WHO ព្រមានពីស្ថានភាពជំងឺរាតត្បាតនៅលើពិភពលោក
(VOVWORLD) - នាថ្ងៃទី ១៨ ខែតុលា ថ្លែងមតិនៅលើប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ អគ្គនាយកអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus បានព្រមានថា មិនគួរវាយតម្លៃទាបចំពោះស្ថានភាពជំងឺរាតត្បាតនៅលើពិភពលោកនោះទេ ទោះបីជាបរិមាណអ្នកស្លាប់ដោយជំងឺកូវីដ-១៩ បានធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ។
បុគ្គលិកពេទ្យព្យាបាលអ្នកជំងឺ COVID-19 នៅមន្ទីរពេទ្យមួយនៅជាយក្រុង Siliguri ឥណ្ឌា។ (រូបថត៖ AFP/TTXVN) |
លោក Tedros Adhanom Ghebreyesus បានអះអាងថា ពិភពលោកនៅតែប្រឈមមុខនឹងការពិតដ៏លំបាក ពោលគឺជំងឺរាតត្បាតកូវីដ-១៩ មិនទាន់បញ្ចប់ ជំងឺអ៊ុតស្វានៅតែរីករាលដាល ជំងឺអេបូឡានៅក្នុងប្រទេសអ៊ុយហ្គង់ដា ហើយជំងឺអាសន្នរោគត្រូវបានរាយការណ៍ពីប្រទេសចំនួន២៧ ក្នុងនោះប្រទេសចំនួន ១១ មិនធ្លាប់មានតាំងពីមុនមក។ លើសពីនេះទៅទៀត តាមប្រមុខ WHO បានឲ្យដឹងថា ជំងឺដែលមិនឆ្លងរាលដាល ដូចជាជំងឺទាក់ទងនឹងសុខភាពផ្លូវចិត្ត ក៏បានក្លាយជាក្តីកង្វល់កាន់តែធំធេងផងដែរ។
ទាក់ទងនឹងជំងឺរាតត្បាតកូវីដ-១៩ លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា ជំងឺរាតត្បាតនៅតែបន្ត វីរុស SARS-CoV-2 បន្តរីករាលដាល និងពិបាកកំចាត់ទាំងស្រុង នៅពេលដែលវីរុសនេះ បានបំប្លែងខ្លួនជាបន្តបន្ទាប់។ លោកបានចាត់ទុកថា គ្រាន់តែពិភពលោកអាចគ្រប់គ្រងជំងឺឲ្យបានល្អក្នុងកម្រិតអប្បបរមា និងកំណត់ចំនួនអ្នកស្លាប់នោះ មនុស្សជាតិនឹងអាចរួមរស់ជាមួយវីរុសបង្កជំងឺនេះបាន ។
សេចក្តីថ្លែងការណ៍របស់លោកត្រូវបាននាំចេញក្នុងបរិបទនៃការរកឃើញប្រភេទវីរុសបំប្លែងខ្លួនថ្មីៗជាច្រើនរបស់Omicron និងចំនួនករណីឆ្លងជំងឺថ្មីកំពុងមាននិន្នាការកើនឡើងជាថ្មីម្តងទៀតនៅក្នុងប្រទេសមួយចំនួន៕