WHO៖ ពិភពលោកនឹងត្រូវរួមរស់ជាមួយ វីរុស Sars-CoV-2យ៉ាងយូរអង្វែង

(VOVWORLD) - បណ្តាប្រទេសនៅលើពិភពលោកមិនគប្បីប្រញាប់ប្រញាល់បាត់បង់ការប្រយ័ត្នប្រយែង ព្រោះថាការប្រយុទ្ធប្រឆាំង Covid-19 នៅតែពិបាកខ្លាំង ហើយពិភពលោកនឹងត្រូវរួមរស់ជាមួយ វីរុស Sars-CoV-2យ៉ាងយូរអង្វែង។
WHO៖ ពិភពលោកនឹងត្រូវរួមរស់ជាមួយ វីរុស Sars-CoV-2យ៉ាងយូរអង្វែង - ảnh 1 អគ្គនាយកនៃអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreysus (រួបថត៖ AP)

អង្គការសុខភាពពិភពលោក នាថ្ងៃទី ២២ ខែមេសាបានផ្តល់អនុសាសន៍ថា បណ្តាប្រទេសនៅលើពិភពលោកមិនគប្បីប្រញាប់ប្រញាល់បាត់បង់ការប្រ យ័ត្នប្រយែង ព្រោះថាការប្រយុទ្ធប្រឆាំង Covid-19 នៅតែពិបាកខ្លាំង ហើយពិភពលោក នឹងត្រូវរួមរស់ជាមួយវីរុស Sars-CoV-2យ៉ាងយូរអង្វែង។

អគ្គនាយកនៃអង្គការសុខភាពពិភព លោកលោក Tedros Adhanom Ghebreysus បានថ្លែងដូច្នេះនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់ WHO នៅទីក្រុងហ្សឺណែវ - ប្រទេសស្វីសនារសៀលថ្ងៃទី ២២ ខែមេសា។

យោងតាមប្រមុខអង្គការសុខភាពពិភពលោក បានឲ្យដឹងថា៖ នាបច្ចុប្បន្ននេះ បើទោះបីជាការវិវឌ្ឍនៃជំងឺរាតត្បាត Covid-19 នៅបណ្ដាប្រទេសអឺរ៉ុបខាងលិចកំពុងមាននិន្នាការស្ថិរភាពក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះក៏ដោយ ប៉ុន្តនៅតំបន់ជាច្រើនទៀតនៅលើពិភពលោក ល្បឿននៃការរីករាលដាលជំងឺរាតត្បាតគឺពិតជាគួរឲ្យព្រួយបារម្ភណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ