WHO លើកឡើងបញ្ហាប្រឈមដែលអាចធ្វើឲ្យជំងឺកូវីដ ១៩ រីករាលដាលកាន់តែខ្លាំង

(VOVWORLD) - ការធ្វើស្ថិតិរបស់ អង្គការសុខភាពពិភពលោកបង្ហាញថា ចំនួនករណីឆ្លងកូវីដ ១៩ លើទូទាំងពិភពលោក បានកើនឡើងជិត ៣០% ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ។

WHO លើកឡើងបញ្ហាប្រឈមដែលអាចធ្វើឲ្យជំងឺកូវីដ ១៩ រីករាលដាលកាន់តែខ្លាំង - ảnh 1កន្លែងយកសំណាកធ្វើតេស្តកូវីដ ១៩ នៅ Auckland ប្រទេសអូស្ត្រាលី។ (រូបថត៖ AFP/TTXVN)
ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ស្តីពីជំងឺកូវីដ ១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៦ ខែកក្កដា អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងបញ្ហា ប្រឈមដែលអាចបណ្តាលឲ្យជំងឺនេះរីករាលដាលយ៉ាងឆាប់រហ័ស។ ការធ្វើស្ថិតិរបស់ អង្គការសុខភាពពិភពលោកបង្ហាញថា ចំនួនករណីឆ្លងកូវីដ ១៩ លើទូទាំងពិភពលោក បានកើនឡើងជិត ៣០% ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ។ នៅតាមប្រទេស ជាច្រើន វ៉ារ្យ៉ង់រង BA.4 និង BA.5 របស់អូមីក្រុងកំពុងកើនឡើង។ យោងតាមអគ្គ នាយក WHO លោក Tedros Adhanom Ghebreyesus ក្នុងការរាតត្បាតថ្មី ពិភពលោក កំពុងប្រឈមនឹងបញ្ហាធំៗចំនួន ៤ ដែលអាចបណ្តាលឲ្យកូវីដ ១៩ រីករាលដាលយ៉ាង ឆាប់រហ័ស។ ដំបូងបង្អស់ អត្រានៃការធ្វើតេស្តបានធ្លាក់ចុះនៅប្រទេសជាច្រើន។ ប្រការនេះបណ្ដាលឲ្យប្រទេសនានាលែងមានទិដ្ឋភាពពេញលេញអំពីការវិវឌ្ឍន៍នៃ មេរោគ ក៏ដូចជាស្ថានភាពជាក់ស្ដែងនៃជំងឺរាតត្បាតលើពិភពលោក ដែលនាំឲ្យអ្នក ជំនាញមិនអាចចាត់វិធានការព្យាបាលឲ្យបានឆាប់គ្រប់គ្រាន់ ដើម្បីទប់ស្កាត់ករណី ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនិងករណីស្លាប់។
ប្រមុខ WHO បានបញ្ជាក់ថា បញ្ហាប្រឈមទាំងនេះទាមទារឲ្យមានសកម្មភាព នៅកម្រិតជាសកល ប្រទេស និងមូលដ្ឋាន។ តាមនោះ ប្រទេសនានាចាំបាច់ត្រូវផ្តោត លើការចាក់ដូសជំរុញសម្រាប់មនុស្សដែលមានហានិភ័យខ្ពស់ រួមទាំងមនុស្សចាស់ជរា អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងអ្នកដែលចុះខ្សោយប្រព័ន្ធភាពស៊ាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ