WHO ព្រមានពីហានិភ័យនៃការឆ្លងវីរុស 2019-nCoV នៅអឺរ៉ុប

(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) បាននាំចេញការព្រមាននាថ្ងៃទី ១០ ខែកុម្ភៈ ស្តីពីបណ្ដាករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅបារាំងនិងអង់គ្លេស ដែលករណីទាំងនេះ មិនធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិន គឺជាករណីគួរ “យកចិត្តទុកដាក់”បំផុត។ គិតត្រឹមថ្ងៃទី ១០ ខែកុម្ភៈ នៅអង់ គ្លេសមានករណីឆ្លង nCoV ចំនួន ៨ នាក់។
WHO ព្រមានពីហានិភ័យនៃការឆ្លងវីរុស 2019-nCoV នៅអឺរ៉ុប - ảnh 1សកម្មភាពបញ្ចូនប្រជាជនរបស់បារាំងនាថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២០ ( រូបថត៖ AFP / TXTVN) 

អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានគូសបញ្ជាក់ថា រហូតដល់ពេលនេះ មានតែករណីឆ្លងវីរុស nCoV មួយចំនួននៅអឺរ៉ុបប៉ុណ្ណោះប៉ុន្តែជំងឺរាតត្បាតនេះអាចឆ្លងរីករាល ដាលនៅក្នុងទ្វីបនេះប្រសិនបើអាជ្ញាធរមិនមានវិធានការសកម្មឡើយ។លោកបានអំពាវនាវឲ្យបណ្តាប្រទេសអឺរ៉ុបសម្របសម្រួលការគ្រប់គ្រងជាមួយគ្នាដើម្បីទប់ស្កាត់ជំងឺរាតត្បាតនេះ។

យោងតាមតួលេខថ្មីបំផុតពីគណៈកម្មាធិការសុខាភិបាលខេត្ដ Hubei របស់ប្រទេសចិនគិតត្រឹមព្រឹកថ្ងៃទី ១១ ខែកុម្ភៈខេត្តនេះមានអ្នកស្លាប់ចំនួន ១០៣ នាក់បន្ថែមទៀតដោយ 2019-nCoV ដែលលើកចំនួនអ្នកស្លាប់សរុបនៅប្រទេសចិនឡើងដល់ ១.០១១ នាក់;ចំនួនអ្នកឆ្លងថ្មីនៅខេត្តនេះមានជិត ២.១០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ