WB រួមដំណើរ ហើយត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមលើមាគ៌ាអភិវឌ្ឍន៍
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ WB បង្កើនការផ្ដល់ជំនួយទុនដល់វៀតណាម ផ្ដោតសំខាន់លើគ្រោងសំខាន់ៗថ្នាក់ជាតិ ទ្រង់ទ្រាយធំលើវិស័យផ្លាស់ប្ដូរបៃតង បរិវត្តកម្មឌីជីថល អភិវឌ្ឍន៍ផ្លូវគមនាគមន៍យុទ្ធសាស្ត្រ ផ្លូវរថភ្លើងក្នុងទីក្រុង។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានងញ្ជើញទទួលជួបលោកស្រី Carolyn Turk នាយិកាជាតិនៃធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម (រូបថត៖ VGP/Nhat Bac) |
នារសៀលថ្ងៃទី ២៨ មិនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានងញ្ជើញទទួលជួបលោកស្រី Carolyn Turk នាយិកាជាតិនៃធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម មកជំរាបលាបញ្ចប់អាណត្តិបេសកកម្ម។
លោកនាយករដ្ឋមន្ត្រីបានអបអរសាទរ និងថ្លែងអំណរគុណចំពោះលោកស្រី Carolyn Turk សម្រាប់អាណត្តិការងារជិត ៤ ឆ្នាំប្រកបដោយជោគជ័យនៅវៀតណាម។ លោកបានវាយតម្លៃខ្ពស់ចំពោះ WB ដែលបានរួមដំណើរ និងជួយឧបត្ថម្ភជាក់ស្ដែងក្នុងដំណើរការផ្លាស់ប្ដូរថ្មីរបស់វៀតណាមក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ។ អំពីស្ថានភាពអភិវឌ្ឍន៍របស់វៀតណាម លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ WB បង្កើនការផ្ដល់ជំនួយទុនដល់វៀតណាម ផ្ដោតសំខាន់លើគ្រោងសំខាន់ៗថ្នាក់ជាតិ ទ្រង់ទ្រាយធំលើវិស័យផ្លាស់ប្ដូរបៃតង បរិវត្តកម្មឌីជីថល អភិវឌ្ឍន៍ផ្លូវគមនាគមន៍យុទ្ធសាស្ត្រ ផ្លូវរថភ្លើងក្នុងទីក្រុង ថាមពលកកើតឡើងវិញ ការបញ្ជូនអគ្គិសនី កសិកម្មឆ្លាតវៃ ការបំភាយកាបូនទាប និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
រីឯខ្លួនវិញ នាយិកាជាតិនៃធនាគារពិភពលោកប្រចាំនៅវៀតណាម លោកស្រី Carolyn Turk បានអះអាងថា ដោយមានមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ WB ត្រៀមខ្លួនជាស្រេចរួមដំណើរ និងជួយឧបត្ថម្ភវៀតណាមលើមាគ៌ាអនុវត្តន៍ជាក់ស្ដែងរាល់គោលដៅអភិវឌ្ឍន៍ ជាពិសេសក្នុងការផ្លាស់ប្តូរបៃតង បរិវត្តកម្មឌីជីថល នវានុវត្តន៍ បច្ចេកវិទ្យាខ្ពស់ កាត់បន្ថយការបំភាយកាបូន ផ្លាស់ប្ដូរថាមពល លើកកម្ពស់ការបញ្ជូនអគ្គិសនី និងបណ្តុះបណ្តាលធនធានមនុស្ស៕