WB ព្យាករណ៍ក្នុងឆ្នាំ ២០១៧ សេដ្ឋកិច្ចវៀតណាមមានកំណើននៅត្រឹមកំរិត ៦,៣%
(VOVWORLD) -យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមនៅតែបានវាយតម្លៃយ៉ាងវិជ្ជមាន។ GDP ឆ្នាំនេះបានប៉ាន់ស្មាននឹងកើនឡើងប្រមាណ ៦,៣% ហើយមានការកែលម្អបើប្រៀបនឹងឆ្នាំទៅមិញ។
WB ព្យាករណ៍ក្នុងឆ្នាំ ២០១៧ សេដ្ឋកិច្ចវៀតណាមមានកំណើននៅត្រឹមកំរិត ៦,៣% |
យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមនៅតែបានវាយតម្លៃយ៉ាងវិជ្ជមាន។ GDP ឆ្នាំនេះបានប៉ាន់ស្មាននឹងកើនឡើងប្រមាណ ៦,៣% ហើយមានការកែលម្អបើប្រៀបនឹងឆ្នាំទៅមិញ។ នេះគឺជាការការអះអាងរបស់ធនាគារពិភពលោក ដែលបានដាក់ចេញនៅក្នុងសន្និសីទកាសែតស្ដីពីការប្រកាសរបាយការណ៍ធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីខាងកើត - ប៉ាស៊ីហ្វិក ដែលបានរៀបចំឡើងនាថ្ងៃទី ៤ តុលា នៅប្រទេសថៃស្ដីពីការតភ្ជាប់អនឡាញជាមួយបណ្ដាប្រទេសនៅក្នុងតំបន់។របាយការណ៍នេះបានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមនៅតែមានសន្ទុះកំណើនដ៏រឹងមាំ។ ជាទូទៅ ម៉ាក្រូសេដ្ឋកិច្ចបានរក្សាប្រកបដោយស្ថិរភាព។ ជំរុញដំណើរការរៀបចំឡើងវិញនូវសេដ្ឋកិច្ច ជួយកែលម្អសក្ដានុពលកំណើន។ របាយការណ៍បានសង្កត់ធ្ងននូវយថាទស្សន៍សេដ្ឋកិច្ចក្នុងរយៈពេលមធ្យមនៅតែបានវាយតម្លៃយ៉ាងវិជ្ជមាន។ ស្ដីពីសំណើចំពោះវៀតណាមនោះ របាយការណ៍បានចាត់ទុកថា វៀតណាមគប្បីពង្រឹងប្រកបដោយស្ថិរភាពនូវម៉ាក្រូសេដ្ឋកិច្ច កាត់បន្ថយកង្វះសារពើពន្ធនឹងជួយឲ្យការគ្រប់គ្រងអតិផរណា ហើយបន្តបង្កើនជំនាញក្នុងការឃ្លាំមើល និងគ្រប់គ្រងដោយប្រុងប្រយ័ត្ន សំដៅកាត់បន្ថាយហានិភ័យសម្រាប់វិស័យធនាគារក្នុងស្ថានភាពឥណទានកើនឡើងខ្លាំង៕