VinFast ឧទ្ទេសនាមរថយន្តអគ្គិសនីចង្កូតស្តាំដៃនៅ ពិព័រណ៍រថយន្តអន្តរជាតិឥណ្ឌូនេស៊ី
(VOVWORLD) - VinFast បានឧទ្ទេសនាមរថយន្តអគ្គិសនីចង្កូតស្តាំដៃទៅកាន់ទីផ្សារជាលើកដំបូង។ ក្នុងឱកាសបើកការតាំងពិព័រណ៌នេះប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងគណៈប្រតិភូបានទៅទស្សនាស្តង់តាំងបង្ហាញរបស់ VinFast និងបានចុះហត្ថលេខាលើវត្ថុអនុស្សាវរីយ៍នៅលើ VinFast VF 5។
ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo និងគណៈប្រតិភូបានទៅទស្សនាបន្ទប់តាំងបង្ហាញរបស់ VinFast និងបានចុះហត្ថលេខាលើវត្ថុអនុស្សាវរីយ៍ VinFast VF 5។ រូបថត៖ អ្នកយកព័ត៌មាន VOV នៅឥណ្ឌូនេស៊ី |
នាថ្ងៃទី ១៥ ខែកុម្ភៈ ពិព័រណ៍រថយន្តអន្តរជាតិឥណ្ឌូនេស៊ី (IIMS) ២០២៤ បានបើកនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិហ្សាកាតា។ ពិព័រណ៍ ឆ្នាំនេះបានទាក់ទាញការចូលរួមរបស់ក្រុមហ៊ុនផលិតរថយន្ត រថយន្តអគ្គិសនី ម៉ូតូ និងម៉ូតូអគ្គិសនី ជាង ១៨០ អង្គភាព ក្នុងនោះមានក្រុមហ៊ុនភាគហ៊ុន និងអាជីវកម្ម VinFast របស់វៀតណាមផងដែរ។
នៅក្នុងពិព័រណ៌នេះ VinFast បានឧទ្ទេសនាមរថយន្តអគ្គិសនីចង្កូតស្តាំដៃទៅកាន់ទីផ្សារជាលើកដំបូង។ ក្នុងឱកាសបើកការតាំងពិព័រណ៌នេះប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងគណៈប្រតិភូបានទៅទស្សនាស្តង់តាំងបង្ហាញរបស់ VinFast និងបានចុះហត្ថលេខាលើវត្ថុអនុស្សាវរីយ៍នៅលើ VinFast VF 5។
យោងតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងនៅឥណ្ឌូនេស៊ី VinFast នឹងសាងសង់រោងចក្រផលិតរថយន្តដែលមានសមត្ថភាពផលិតរថយន្តអគ្គិសនីរហូតដល់ ៥ ម៉ឺន គ្រឿងក្នុងមួយឆ្នាំ ដែលមានបំណងសម្រេចបានអត្រាធ្វើមូលដ្ឋានីយកម្មរហូតដល់ ៤០% ។ គម្រោងរោងចក្រ VinFast ត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងាររាប់ពាន់កន្លែង និងជំរុញឧស្សាហកម្មរថយន្តអគ្គិសនីក្នុងស្រុក។ លោក Tran Quoc Huy អគ្គនាយកក្រុមហ៊ុន VinFast ឥណ្ឌូនេស៊ីបានវាយតម្លៃថា៖
“ឥណ្ឌូនេស៊ីគឺជាទីផ្សារ ដែលមានចំនួនប្រជាជនយ៉ាងច្រើនកុះករពោលគឺ ២៥០ លាននាក់។ ទីពីរ ទិន្នផលរថយន្តសរុបដែលលក់ក្នុងប្រទេសឥណ្ឌូណេស៊ីគឺតែងតែមានចំនួនប្រមាណ ១ លានគ្រឿង។ លើសពីនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏មានគោលនយោបាយគាំទ្រយ៉ាងខ្លាំងចំពោះផលិតផលរថយន្តអគ្គិសនីដូចជា៖ រថយន្តអគ្គិសនី ម៉ូតូអគ្គិសនី និងរថយន្តក្រុងអគ្គិសនី តាមរយៈគោលនយោបាយពន្ធនាំចូល ក៏ដូចជាគោលនយោបាយផ្លូវគមនាគមន៍ជួយសម្រួលជាវិជ្ជមានដល់ប្រព័ន្ធអេកូឡានអគ្គិសនី។ នោះគឺជាមូលហេតុដែល Vinfast បានវិនិយោគនៅទីផ្សារឥណ្ឌូនេស៊ីផងដែរ”៕