|
កងទ័ពមិនស្ថិតនៅខាងក្រៅឆាកនយោបាយឡើយ។ |
VOV-កងទ័ពមិនមែនជាកំលាំងនយោបាយបង្កើតឡើងដោយខ្លួនឯងនិង
មិនម៉ែនជាក្រុមសិទ្ធិអំណាចមួយទេ។ ឧត្តសេនីយ៍ត្រី សាស្ត្រាចារ្ស Bui Phan Ky ឯកទេសវិទ្យាស្ថានយុទ្ធសាស្ត្រការពារប្រទេសវៀតណាមបានចាត់ទុកថា នៅ
ប្រទេសណាក៏ដោយ កងទ័ពជានិច្ចកាលផ្សាភ្ជាប់ជាមួយកំលាំងនយោបាយ
ណាមួយ។
“កងទ័ពប្រជាជនវៀតណាមបានបង្កើតនាថ្ងៃទី២២ធ្នូឆ្នាំ១៩៤៤ មុនមួយឆ្នាំ
មានសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមនិងមុនពីរឆ្នាំមានរដ្ឋធម្មនុញ្ញឆ្នាំ
១៩៤៦។ អានឡើងវិញសារាចរណ៍របស់លោកប្រធានហូជីមិញក្នុងពេលសំណូមពរបង្កើតក្រុមវៀតណាមឃោសនាកងទ័ពរំដោះ (ក្រោយនេះជាកងទ័ព ប្រជាជនវៀតណាម) បានសឲ្យឃើញថាសារាចរណ៍នេះគឺដោយសារសំណូមពររបស់អង្គការមហាជន អង្គការមហាជននៅទីនេះគឺជាបក្ស។ នោះមិនមែនជា
ចំណុចដោយឡែករបស់វៀតណាមឡើយ នៅមិនថាប្រទេសណាកងទ័ពក៏ត្រូវ
ស្មោះត្រង់ជាមួយបក្សកាន់អំណាច។ប្រទេសណាក៏ត្រូវមានបក្សមួយដឹកនាំ។”
|
ឧត្តសេនីយ៍ត្រី សាស្ត្រាចារ្ស Bui Phan Ky ឯកទេសវិទ្យាស្ថានយុទ្ធសាស្ត្រការពារប្រទេសវៀតណាម |
នាបច្ចុប្បន្នកងទ័ពវៀតណាមត្រូវបានកសាងតាមទិសរៀបរយទំនើបដើម្បីបំរើភារកិច្ចយុទ្ធសាស្ត្រចំនួន២គឺកសាងនិងការពារមាតុប្រទេសវៀតណាមសង្គម
និយម។ កងទ័ពឈរនៅខាងប្រជាជនអត្តចរិតរបស់វណ្ណៈកម្មករ។ឧត្តមសេនីយ៍
ត្រី សាស្ត្រាចារ្ស Bui Phan Ky បានវិភាកបន្ថែមទៀតថា៖
“ការស្មោះត្រង់ជាមួយមាតុប្រទេសប្រជាជននិងជាមួយបក្សដឹកនាំជាអត្តចរិតរបស់កងទ័ពនិងជាភារកិច្ចចាំបាច់ត្រូវតែធ្វើ។ ខ្ញុំជឿជាក់ថាកងទ័ពមួយ
មានអត្តចរិតដូច្នេះមិនអាចឈរនៅខាងក្រៅឆាកនយោបាយបានឡើយ។”
រីឯឧត្តមសេនីយ៍ទោ សាស្ត្រាចារ្សរងបណ្ឌិត Nguyen Ngoc Hoi អគ្គនិពន្ធនាយកទស្សនាវដ្តីការពារជាតិប្រជាជនទាំងមូលបានអះអាងថារាល់ប្រការបំពេញបន្ថែមនៅមាត្រាទី៧០ក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺជាការកំណត់ក្នុងរដ្ឋធម្មនុញ្ញប្រវត្តិសាស្ត្រមួយជាក់ស្ដែងបរានុម័តមួយដែលបាន
ស្ថិតស្ថេរ ក្នុងរយៈពេល៦៩ឆ្នាំកន្លងមក។
“ក្នុងអំឡុង៦៩ឆ្នាំកន្លងមកកងទ័ពប្រជាជនវៀតណាមជានិច្ចកាលស្មោះត្រង់
ជាមួយបក្សដោយ ផ្អែកលើមូលដ្ឋានចំនួន៣គឺ សតិអារម្មណ៍ប្រយុទ្ធរបស់
កងទ័ពការងារសតិអារម្មណ៍និងការងារចាត់តាំងរបស់កងទ័ព។ ជាក់ស្ដែងបាន
សឲ្យឃើញថាគោលដៅប្រយុទ្ធរបស់បក្សក៏ជាគោលដៅប្រយុទ្ធរបស់កងទ័ព។ នោះគឺគោលដៅដើម្បីឯករាជ្យជាតិនិងលិទ្ធិសង្គមនិយមដើម្បីសុភមង្គល់របស់
ប្រជាជន។ ទី២គឺការងារសតិអារម្មណ៍ក្នុងកងទ័ពប្រជាជនវៀតណាមក្នុង
រយៈពេល៦៩ឆ្នាំកន្លងមកគឺសំដៅផ្សព្វផ្សាយសតិអារម្មណ៍របស់បក្សចូលក្នុង
កងទ័ព។ អំពីការចាត់តាំងកងទ័ពវៀតណាមស្ថិតនៅក្បែរប្រព័ន្ធបញ្ជាការ
មានការបង្កើតប្រព័ន្ធអង្គការបក្ស។”
|
បណ្ឌិត Cao Duc Thai អតីតប្រធានវិទ្យាស្ថានសិទ្ធិមនុស្ស សាលាសភាបណ្ឌិតនយោបាយ-រដ្ឋបាលជាតិហូជីមិញ |
បណ្ឌិត Cao Duc Thai អតីតប្រធានវិទ្យាស្ថានសិទ្ធិមនុស្ស សាលាសភា
បណ្ឌិតនយោបាយ-រដ្ឋបាលជាតិហូជីមិញបានពន្យល់ថាការកត់ត្រាចូលក្នុង
រដ្ឋធម្មនុញ្ញខ្លឹមសារកងទ័ពស្មោះត្រង់ជាមួយបក្សមិនម៉ែនជាការទម្លាក់បន្ទាប
កងទ័ពឡើយតែជាការលើកកំពស់ការយល់ដឹងនយោបាយរបស់កងទ័ព
ចំពោះរបប ចំពោះប្រជាជាតិនិងប្រទេសជាតិទៀតផង។ក្នុងកាលៈទេសៈ
នាបច្ចុប្បន្នការស្មោះត្រង់ជាមួយបក្ស តាមបណ្ឌិត Cao Duc Thai ត្រូវយល់
នៅលើជ្រុងជ្រោយជាច្រើន។
“ទស្សនាទានស្មោះត្រង់ជាមួយបក្សត្រូវបានយល់ថា ត្រូវស្មោះត្រង់ជា
មួយគោលមាគ៌ាកសាងការពារមាតុប្រទេស ក្នុងនោះត្រូវស្មោះត្រង់ជាមួយ
គោលមាគ៌ាកិច្ចការបរទេស មិនត្រូវធ្លាក់ទៅក្នុងអន្ទាក់របស់អានុភាពអមិត្ត។
ទីពីរគឺស្មោះត្រង់ជាមួយគោលដៅឯករាជ្យជាតិផ្សាភ្ជាប់នឹងលិទ្ធិសង្គមនិយម
ជាក់ស្ដែងគឺគាំទ្ររាល់កត្តាសកម្មប្រឆាំងនឹងផលប្រយោជន៍ក្រុម។”
ការរក្សារឹងមាំកិច្ចដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមចំពោះកងទ័ព កសាងកងទ័ពជានិច្ចកាលរឹងមាំអំពីនយោបាយធ្វើឲ្យបណ្ដាគណៈបក្ស
នយោបាយប្រតិកិរិយាមិនអាចអូសទាញកងទ័ពចូលក្នុងបណ្ដាសកម្មភាព
ក្បត់ជាតិអន្តរាយដល់ប្រជាជន។ ស្ថានភាពជាក់ស្ដែនបរានុម័តនិងដំណើរ
រយៈពេល៦៩ឆ្នាំបង្កើតនិងអភិវឌ្ឍន៍កងទ័ពប្រជាជនវៀតណាមបានសឲ្យ
ឃើញថា ការកំណត់ក្នុងរដ្ឋធម្មនុញ្ញកំលាំងប្រដាប់អាវុធប្រជាជនត្រូវស្មោះ
ត្រង់ដាច់ខាតជាមួយបក្សកុម្មុយនីស្ដវៀតណាមគឺសមស្របទាំងស្រុង៕