WHO អំពាវនាវឱ្យពង្រឹងតួនាទីនៃរចនាសម័្ពន្ធសន្តិសុខ សុខាភិបាលពិភពលោក
(VOVWORLD) - នៅថ្ងៃទី ១៧ ខែកុម្ភៈ អគ្គនាយកអង្គការសុខភាពពិភាពលោក( WHO )លោក Tedros Adhanom Ghebreyesus បានអអះអាងថា កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិសុខ សុខាភិបាលពិភពលោកអាចជោគជ័យបាន លុះត្រាតែតួនាទីរបស់ WHO ត្រូវបានពង្រឹង។
អគ្គនាយកអង្គការសុខភាពពិភាពលោក លោក Tedros Adhanom Ghebreyesus។ (រូបថត៖ EPA) |
លោក Ghebreyesus បានធ្វើអត្ថាធិប្បាយខាងលើនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានអំពាវនាវឱ្យបង្កើតមូលនិធិបង្ការនិងឆ្លើយតបជំងឺរាតត្បាតដាច់ដោយឡែកមួយ ដែលត្រូវបានម្ចាស់ជំនួយគ្រប់គ្រងដោយផ្ទាល់ ដើម្បីជួយឧបត្ថម្ភដល់សកម្មភាពការពារនិងគ្រប់គ្រងស្ថានការណ៍សុខាភិបាលបន្ទាន់។
ថ្លែងមតិក្នុងសន្និសីទតាមអ៊ីននធឺណេតរបស់មេដឹកនាំហិរញ្ញវត្ថុ នៃក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) ក្រោមអធិបតីភាពរបស់ឥណ្ឌូនេស៊ី លោក Ghebreyesus បានសង្កត់ធ្ងន់ថា នៅក្នុងចំណុចស្នូលនៃរចនាសម្ព័ន្ធនេះ ពិភពលោកត្រូវមានអង្គការ WHO ប្រកបដោយរឹងមាំ និងមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ ជាមួយនឹងបេសកកម្ម បទពិសោធន៍ បច្ចេកទេស និងភាពស្របច្បាប់សកលពិសេសរបស់ខ្លួន។ ប្រព័ន្ធ និងការជួយឧបត្ថម្ភដល់វិស័យសន្តិសុខ សុខាភិបាលពិភពលោក អាចសម្រេចបានជោគជ័យ លុះត្រាតែថវិកាទាំងនេះបានជួយពង្រឹងតួនាទីរបស់អង្គការសុខភាពពិភព លោក។
នៅក្នុងសន្និសីទនេះដែរ រដ្ឋមន្ត្រីសុខាភិបាលអ៊ីតាលី លោក Roberto Speranza បានឲ្យដឹងថា WHO ត្រូវបន្តធ្វើជាចំណុចស្នូលនៃរចនាសម័្ពន្ធសុខាភិបាលពិភពលោក។ ហើយពិភពលោកត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើតរចនាសម្ព័ន្ធគោលនយោបាយសុខាភិបាលឲ្យកាន់តែរឹងមាំជាង៕