Yemen បដិសេធការផ្តើមគំនិតធ្វើជាអ្នកកណ្ដាលដោះស្រាយវិបត្តិរបស់អ៊ីរ៉ង់
|
Yemen បដិសេធការផ្តើមគំនិតធ្វើជាអ្នកកណ្ដាលដោះស្រាយវិបត្តិរបស់អ៊ីរ៉ង់ (Image: VNA) |
(VOVworld) – រដ្ឋមន្ត្រីការបរទេស Yemen លោក Riyadh Yassin បានបដិសេធន៍ សំណើរធ្វើជាអ្នកកណ្ដាលរបស់អ៊ីរ៉ង់ក្នុងការដោះស្រាយវិបត្តិបច្ចប្បន្ននៅប្រទេស អាហ្វ្រិកខាងជើងនេះ ព្រមទាំង អំពាវនាវឲ្យកំលាំងពួកឧទ្ទាមឥស្លាម Houthi ចូល
សារភាព។ ថ្លែងមតិនៅខាងក្រៅសន្និសីទសេដ្ឋកិច្ចអារ៉ាប់-ទួរគី ដែលបានប្រព្រឹត្ត
ទៅ នាថ្ងៃទី ២០ មេសា នៅរដ្ឋធានី Kuwait City របស់ Kuwait រដ្ឋមន្ត្រីការបរទេស
Yemen លោក Yassin បានសង្កត់ធ្ងន់ថា៖ Yemen មិនយល់ព្រមរាល់ការខំប្រឹងប្រែង ធ្វើជាអ្នកកណ្ដាលរបស់អ៊ីរ៉ង់ចំពោះវិបត្តិបច្ចុប្បន្នឡើយ។ លោកក៏បានលើកច្បាស់
ថា៖ រដ្ឋាភិបាល Yemen នឹងមិនព្រមព្រៀងដំណើការចរចារជាមួយកំលាំងពួក
ឧទ្ទាម Houthi នោះទេក្នុងករណីពួកគេមិនដកចេញពីបណ្ដាទីក្រុងនិងភូមិដែល
កំពុងត្រូវបានទន្ទ្រានកាន់កាប់ក្នុងនោះ មានរដ្ឋធានី Sanaa និងទីក្រុង Aden។ បណ្ដាប្រទេសឈូងសមុទ្រពែក្យនឹងរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាផែនការស្តារ
Yemen ឡើងវិញក្រោយសង្គ្រាម ប៉ុន្តែ មិននាំចេញពេលវេលាជាក់ស្តែងទេ៕