(VOVworld)-៤ទសវត្សបានកន្លងផុតទៅ ចាប់ពីថ្ងៃទី៣០មេសាឆ្នាំ១៩៧៥ ជា
ទិវា បិទបញ្ចប់សង្គ្រាមរបស់អាមេរិកនៅវៀតណាម។ ២០ឆ្នាំក្រោយ វៀតណាម
និងអាមេរិកទើបប្រក្រតីទំនាក់ទំនងឡើងវិញ។ ២០ឆ្នាំជាបន្ត ទំនាក់ទំនងរវាង
ប្រទេសទាំងពីរ មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជា ពិសេសគឺ
វិស័យវប្បធម៌សេដ្ឋកិច្ចសង្គម។
កិច្ចសហប្រតិបត្តិការវប្បធម៌ វិទ្យាសាស្រ្តនិងអប់រំរវាងវៀតណាមជាមួយអាមេរិកជាសសរនៃទំនាក់ទំនងទ្វេភាគី ពូនជ្រុំបញ្ញាសម្រាប់ជំនាន់ក្រោយៗ របស់ប្រជាជាតិទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះពាំនាំសារនៃការសម្រុះ
សម្រួល សន្តិភាពនិងការអភិវឌ្ឍន៍។
|
ការជួបប្រាស្រ័យរវាងសិស្សានុសិស្សអាមេរិកជាមួយវៀតណាម
(រូបថតៈ vov) |
ការផ្លាស់ប្តូរជួបប្រាស្រ័យបេហ៍្សប័ល
លោក Phil Rognier អតីតទាហានអាមេរិកមួយនាក់បានចែករំលែកថា ដើម្បីលុបចោលគំនុំគុំគួនក្នុងអតីតកាល វិធីល្អបំផុតគឺចាប់ដៃគ្នាតាមរយៈ
សកម្មភាពវប្បធម៌។ ដោយគំនិតនេះ លោក Rognier នាយកប្រតិបត្តិមូល
នីធិ First Swing ជា អង្គការក្រៅរដ្ឋាភិបាល១អំពីវិញ្ញាសារបេហ៍្សប័លបាន
ផ្សាយវិញ្ញាសារនេះទៅកាន់វៀតណាម។ ប្រការដែលធ្វើឲ្យលោកភ្ញាក់ផ្អើល
នោះគឺ ពេលមកដល់វៀត ណាមជាលើកដំបូងនាឆ្នាំ២០០៩ លោកឃើញ
ថា ប្រជាជនវៀតណាមបានគាំទ្រយ៉ាងខ្លាំងចំពោះ វិញ្ញាសាបេហ៍្សប័លនេះ។ ប្រការនេះធ្វើឲ្យលោកមានចំណង់ចំណូលចិត្ត អភិវឌ្ឍន៍វិញ្ញាសារ បេហ៍្សប័ល
នៅវៀតណាម។ នាបច្ចុប្បន្ន មូលនិធិ First Swing បានជួយឧបត្ថម្ភកសាង
ក្លឹបបេហ៍្សប័លរាប់សិពនៅវៀតណាម។ គ្រូបង្វឹក Phil Rognier បានចែក
រំលែកថា៖
“យើងខ្ញុំមិនជួយឧបត្ថម្ភាជាប្រាក់ទេប៉ុន្ទែនាំបាល់មក នាំវិញ្ញាសារកីឡា
នេះ មកជួយឲ្យប្អូនៗមានពេលវេលាសប្បាយរីករាយជាមួយគ្នា។ កុមារអា
មេរិកបាន មកវៀតណាមជារៀងរាល់ឆ្នាំ ហើយកុមារវៀតណាមក៏បានទៅ
កាន់អាមេរិកក្នុង វិស្សមកាលដើម្បីហ្វឹកហាត់និងចូលរួមការក្រកួតកីឡា ។ កម្មវិធីនេះបានបង្កើតបរិយាកាសរួម ដើម្បីប្អូនកុមារអាចរៀនពីគ្នាទៅវិញទៅ
មក។ យើងខ្ញុំសង្ឃឹមថាជំនាន់ក្មេងនេះ មិនត្រូវសង្កេតឃើញសង្គ្រាមនិង
ជំលោះនយោបាយឡើយ”។
|
ការជួបប្រាស្រ័យរវាងសិស្សានុសិស្សវៀតណាមជាមួយអាមេរិក
(រូបថតៈ vov) |
ចំពោះសិស្សានុស្សិតអាមេរិកវិញ ប្អូនៗក៏ដូចជាលោក Phil Rognierដែរ សុទ្ធតែភ្ញាក់ផ្អើលអំពីការទទួលរួសរាយរាក់ទាក់របស់មិត្តវៀតណាមចំពោះ វិញ្ញាសារបេហ៍្សប័លនេះ។ ការផ្លាស់ប្តូរ ជួបប្រាស្រ័យនៅវៀតណាមជាឱកាស
ល្អ ដើម្បីប្អូនៗទទួលយកបទពិសោធន៍ អំពីប្រទេសវៀតណាម១។ Ryan
Young អាយុ១៨ឆ្នាំ ជាសមាជិកក្រុម Siato Claoto បានឲ្យដឹងថា៖
“ពេលដែលខ្ញុំប្រាប់មិត្តភក្តិអំពីដំណើរទស្សនកិច្ចនេះ ពួកគេដូចជា
ច្រណែន ជាមួយយើងខ្ញុំណាស់។ នេះជាការទទួលយកបទពិសោធន៍ដ៏
ល្អមួយ។ មុននេះ អ្វីខ្ញុំបានដឹងអំពីវៀតណាមគឺសង្គ្រាម។ គ្រូបង្រៀនរបស់
ខ្ញុំប្រាប់ថា ប្អូនប្រុស់របស់គាត់ធ្លាប់មកកាន់វៀតណាមហើយជនវៀត
ណាមគឺរួសរាយរាក់ទាក់ណាស់”
មិនត្រឹមតែប៉ុណ្ណោះ មូលនិធិ First Swing ក៏បានរៀបចំឲ្យសិស្សានុ
សិស្ស វៀតណាមទៅកាន់អាមេរិកដើម្បីផ្លាស់ប្តូរវិញ្ញានសារនេះ។ចំពោះ
សិស្សានុសិស្ស វៀតណាមវិញ សកម្មភាពនេះអាចជួយឲ្យប្អូនៗយល់
បន្ថែមអំពីវប្បធម៌របស់ អាមេរិក។
|
អ្នកយកព័ត៌មានសំភាសន៍លោកស្រីBùi Phương Lan (រូបថតៈ vov) |
បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ
នាប៉ុន្មានឆ្នាំកន្លងទៅ កម្មវិធីផ្លាស់ប្តូរវប្បធម៌អប់រំរវាងវៀតណាមនិង
អាមេរិក មានការអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ នាឆ្នាំ២០០០ ពេលដែល
មកបំពេញ ទស្សនកិច្ចនៅវៀតណាម អតីតប្រធានាធិបតីអាមេរិកលោក
Bill Clinton មានការ ផ្តើមគំនិតបង្កើតមូលនិធិអប់រំវៀតណាម (VEF) ដោយ
លៃទុកប្រាក់ចំនួន៥លាន ដុល្លារក្នុង១ឆ្នាំសម្រាប់ការផ្តល់អាហារូបករណ៍
ឲ្យនិស្សិតវៀតណាមសិក្សារៀន សូត្រលើវិស័យមួយចំនួន។ លោកស្រី
Bui Phuong Lan អ្នកជំនាញការទទួល បន្ទុកស្រាវជ្រាវអំពីអាមេរិកខាង
ជើង បានចាត់ទុកថា៖
“នាពេលកន្លងទៅ ការផ្លាស់ប្តូរជួបប្រាស្រ័យ បានបង្កើតឱកាសឲ្យ
ជនអាមេរិកយល់ច្បាស់ជាងអំពីវៀតណាម។ ខ្ញុំគិតថា ដំណើរការនេះ នឹង
រួមចំណែក ចូលក្នុងការកសាងកម្លាំងពលំរវាងប្រទេសទាំងពីរវៀតណាម
អាមេរិក ព្រមទាំង កសាងទំនុកទុកចិត្តគ្នាទៅវិញទៅមកផងដែរ”។
សង្គ្រាមបានឆ្លងផុត៤០ឆ្នាំ។ នាសព្វថ្ងៃ វៀតណាមនិងអាមេរិកកំពុង
មាន ជំនាន់ថ្មីដោយគ្មានអំរែកធ្ងន់អំពីអតីតកាលទៀតឡើយ។ ដោយហេតុ
នេះ ការចាប់ដៃ ដោយ វប្បធម៌របស់ជំនាន់វ័យក្មេង ធ្វើឲ្យការប្រក្រតីរវាង
ប្រទេសទាំងពីរកាន់តែធូរស្រាលទៅៗ ជាក់ស្តែងនិងស៊ីជម្រៅពីមួយថ្ងៃ
ទៅមួយថ្ងៃ៕