WHO ព្រមានស្ថានភាព“រើសអើងជាតិសាសន៍” អំពីវ៉ាក់សាំងបង្ការកូវីដ ១៩

(VOVWORLD) - អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃទី ១៧ ខែឧសភា បានព្រមានថា ពិភពលោកបានឈានដល់ស្ថានភាពរើសអើងជាតិសាសន៍អំពីវ៉ាក់សាំង ពោលគឺមិនមែនត្រឹមតែប្រឈមនឹងគ្រោះអាសន្ននេះឡើយ។  
WHO ព្រមានស្ថានភាព“រើសអើងជាតិសាសន៍” អំពីវ៉ាក់សាំងបង្ការកូវីដ ១៩ - ảnh 1អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus (រូបថត៖ TTXVN)

ថ្លែងនៅក្នុងវេទិកាសន្តិភាពទីក្រុងប៉ារីសដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូនោះ លោក Ghebreyesus បានសង្កត់ធ្ងន់ថាបញ្ហាធំគឺកង្វះការចែករំលែក។ ដូច្នេះដំណោះស្រាយគឺត្រូវចែករំលែកឲ្យបានច្រើនថែមទៀត។ មុននេះ ប្រមុខ WHO បានអំពាវនាវដល់អ្នកផលិតវ៉ាក់សាំងបង្ការកូវីដ ១៩ ផ្ដល់វ៉ាក់សាំងដល់យន្តការ ចែកចាយវ៉ាក់សាំងសកល COVAX មុនផែនការកំណត់ ដោយសារខ្វះខាតប្រភពផ្គត់ផ្គង់វ៉ាក់សាំង ក្នុងបរិបទការនាំចេញរបស់ឥណ្ឌារងការអាកខានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ