WHO ៖ ពិភពលោកឈានចូលសម័យកាលដ៏គ្រោះថ្នាក់ពិសេស​ ដោយសារ​ជំងឺ​រាតត្បាតកូវីដ ១៩

(VOVWORLD) - នាបច្ចុប្បន្ននេះ ពិភពលោកបានឈានចូលក្នុងសម័យកាលដ៏គ្រោះថ្នាក់ពិសេស ហើយមានវឌ្ឍន៍ភាពជាច្រើនក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ 
WHO ៖ ពិភពលោកឈានចូលសម័យកាលដ៏គ្រោះថ្នាក់ពិសេស​ ដោយសារ​ជំងឺ​រាតត្បាតកូវីដ ១៩ - ảnh 1អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adanom Ghebreyesus (រូបថត៖ AFP)

នេះបើតាមការអះអាងរបស់អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adanom Ghebreyesus នៅថ្ងៃទី ៥ ខែសីហា នៅក្នុងកិច្ចប្រជុំជាមួយតំណាងនៃបណ្ដាប្រទេសជាសមាជិក WHO ។ យោងតាមលោក Ghebreyesus បានឲ្យដឹងថាសមិទ្ធិផលក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកំពុងត្រូវបានបាត់បង់បន្តិចម្តង ៗ ប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសជាច្រើនត្រូវរងសម្ពាធលើលជំណុះដោយសារករណីឆ្លងជំងឺកូវីដ ១៩ បានកើនឡើង យ៉ាងឆាប់រហ័ស។ ប្រការនេះបានធ្វើឱ្យការជួយសង្គ្រោះជីវិតអ្នកជំងឺកូវីដ ១៩ ធ្ងន់ធ្ងរគឺកាន់តែលំបាក់។ អគ្គនាយកអង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថាតម្រូវការថវិកាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតលើសពីប្រភពធនធានដែលមានស្រាប់។ ដូច្នេះប្រមុខអង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យប្រទេសនិងអង្គការអន្តរជាតិនានាផ្តល់ថវិកាបន្ថែមដើម្បីអនុវត្តផែនការឆ្លើយតបជំងឺរាតត្បាតនៅឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ