WHO ចាត់ទុកថាជំងឺអ៊ុតស្វាមិនបង្កវិភ័យធ្ងន់ធ្ងរដល់សុខភាពពិភពលោក

(VOVWORLD) - ជំងឺអ៊ុតស្វា (Monkeypox) មិនបង្កហាវិភ័យធ្ងន់ធ្ងរលើសុខភាពសាធារណៈសកលនោះទេ។ នេះជាសេចក្តីប្រកាសដែលអង្គការសុខភាព ពិភពលោក (WHO) បាននាំចេញនៅថ្ងៃទី ២៥ ខែឧសភា ក្នុងបរិបទដែលមាន ការលេចឡើងករណីឆ្លងជំងឺយ៉ាងច្រើន នៅក្នុងប្រទេសដែលកម្រកើតមានជំងឺនេះ។
WHO ចាត់ទុកថាជំងឺអ៊ុតស្វាមិនបង្កវិភ័យធ្ងន់ធ្ងរដល់សុខភាពពិភពលោក - ảnh 1កុមារដែលឆ្លងជំងឺអ៊ុតស្វា នៅអ៊ីស្រាអែល។ (រូបថត៖ Reuters/TTXVN)

យោងតាម WHO ហានិភ័យផ្នែកសុខភាពសាធារណៈអាចកើនឡើង ប្រសិនបើរីរុសបង្កើតជំងឺអ៊ុតស្វាបានក្លាយជាមេរោគឆ្លង ហើយរីករាលដាលក្នុងបណ្តាក្រុមហា និភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរដូចជាកុមារ ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។

យោងតាមទិន្ន័យស្ថិតិបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៦ ខែឧសភា បានរកឃើញមានករណីឆ្លងជំងឺសរុបចំនួន ២៥៧ នាក់ និងករណីសង្ស័យថាផ្ទុកជំងឺ អ៊ុតស្វាចំនួន ១២០នាក់ នៅក្នុងប្រទេសចំនួន ២៣ ដែលភាគច្រើនកម្ររាយការណ៍ពីជំងឺនេះ។ រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីករណីស្លាប់ដោយជំងឺអ៊ុតស្វានៅក្នុងរលកផ្ទុះជំងឺលើកនេះ អង្គការសុខភាពពិភពលោកបានចាត់ទុកថា ការលេចឡើងភ្លាមៗនៃជំងឺអ៊ុតស្វាក្នុងពេលដំណាលគ្នា នៅក្នុងប្រទេសដែលមិនកត់ត្រាជំងឺនេះជាជំងឺឆ្លងធម្មតា បានបង្ហាញថា ជំងឺអ៊ុតស្វាបាននិងកំពុងឆ្លងរីករាលដាលដោយស្ងប់ស្ងាត់ និងមិន អាចរកឃើញទានពេលវេលា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ