WMO "ប្រកាសអាសន្នពណ៌ក្រហម" ចំពោះអាកាសធាតុពិភពលោក

(VOVWORLD) - អង្គការឧតុនិយមពិភពលោក (WMO) កាលពីថ្ងៃទី ១៩ ខែមីនា បានឲ្យដឹងថា កំណត់ត្រាអាកាសធាតុពិភពលោកសំខាន់ៗទាំងអស់ត្រូវបានបំបែកនៅឆ្នាំ២០២៣ ហើយបានសម្តែងការព្រួយបារម្ភពិសេសអំពីសីតុណ្ហភាពសកលលោក មហាសាគរ និងការរលាយផ្ទាំងទឹកកក។

របាយការណ៍ប្រចាំឆ្នាំស្តីពីអាកាសធាតុពិភពលោករបស់ WMO បានបង្ហាញថា សីតុណ្ហភាពជាមធ្យមរបស់ភពផែនដីបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៧៤ឆ្នាំកន្លងទៅ គឺ ១,៤៥ អង្សាសេខ្ពស់ជាងមុនសម័យឧស្សាហកម្ម។ របាយការណ៍ក៏បានចង្អុលបង្ហាញថា សីតុណ្ហភាពក្នុងមហាសាគរក៏ស្ថិតនៅកម្រិតក្តៅបំផុតក្នុងរយៈពេល ៦៥ ឆ្នាំកន្លងទៅ បង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រជាច្រើន។ ការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីការដុតឥន្ធនៈហ្វូស៊ីល ជាមួយនឹងបាតុភូតអាកាសធាតុ El Nino បាន "បំបែក" កំណត់ត្រាពិភពលោកជាច្រើនកាលពីឆ្នាំមុន។ មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្របានព្រមានថា ឆ្នាំនេះអាចនឹងកាន់តែអាក្រក់ទៅៗ ដោយបាតុភូត El Nino បានកើនឡើងសីតុណ្ហភាពក្នុងប៉ុន្មានខែដើមឆ្នាំនេះ។

WMO ផ្ទាំងទឹកកករសាត់នៅឈូងសមុទ្រ Chiriguano នៅអង់តាក់ទិក។ រូបថត៖ AFP/TTXVN

លើសពីនេះទៅទៀត របាយការណ៍របស់ WMO ក៏បង្ហាញផងដែរថា បរិមាណផ្ទាំងទឹកកកនៅទ្វីបអង់តាក់ទិកបានថយចុះយ៉ាងខ្លាំង ដែលទាបជាងកំណត់ត្រាកាលពីមុនគឺ ១លានគីឡូម៉ែត្រការ៉េ។ និន្នាការនេះរួមជាមួយនឹងការឡើងកំដៅនៃមហាសាគរបានបង្កើនទ្វេដងនៃអត្រាកើនឡើងនីវ៉ូទឹកសមុទ្រ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ បើធៀបនឹងរយៈពេល ១៩៩៣-២០០២។ របាយការណ៍នេះក៏បានឲ្យដឹងថា សីតុណ្ហភាពមហាសាគរដែលបានកត់ត្រានៅក្នុងតំបន់អាត្លង់ទិកខាងជើងគឺខ្ពស់ជាងមធ្យមភាគ ៣ អង្សាសេកាលពីចុងឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ