កិច្ចសហប្រតិបត្តិការអាស៊ានក្នុងវិស័យជួយសង្គ្រោះលើសមុទ្រខាងកើត

 

(VOV)_បង្កើនកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ក៏ដូចជាអាស៊ានជាមួយចិន ​ក្នុងការស្វែងរក និងជួយសង្គ្រោះមនុស្សនិងទូកនាវា នៅលើសមុទ្រ​ខាងកើត ​ជា ផ្នែកមួយក្នុងចំណោមផែនការអនុវត្តក្រមច្បាប់​ណែនាំ​អនុវត្ត​សេចក្ដីថ្លែង​ការណ៍​
ស្ដីពីការ​ប្រតិបត្តិ​សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលបានអនុម័ត្តពី
ឆ្នាំ២០១១មក។ ចំពោះសភាការណ៍នៅលើសមុទ្រខាង​កើត នាបច្ចុប្បន្ន នៅមាន ហានិភ័យ និង ភាពស្មុគ្រស្មាញជាច្រើន ដែលអាស៊ាន​កំពុងជំរុញខ្លាំងការកសាង បណ្ដាគោលនយោបាយ និងវិធានការសហប្រតិ​បត្តិការ ក្នុងវិស័យនេះ និងចាត់
ទុកនេះ គឺជាវិធានការមានអត្ថន័យលើវិស័យ​មនុស្សធម៌ផង​និងកសាងទំនុកទុក
ចិត្ត  រួមចំណែកពង្រឹងបរិយាកាស១​ប្រកប​​សន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់ នៅលើសមុទ្រខាងកើតទៀតផង។ ​


កិច្ចសហប្រតិបត្តិការអាស៊ានក្នុងវិស័យជួយសង្គ្រោះលើសមុទ្រខាងកើត - ảnh 1
ការជួយសង្គ្រោះលើសមុទ្រខាងកើត(www.baodongnai.com.vn )

  ក្នុងរយះពេលកន្លងទៅ បានមានសិក្ខាសាលា សន្និសីទជាច្រើន ត្រូវ​បាន
រៀប ចំឡើងពីភាគីទាំងពីរ អាស៊ាននិងចិន។ តាមនោះ រួមចំណែកបង្ហាញ​ការខំ ប្រឹងប្រែងរបស់ភាគីនានា ក្នុងកិច្ចសហប្រតិបត្តិការជួយសង្គ្រោះនៅលើសមុទ្រ
 ពិសេសគឺការកសាងទំនុកទុកចិត្ត។ ក្នុងរយះពេលថ្មីៗនេះ ​នាខែមិថុនា ឆ្នាំ 
២០១៣  វៀតណាមបានរៀបចំសិក្ខាសាលា អាសាន-ចិន ស្ដីពី​ការស្វែងរកនិង
ជួយ សង្គ្រោះមនុស្ស និងទូកនាវាលើសមុទ្រខាងកើត។ នៅ​សិក្ខាសាលា​នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក ​Pham Quang Vinh បានអោយ
ដឹងថា÷

          “ ក្នុងរយះពេលកន្លងទៅ អាស៊ាននិងចិន បានអនុវត្តការផ្លាស់ប្តូរយោបល់
 និង​សិក្ខាសាលាមួយចំនួន តាមនោះ ភាគីទាំងពីរអាចយល់ដឹងគ្នា ហើយបន្ទាប់ នោះ មានបណ្ដាវិធានការ ការផ្តើមគំនិតថ្មី ដាក់ជូនរដ្ឋាភិបាលនៃ​ភាគីទាំងពីរ។ ដូច្នេះអាស៊ាន និងចិន បានឯកភាពជាមួយគ្នាថា រាល់​វិធានការកសាងទំនុក ទុកចិត្ត ដើម្បីជួយឧបត្ថម្ភគ្នា​​ទៅវិញទៅមកដ៏ល្អជាង។”

កិច្ចសហប្រតិបត្តិការអាស៊ានក្នុងវិស័យជួយសង្គ្រោះលើសមុទ្រខាងកើត - ảnh 2
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក ​Pham Quang Vinh (TTXVN)

ដោយការខំប្រឹងប្រែងរួមជាច្រើន ពីមុនមក អាស៊ាននិងចិន បានឯកភាពអំពី
វិធានការជាក់ស្ដែងជាច្រើន។ ជាពិសេសគឺ អាស៊ាននិងចិន បានឯកភាព​បង្កើត បញ្ជីរាយនាមបណ្ដាស្ថាប័នជួយសង្គ្រោះក្នុងតំបន់ទាំងមូល ឯកភាព​នូវភាសា​ទំនាក់ទំនងជាភាសាអង់គ្លេស បង្កើតគេហទំព័រជួយសង្គ្រោះអាស៊ាន-ចិន…។ល។ ប៉ុន្តែ ដើម្បីការងារទាំងនេះទទួលបានប្រសិទ្ធិភាព នៅត្រូវផ្អែកលើគោលការណ៍​មូលដ្ឋានជាសារវ័ន្តមួយចំនួនទៀត​។

“ ទី១គឺត្រូវអនុវត្តតាមស្មារតីមនុស្សធម៌។ទី២គឺភាគីនានាត្រុវចែករំលែកគោល នយោបាយជាមួយគ្នាក្នុងបំណងមានយន្តការសហការល្អ។ទី៣គឺត្រូវកំណត់បាន នូវស្ថប័នទាក់ទងនៃប្រទេសជាតិនិមួយៗក្នុងដំបន់ ខណះពេលដែលឧទ្ទេសហេតុ កើតមានឡើងអាចទាក់ទងបាន។  “

ជាប្រទេស១ស្ថិតនៅតាមឆ្នេសមុទ្រ វៀតណាមផ្តោតសំខាន់ការយក ចិត្តទុក ដាក់ដល់ការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការក្នុងដំបន់អំពីការជួយសង្រ្គោះមនុស្ស
និងទូកនាវា​ដែលរងគ្រោះលើសមុទ្រ។តាមតួលេខស្ថិតិក្នុងប៉ុន្មានឆ្នាំកន្លងទៅ​អត្រា ទទួលជោគជ័យក្នុងការ ជួយ​សង្រ្គោះអ្នកនេសាទរបស់វៀតណាមគឺ​៨៧%និងទូក
នាវា​គឺជាង៤៧%។

ASEAN ​និងចិន​បានឆ្លងកាត់កំណាត់ផ្លូវវែង១ពោរពេញទៅ ដោយការ លំបាក សាកល្បងដើម្បីទទួលបានសេចក្តីច្លែងការណ៍រួម  DOC ។នាពេលថ្មីនេះភាគី ទាំង ២បានអនុម័តលើសេចក្តីថ្លែងការណ៍៦ខស្តីសមុទ្រខាងកើត។ភាគីទាំង២កំពុង
សង្ឃឹមថា៖នឹងចាប់ផ្តើមការចរចារយ៉ាងឆាប់ៗដើម្បីទទួលបានក្រមប្រតិបត្តិតំបន់
នៅ សមុទ្រខាងកើតCOC។កិច្ចព្រមព្រៀង ASEAN ​និងចិន​លើវិស័យសង្រ្គោះ លើសមុទ្រជាផ្នែក១ក្នុងការខំប្រឹងប្រែងនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ