WB ផ្តល់ប្រាក់ជំនួយបន្ថែមចំនួន ១០០ លានដុល្លាអាមេរិកសំរាប់ការបង្កាប្រឆាំងនឹងអាសន្នរោគអេបូឡា
|
WB ផ្តល់ប្រាក់ជំនួយបន្ថែមចំនួន ១០០ លានដុល្លាអាមេរិកសំរាប់ការបង្កាប្រឆាំងនឹងអាសន្នរោគអេបូឡា (Image: VOV) |
(VOVworld) – នាថ្ងៃទី ៣០ តុលា ធនាគារពិភពលោក (WB) បានប្រកាសផ្តល់ប្រាក់
ជំនួយចំនួន ១០០ លាន ដុល្លាអាមេរិកសំដៅពន្លឿនការបញ្ជូនបុគ្គលិកសុខាភិបាល បរទេសទៅកាន់ប្រទេសអាហ្វ្រិកខាងលិចចំនួន ៣ ដែលអាសន្នរោគអេបូឡាកំពុងរីក
រាលដាល។ កញ្ចប់ប្រាក់ពោលខាងលើនឹងត្រូវបានប្រើប្រាស់ក្នុងការបង្កើតមជ្ឈ មណ្ឌលសហការយ៉ាងជិតស្និតជាមួយ Liberia Sierra Leone និង Guinea ក្នុងនោះ អង្គការសុខភាពពិភពលោក (WHO) និងបេសកម្មពិសេសប្រតិកម្មជាបន្ទាន់ ក្នុងការប្រឆាំងនឹងអាសន្នរោគអេបូឡារបស់ អ.ស.ប. (UNMEER) នឹងទទួលខុសត្រូវ ក្នុងការជ្រើសរើស បណ្តុះបណ្ដាលនិងបញ្ជូនបណ្ដាបុគ្គលិកសុខាភិបាលបរទេស។
នាថ្ងៃដ៏ដែល Kenya បានប្រកាសរាល់វិធានការក្នុងផែនការបន្ទាន់សំដៅបង្កើន ការត្រៀមរៀបចំនិងជួយឧបត្ថម្ភនៅប្រទេសចំនួន ៣ នាពេលខាងមុខដើម្បីបង្កា
ប្រឆាំង នឹងអាសន្នរោគអេបូឡា។ ក្នុងពេលនោះ Nigeria នឹងបញ្ជូនបុគ្គលិកស្មគ្រចិត្ត
ចំនួន ៥០៦ នាក់ទៅកាន់ Liberia Sierra Leone និង Guinea ដើម្បីត្រួតពិនិត្យការរីករាល ដាលរបស់អាសន្នរោគអេបូឡា៕