WHO៖ ដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19) នៅតែអូសបន្លាយក្នុងរយៈពេលយូរថែមទៀត

(VOVWORLD) - WHO បានដាស់តឿន ឱ្យប្រទេសនិងប្រជាជនទាំងអស់នៅលើពិភពលោក ចាំបាច់ត្រូវមានភាពម្ចាស់ការក្នុងការពង្រឹងចាត់វិធានការការពារសុខភាព ដូចជាការពាក់ម៉ាស អនុវត្តការរក្សាគម្លាតសង្គម លាងដៃនិងការធ្វើតេស្តសម្រាប់ការរកឃើញយ៉ាងរហ័សជំងឺរាតត្បាតកូវីដ១៩ ។
WHO៖ ដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19) នៅតែអូសបន្លាយក្នុងរយៈពេលយូរថែមទៀត - ảnh 1 ប្រជាជនពាក់ម៉ាស់ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ១៩នៅទីក្រុង Victoria ប្រទេសអូស្ត្រាលីកាលពីថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២០  (រូបថតៈ AFP / TTXVN)

នាថ្ងៃទី ៣ ខែសីហា អង្គការសុខភាពពិភពលោក (WHO) បានដាស់តឿន ឱ្យប្រទេសនិងប្រជាជនទាំងអស់នៅលើពិភពលោក ចាំបាច់ត្រូវមានភាពម្ចាស់ការក្នុងការពង្រឹងចាត់វិធានការការពារសុខភាព ដូចជាការពាក់ម៉ាស អនុវត្តការរក្សាគម្លាតសង្គម លាងដៃនិងការធ្វើតេស្តសម្រាប់ការរកឃើញយ៉ាងរហ័សជំងឺរាតត្បាតកូវីដ១៩ ព្រមទាំងព្រមានថា ដំណើរការនាំពិភពលោកវិលត្រលប់ទៅរកសភាពធម្មតាតាមបែបគន្លងថ្មីវិញមុនពេលដែលជំងឺកូវីដ១៩ ផ្ទុះឡើង នឹងចំណាយរយៈពេលយូរជាច្រើនថែមទៀតផងដែរ។

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ នៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus និងនាយកទទួលបន្ទុកស្ថានភាពអាសន្នរបស់អង្គការសុខភាពពិភពលោក លោក Mike Ryan បានអំពាវនាវឱ្យប្រទេសទាំងអស់ចាំបាច់ត្រូវមានភាពម្ចាស់ការក្នុងការពង្រឹងចាត់វិធានការណ៍ការពារសុខភាពផងដែរ។ លោក Tedros បានឲ្យដឹងថាវ៉ាក់សាំងជាច្រើនកំពុងស្ថិតក្នុងដំណាក់កាលទី ៣ នៃការធ្វើតេស្តិ៍លើមនុស្ស ហើយគេសង្ឃឹមថានឹងមានវ៉ាក់សាំងដែលមានប្រសិទ្ធភាពមួយចំនួនដើម្បីជួយទប់ស្កាត់ហា និភ័យនៃការឆ្លងជំងឺផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ