WB ព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងទទួលបាន ៦,៣% ក្នុងឆ្នាំ ២០១៧

WB ព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងទទួលបាន ៦,៣% ក្នុងឆ្នាំ ២០១៧ - ảnh 1
WB ព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងទទួលបាន ៦,៣% ក្នុងឆ្នាំ ២០១៧ (VNA)


(VOVworld) – ក្នុងរបាយការណ៍បច្ចុប្បនកម្មសេដ្ឋកិច្ចនៅតំបន់អាស៊ីឦសាន -
 ប៉ាស៊ីហ្វិកដែលបានប្រកាស នាថ្ងៃទី ១៣ មេសា ធនាគារពិភពលោក (WB)
ព្យាករណ៍ថា៖ កំណើន GDP របស់វៀតណាមនឹងទទួលបាន ៦,៣% ក្នុងឆ្នាំ
២០១៧ ហើយនឹងកើនស្រាលដល់ ៦,៤% ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។
សន្ទស្សន៍តំលៃប្រើប្រាស់នាឆ្នាំ ២០១៧ នឹងកើនឡើង ៤% និងរក្សារកំណើន
 នេះក្នុងរយៈពេល ២ ឆ្នាំ ខាងមុខ។ លោក Sebastian Eckardt អ្នកជំនាញការ
សេដ្ឋកិច្ច WB ប្រចាំនៅវៀតណាម បានចាត់ទុកថា៖ ក្នុងកាលៈទេសៈ សេដ្ឋកិច្ច
សកលនៅជួបការលំបាកជាច្រើន វៀតណាមគប្បីធានានិរន្តរភាពនៃឆ្នាំសារពើ
ពន្ធក្នុងរយៈពេលមធ្យម។ ក្រៅពីនោះ វៀតណាមគប្បីយកចិត្តទុកដាក់ថែមទៀត
ទៅលើគុណភាពកំណើនដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ