WHO និង UNICEF ការពារកុមារពីផលប៉ះពាល់នៃការធ្វើម៉ាឃីតធីងម្ហូបអាហារ

(VOVWORLD) - កញ្ចប់ឧបករណ៍ថ្មីនេះសំដៅធ្វើការណែនាំជាក់ស្ដែងដល់រដ្ឋាភិបាល និងដៃគូនានាតាមរយៈការណែនាំវិធានការគតិយុត្តិសមស្រប ដើម្បីកាត់បន្ថយសកម្មភាពម៉ាឃីតធីងម្ហូបអាហារ។

អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) កាលពីម្សិលមិញ (ថ្ងៃទី ៩ ខែកក្កដា) បានប្រកាសកញ្ចប់ឧបករណ៍ថ្មី ដើម្បីជួយដល់ប្រទេសនានាអនុវត្តគោលនយោបាយដ៏ទូលំទូលាយក្នុងការដាក់កំហិតការផ្សព្វផ្សាយម្ហូបអាហារដែលផ្ដោតលើមុខសញ្ញាកុមារ។

កញ្ចប់ឧបករណ៍ថ្មីនេះសំដៅធ្វើការណែនាំជាក់ស្ដែងដល់រដ្ឋាភិបាល និងដៃគូនានាតាមរយៈការណែនាំវិធានការគតិយុត្តិសមស្រប ដើម្បីកាត់បន្ថយសកម្មភាពម៉ាឃីតធីងម្ហូបអាហារ។

ក្នុងបរិបទ ដែលទីផ្សារម៉ាឃីតធីងរីកចម្រើន ហើយកុមាកាន់តែធាត់ពីមួយថ្ងៃទៅមួយថ្ងៃ WHO និង UNICEF បានចាត់ទុកថា នេះគឺជាពេលវេលាចាំបាច់ត្រូវធ្វើសកម្មភាព។ អង្គការទាំងពីរនេះបានអះអាងថា នឹងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភដល់រដ្ឋាភិបាលនានាពង្រីកកម្មវិធីការពារកុមារចំពោះផលប៉ះពាល់អាក្រក់នៃម៉ាឃីតធីងម្ហូបអាហារ ក៏ដូចជាកសាងអនាគតដល់កុមារប្រកបដោយសុខភាពល្អ និងភ្លឺស្វាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ