WHO បើកឲ្យ​ដំណើរការបណ្តាញសកលថ្មី ដើម្បីតាមដានមេរោគកូរូណា

(VOVWORLD) - កាលពីថ្ងៃទី ២៧ ខែមីនា អង្គការសុខភាពពិភពលោក (WHO) បានដាក់ឱ្យដំណើរការបណ្តាញសកលថ្មី ស្តីពីមេរោគកូរូណា ដោយមានឈ្មោះថា CoViNet ដើម្បីស្វែងរក តាមដាន និងវាយតម្លៃឱ្យបានទាន់ពេលវេលានិងត្រឹមត្រូវនៃមេរោគ SARS-CoV-2, MERS-CoV និងប្រភេទថ្មីនៃមេរោគកូរូណា ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
WHO បើកឲ្យ​ដំណើរការបណ្តាញសកលថ្មី ដើម្បីតាមដានមេរោគកូរូណា - ảnh 1ទីស្នាក់ការកណ្តាលរបស់អង្គការសុខភាពពិភពលោក (WHO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ រូបថត៖ AFP/TTXVN

CoViNet ត្រូវបានបង្កើតឡើងដោយផ្អែកលើប្រព័ន្ធមន្ទីរពិសោធន៍យោងជំងឺរាតត្បាតរបស់ WHO ដែលបានបង្កើតឡើងនៅដើមជំងឺរាតត្បាតនេះ។ CoViNet រួមបញ្ចូលនូវបណ្តាញមន្ទីរពិសោធន៍សកលដែលមានឯកទេសក្នុងការត្រួតពិនិត្យមេរោគកូរូណាលើមនុស្ស សត្វ និងបរិស្ថាន។ បច្ចុប្បន្ន បណ្តាញនេះរួមមានមន្ទីរពិសោធន៍ចំនួន ៣៦ មកពីប្រទេសចំនួន ២១ ក្នុងតំបន់ចំនួន ៦ របស់អង្គការសុខភាពពិភពលោក។ យោងតាមអង្គការនេះ តំណាងនៃមន្ទីរពិសោធន៍ទាំងនេះបានជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវនៅថ្ងៃទី ២៦ និង ២៧ ខែមីនា ដើម្បីបញ្ចប់ផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២៤-២០២៥ សំដៅលើកកម្ពស់សមត្ថភាពត្រៀមខ្លួនរបស់ប្រទេសសមាជិក WHO ក្នុងការរកឃើញជំងឺតាំងពីដំបូងទី និងការវាយតម្លៃហានិភ័យ ការឆ្លើយតបចំពោះបញ្ហាសុខភាពទាក់ទងនឹងវីរុសកូរូណា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ