តផងដែរ។ លោក David Lyon នាយកផ្នែករចនារបស់ VINFAST រថយន្តវៀតណាមបានរចនាឡើងយ៉ាងរឹងមាំ និង គួរឲ្យចាប់អារម្មណ៍មែនទែន ដោយមាន Logo V ដែលតំណាងឲ្យវៀតណាម ក៏ដូចជាពាណិជ្ជសញ្ញា VinGroup និង VINFAST ផងដែរ។ អនុប្រធានសម្ព័ន្ធក្រុមហ៊ុន VinGroup លោកស្រី Le Thi Thanh Thuy បានអះអាងថា លោកស្រីមានជំនឿជាក់អំពីសម្ថតភាពក្នុងការផលិត រថយន្តចំនួន ២៥០,០០០ គ្រឿងតាមការគ្រោងទុករបស់រោងចក្រ ហើយលោក ស្រីក៏មានគោលបំណងចង់ឲ្យអតិថិជននឹងបានប្រើប្រាស់រថយន្តមួយដ៏ស្អាត ទំនើបក្នុងតម្លៃសមរម្យផងដែរ៕