WHO ប្រកាសភាពអាសន្នសុខាភិបាលជាសកលចំពោះជំងឺអ៊ុតស្វា
(VOVWORLD) - អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Adhanom Ghebreyesus នៅថ្ងៃទី ២៣ ខែកក្កដា បានប្រកាសភាពអាសន្នសុខាភិបាលជាសាកល ចំពោះជំងឺអ៊ុតស្វា ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតរបស់ WHO ។
អគ្គនាយក WHO លោក Adhanom Ghebreyesus។ រូបថត៖ AFP/TTXVN |
លោក Ghebreyesus ក៏បានវាយតម្លៃថា ការគំរាមកំហែងនៃជំងឺអ៊ុតស្វា នាបច្ចុប្បន្នស្ថិតនៅកម្រិតមធ្យមនៅទូទាំងពិភពលោក លើកលែងតែនៅអឺរ៉ុបដែលមានកម្រិតខ្ពស់។ តាំងពីមុនជំងឺ អ៊ុតស្វា បានរីករាលដាលជាចម្បងនៅអាហ្រ្វិកកណ្តាល និងអាហ្វ្រិកខាងលិច ប៉ុន្តែចាប់តាំងពីខែឧសភាមក ជំងឺនេះបានលេចឡើងនៅខាងក្រៅតំបន់ទាំងពីរនេះ ហើយបានចាប់ផ្តើមរីករាលដាលយ៉ាងឆាប់រហ័ស។ រហូតមកដល់ពេលនេះ មានករណីឆ្លងជំងឺអ៊ុតស្វាចំនួនជាង ១៥.០០០នាក់ត្រូវបានគេរាយការណ៍នៅក្នុងបណ្តាប្រទេសដែលមិនធ្លាប់មានជំងឺនេះ តាំងពីមុនមក៕