WHO ព្រមានថា មានវីរុសបំប្លែងខ្លួនជាង ៥០០ ប្រភេទរបស់ Omicron នៅលើពិភពលោក

(VOVWORLD) - វីរុសទាំងអស់នេះអាចឆ្លងផុតពីប្រព័ន្ធភាពស៊ាំបានយ៉ាងងាយស្រួល បើទោះបីជាពួកវាមានទំនោរបង្កឱ្យមានជំងឺមិនសូវធ្ងន់ធ្ងរឡើយ។
WHO ព្រមានថា មានវីរុសបំប្លែងខ្លួនជាង ៥០០ ប្រភេទរបស់ Omicron នៅលើពិភពលោក - ảnh 1បុគ្គលិកពេទ្យព្យាបាលអ្នកជំងឺ COVID-19។ រូបភាព៖ AFP/VNA

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីម្សិលមិញបានព្រមានថា ឥឡូវនេះមាន វីរុសបំប្លែងខ្លួនជាង ៥០០ ប្រភេទរបស់ Omicron នៅលើពិភពលោក។ វីរុសទាំងអស់នេះអាចឆ្លងផុតពីប្រព័ន្ធភាពស៊ាំបានយ៉ាងងាយស្រួល បើទោះបីជាពួកវាមានទំនោរបង្កឱ្យមានជំងឺមិនសូវធ្ងន់ធ្ងរឡើយ។

យោងតាមលោក Tedros បានឲ្យដឹងថា អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថាយ៉ាងហោចណាស់ ៩០% នៃចំនួនប្រជាជនពិភពលោកសព្វថ្ងៃនេះមានកម្រិតភាពស៊ាំទៅនឹងវីរុស SARS-CoV-2 ដែលបណ្តាលឱ្យមានជំងឺរាតត្បាតកូវីដ ១៩ តាមរយៈការចាក់វ៉ាក់សាំង ឬបានឆ្លងជំងឺនេះ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានឲ្យដឹងថាដំណាក់កាលសង្គ្រោះបន្ទាន់នៃជំងឺរាតត្បាតមិនទាន់ចប់នៅឡើយទេ ដោយសារកង្វះការប្រុងប្រយ័ត្នក្នុងការតាមដាន ការធ្វើតេស្ត និងការចាក់វ៉ាក់សាំងនៅតែបន្តបង្កើតលក្ខខណ្ឌឲ្យកើតមានវិរុសបំប្លែងខ្លួនថ្មីកើតមានឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ