WHO ព្រមាន​ថា ជំងឺ​អ៊ុត​ស្វា នៅ​តែ​​បន្ត​រីក​រាលដាលនៅ​​ជុំវិញ​ពិភពលោក​

(VOVWORLD) - យោងតាមគេហទំព័រផ្លូវការរបស់អង្គការសុខភាពពិភពលោក (WHO) ចាប់តាំងពីដើមឆ្នាំ ២០២២ មក WHO បានទទួលរបាយការណ៍អំពីការកើតឡើងជំងឺអ៊ុតស្វា នៅក្នុងប្រទេសសមាជិកចំនួន ១០៦ នៃតំបន់ទាំង ៦ របស់អង្គការនេះ។
WHO ព្រមាន​ថា ជំងឺ​អ៊ុត​ស្វា នៅ​តែ​​បន្ត​រីក​រាលដាលនៅ​​ជុំវិញ​ពិភពលោក​ - ảnh 1វីរុសបង្កជំងឺអ៊ុតស្វា ក្រោមមីក្រូទស្សន៍អេឡិចត្រូនិច។ (រូបថត៖ AFP/TTXVណ)

ជាក់ស្តែង គិតត្រឹមថ្ងៃទី ៤ ខែតុលា មានករណីឆ្លងជំងឺអ៊ុតស្វាប្រមាណ ៦៨.៩០០ នាក់ ហើយករណីស្លាប់មានចំនួន ២៦ នាក់។ គិតត្រឹមថ្ងៃទី ៣ ខែតុលា សហរដ្ឋអាមេរិកមានករណីកើតជំងឺអ៊ុតស្វាច្រើនជាងគេបំផុតនៅលើពិភពលោកដែលមានចំនួនជាង ២៦.០០០ នាក់ ។ CDC អាមេរិក បានបញ្ជាក់ថា នាពេលខាងមុខ ជំងឺនេះមិនអាចកម្ចាត់ចោលនៅអាមេរិកបានឡើយ ប៉ុន្តែឥឡូវនេះការឆ្លងរាលដាលកំពុងថយចុះជាបណ្តើរៗ ដោយសារកម្មវិធីចាក់វ៉ាក់សាំងត្រូវបានពង្រីក និងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីវិធីការពារជំងឺនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ