WHO ព្រមានការរីករាលដាលយ៉ាងខ្លាំងរបស់វីរុស Zika នៅទ្វីបអាមេរិក


WHO ព្រមានការរីករាលដាលយ៉ាងខ្លាំងរបស់វីរុស Zika នៅទ្វីបអាមេរិក - ảnh 1
WHO ព្រមានការរីករាលដាលយ៉ាងខ្លាំងរបស់វីរុស Zika នៅទ្វីបអាមេរិក (Image: VNA)

(VOVworld) – នាថ្ងៃទី ២៨ មករា អង្គការសុខភាពពិភពលោក (WHO) បាន
ព្រមានថា៖ វីរុស Zika កំពុងរីករាលដាលយ៉ាងខ្លាំងនៅបណ្ដាប្រទេសនៅទ្វីប
អាមេរិកដោយមានករណីឆ្លងវីរុសគ្រោះថ្នាក់នេះបានកើនឡើងដល់ ៤ លាន
នាក់ ក្នុងតំបន់។ ថ្លែងមតិជាមួយបណ្ដាសមាជិកគណៈកម្មការគ្រប់គ្រង WHO
 ប្រចាំ នៅទីក្រុង Geneva (ស្វីស) អគ្គនាយក WHO លោកស្រី Margaret Chan
បាន វាយតំលៃថា៖ វីរុស Zika អាចធ្វើឲ្យអន្តរាយដល់ទារកពីកំណើត។ អ្នកប្រមុខ
 WHO បានអំពាវនាវរៀបចំកិច្ចប្រជុំជាបន្ទាន់រវាងបណ្ដាអ្នកជំនាញការសុខភាព
នាថ្ងៃទី ១ កុម្ភៈ ខាងមុខ សំដៅកំណត់វិស័យអាទិភាពក្នុងការងារស្រាវជ្រាវជា
បន្ទាន់ក៏ដូចជាស្វែងរកវិធានការបង្ការប្រឆាំងនឹងវីរុសគ្រោះថ្នាក់នេះ។ នាថ្ងៃដ
ដែលរដ្ឋាភិបាលបារាំងនិងកាណាដាបានទទួលស្គាល់បណ្ដាករណីឆ្លងវីរុស
 Zika ដំបូង នៅទីនេះ ក្នុងនោះ បារាំងមានករណីចំនួន ៥ នាក់និងកាណាដា
មាន ៣ ករណី៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ