WTO ព្យាករថា ពាណិជ្ជកម្មពិភពលោកមានសុទិដ្ឋិនិយមជាង
(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទតាមអ៊ិនធឺរណែតមួយ អគ្គនាយក WTO លោក Roberto Azevedo បានបញ្ជាក់ថា មានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុង WTO អំពី លទ្ធភាពដែលបណ្តាប្រទេសនឹងឆ្ពោះទៅរកភាពផ្គត់ផ្គង់ដោយខ្លួន ឯង ដែលជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត។
ទីស្នាក់ការកណ្តាលអង្គការពាណិជ្ជកម្មពិភពលោកនៅទីក្រុង ហ្សឺណែវប្រទេសស្វីស (រូបថត៖ THX/TTXVN) |
នាថ្ងៃទី ៤ ខែសីហា អង្គការពាណិជ្ជ កម្មពិភពលោក (WTO) បានព្យាករ ណ៍ថាពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំនេះនឹងថយចុះ ១៣% ដោយសារវិបត្ដិជំងឺរាតត្បាត កូវីដ-១៩ ប៉ុន្តែការព្យាករណ៍នេះបានធ្លាក់ចុះគួរឱ្យកត់ សម្គាល់ បើប្រៀបធៀបទៅនឹង សេណារីយ៉ូទុទិដ្ឋិនិយមដែលបាននាំចេញមុននោះ គឺថយចុះ ៣២%។ ថ្លែងនៅក្នុងសន្និសីទតាមអ៊ិនធឺរ ណែតមួយ អគ្គនាយក WTO លោក Roberto Azevedo បានបញ្ជាក់ថា មានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុង WTO អំពី លទ្ធភាពដែលបណ្តាប្រទេសនឹងឆ្ពោះទៅរកភាពផ្គត់ផ្គង់ដោយខ្លួនឯង ដែលជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត។ ការប្រមូលផ្តុំផលិតកម្មនៅក្នុងប្រទេសមួយអាចនាំឱ្យមានវិបត្ដិធំមួយ។ ហេតុដូច្នេះ បណ្តាប្រទេសនានាគួរតែធ្វើពិពិធកម្មការផ្គត់ផ្គង់របស់ខ្លួន ហើយជំងឺរាតត្បាតកូវីដ ១៩ នឹងឃើញផ្ទាល់ភ្នែកនូវសង្វាក់ផ្គត់ផ្គង់តម្លៃសកល ដែលបានកំណត់ឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕