VOV បើកសប្ដាហ៍សៀវភៅឆ្នាំ២០២១
(VOVWORLD) - ព្រឹត្តិការណ៍នេះឧទ្ទេសនាម ដាក់តាំងបង្ហាញសៀវភៅថ្មីជាង៣០០ក្បាល់ស្ដីពីវិស័យជាច្រើនដូចជា សារព័ត៌មាន នយោបាយសង្គម ប្រវតិ្តសាស្ត្រ អក្សរសាស្ត្រ វិទ្យាសាស្ត្រ ជាដើម។
ទិដ្ឋភាពនៃពិធីបើក "សប្ដាហ៍សៀវភៅឆ្នាំ២០២១" ដែលបានរៀបចំឡើងដោយវិទ្យុសម្លេងវៀតណាម។ |
ដើម្បីជួយជ្រោមជ្រែងបណ្ដាសកម្មភាពរំលឹកខួបទិវាសៀវភៅវៀតណាម (ថ្ងៃទី២១ មេសា ឆ្នាំ២០២១) ហើយចូលរួមចំណែកក្នុងការលើកកំពស់ រីកសាយភាយវប្បធម៌អានក្នុងសហគមន៍នោះ នាព្រឹកថ្ងៃទី១២ មេសា វិទ្យុសម្លេងវៀតណាម (VOV) បានបើកព្រឹត្តិការណ៍ “សប្ដាហ៍សៀវភៅឆ្នាំ២០២១” (១២ - ២១ មេសា) នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ លេខ៥៧ វិថី Quan Su រដ្ឋធានីហាណូយ។
ព្រឹត្តិការណ៍នេះឧទ្ទេសនាម ដាក់តាំងបង្ហាញសៀវភៅថ្មីជាង៣០០ក្បាល់ស្ដីពីវិស័យជាច្រើនដូចជា សារព័ត៌មាន នយោបាយសង្គម ប្រវតិ្តសាស្ត្រ អក្សរសាស្ត្រ វិទ្យាសាស្ត្រ ជាដើម។ ក្រៅពីនោះ អ្នកស្រឡាញ់សៀវភៅ ក៏មានឱកាសស្វែងយល់អំពីឯកសារថ្លៃថ្លានៅក្នុងបណ្ណាល័យ VOV ទៀតផង ជាពិសេសគឺប្រវត្តិសាស្ត្រដ៏ភ្លឺស្វាង និងអង់អាចក្លាហានរបស់ប្រជាជាតិតាមរយៈការតស៊ូការពារមាតុភូមិ ក៏ដូចជាប្រវត្តិសាស្ត្រនៃវិទ្យុសម្លេងវៀតណាមផងដែរ៕