WEF ASEAN 2018៖ កិច្ចប្រជុំកំពូលវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៨ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់
(VOVWORLD) - នារសៀលថ្ងៃទី១៣ខែកញ្ញានៅមជ្ឈ មណ្ឌលសន្និសីទជាតិ លោក Borge Brende នាយកវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ប្រធានគណៈកម្មាធិការចាត់តាំងកិច្ចប្រជុំកំពូល វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី (WEF ASEAN 2018) បានអញ្ជើញជាសហប្រធានសន្និសីទសារព័ត៌មាន ដោយបានប្រកាសថា កិច្ចប្រជុំកំពូល WEF ASEAN 2018 ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ជាមួយនាយកវេទិកាសេដ្ឋកិច្ចពិភពលោក លោក Borge Brende (រូបថតៈ TTXVN) |
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះ លោក Borge Brende នាយកវេទិកាសេដ្ឋកិច្ចពិភពលោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ក្នុងការសម្របសម្រួលជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក ដើម្បីរៀបចំប្រកបដោយជោគជ័យរាល់សកម្ម ភាពក្នុងក្របខ័ណ្ឌនៃវេទិកាលើកនេះ។ លោក Borge Brende បានវាយតម្លៃខ្ពស់ ចំ ពោះកិច្ចសហប្រតិបត្តិការរបស់វៀតណាមនិយាយដោយឡែក និងតំបន់អាស៊ានជាទូទៅជាមួយវេទិការសេដ្ឋកិច្ចពិភពលោកនាពេលកន្លងទៅ រួមទាំងថ្លែងអរគុណចំពោះការជួយឧបត្ថម្ភយ៉ាងសកម្មនិងម្ចាស់ការពីភាគីវៀតណាម។
លោក Borge Brende បានសង្កត់ធ្ងន់ថា អាស៊ានជាតំបន់មួយស្វាហាប់មានការរីកចម្រើនយ៉ាងឆាប់រហ័ស បើប្រៀបធៀបទៅនឹងតំបន់ដទៃលើទូទាំងពិភពលោក។ ជាពិសេសវៀតណាមបានរក្សាល្បឿនកំណើនល្អជាមួយសូចនាករដ៏គួរឱ្យចាប់អារម្មណ ។
អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានឲ្យដឹងថា ឆ្លងកាត់រយៈពេល២៧លើករៀបចំកិច្ចប្រជុំកំពូលរបស់ WEF អំពីតំបន់អាស៊ាននិងអាស៊ីបូព៌ាមក ឃើញថា WEF ASEAN 2018 ជាកិច្ចប្រជុំទទួលបានជោគជ័យពេញលេញ។ តាមនោះខ្លឹមសារនៃកិច្ចប្រជុំគឺស្របជាមួយប្រទេសអាស៊ាននានានិងវៀតណាមតែម្តង នៅក្នុងបរិបទដែលប្រទេសទាំងអស់ត្រូវតែខិតខំប្រឹងប្រែងក្នុងបដិវត្តន៍ឧស្សាហកម្មទី៤។ រួមជាមួយនឹងការដែល តំបន់អាស៊ីអាគ្នេយ៍កំពុងដំណើរការកសាងសហគមន៍រឹងមាំសាមគ្គីនិងវិបុលភាព គឺការរៀបចំកិច្ចប្រជុំកំពូលលើកនេះបានទាក់ទាញការយកចិត្តទុកដាក់ដ៏ធំធេងពីសហគមន៍អាជីវកម្ម និងរដ្ឋាភិបាលនៃប្រទេសជាច្រើន។ ពោលគឺ ចូលរួមក្នុងកិច្ចប្រជុំនេះមានវត្តមានមេដឹកនាំជាន់ខ្ពស់ចំនួន៩រូបមកពីបណ្តាប្រទេសអាស៊ានក៏ដូចជាប្រទេសនៅខាងក្រៅតំបន់ រួមទាំងសហគ្រាសឈានមុខពិភពលោកនិងសមាជិក WEF ជាង ១.០០០ បានចូលរួមផងដែរ។ ប្រការនេះសរឲ្យឃើញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង របស់ សហគមន៍អន្តរជាតិសម្រាប់វៀតណាមនិងតំបន់អាស៊ានទាំងស្រុង។
យោងតាមលោក Bui Thanh Son ថា មានអត្ថបទចំនួន ៧.៨៩០អត្ថបទដែលជូនដំណឹងអំពីព្រឹត្តិការណ៍នេះ។ រួមជាមួយគ្នានោះដែរប្រជាជន ៧ លាននាក់បានចូលរួមក្នុងបណ្តាញសង្គមដែលទាក់ទងផ្ទាល់នឹង WEF ASEAN 2018 ។ ប្រហែល មាន១៣ ពាន់ អត្ថបទនិងការ Comment លើបណ្តាញ Facebook; ទស្សនិកជនតាមអ៊ីន ធឺណែតចំនួន ៩ ម៉ឺននាក់នៅក្នុងការពិភាក្សាពេញអង្គនានានៃវេទិកាសន្ទនា WEF ផ្សេងៗរបស់អាស៊ាន។ ឆ្នាំ 2018 ព័ត៌មាននេះបាននាំឱ្យសហគមន៍អាស៊ាននិងពិភព លោកបង្កើនការយល់ដឹងអំពីប្រជាជនក្នុងការកសាងរដ្ឋាភិបាលអេហ្ស៊ីបបដិវត្ត។ ព័ត៌មានបាន ផ្សព្វផ្សាយជូនដល់សហគមន៍អាស៊ាននិងពិភពលោកសំដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិកយុគសម័យបដិវត្តន៍ឧស្សាហកម្មលើកទីបួន ពីនោះ ផ្តល់នូវការគាំទ្រដ៏ល្អបំផុតដល់សហគមន៍អាជីវកម្ម ក្នុងបង្កើនសាមគ្គីភាពដើម្បីលើកកម្ពស់លទ្ធភាពប្រកួតប្រជែងរបស់អាស៊ាន៕