កញ្ចប់ដំណោះស្រាយជួយឧបត្ថម្ភអង្គភាពអាជីវកម្មជាកញ្ចប់​ដំណោះស្រាយជួយឧបត្ថម្ភអង្គភាពអាជីវកម្ម

លោកអ្នកនាងជាំទីមេត្រី!

          កញ្ចប់ដំណោះស្រាយ ជួយឧបត្ថម្ភអង្គភាពអាជីវកម្ម អំពី គោលនយោបាយ​ពន្ធ  មានតំលៃ 29 លានលានដុង ដែលរដ្ឋាភិបាលវៀតណាម ទើបនឹងប្រកាសនាសប្ដាហ៍
កន្លងទៅ បានកំពុងទាក់ទាញការយកចិត្តទុកដាក់ជាច្រើន របស់សាធារណះមតិ។ ទោះបីជា រដ្ឋាភិបាលត្រូវសម្រេចបែបបទ ដើម្បី​រដ្ឋសភា សម្រេច នៅសម័យ ប្រជុំ លើកទី 3 រដ្ឋសភាវៀតណាម នីតិកាលទី 13 ប៉ុន្តែ តាមការពិនិត្យ របស់​បណ្ដាអង្គ ភាពអាជីវកម្ម ក៏ដូចជា បណ្ដាអ្នកជំនាញការសេដ្ឋកិច្ចថា៖​នេះគឺ​ជា ​កញ្ចប់​ដំណោះ ស្រាយជួយឧបត្ថម្ភអង្គភាពអាជីវកម្មពហុបែបបំផុត ពីមុនមក និងបណ្ដា​ដំណោះ ស្រាយអំពីហិរញ្ញវត្ថុពន្ធ​បានចំនឹងមុខសញ្ញា។ អ្នកយកព័តមាន Minh Ha និង​ Lan
 Anh មានអត្ថបទសរសេរ​ស្ដីអំពី​បញ្ហានេះ ។​

កញ្ចប់ដំណោះស្រាយជួយឧបត្ថម្ភអង្គភាពអាជីវកម្មជាកញ្ចប់​ដំណោះស្រាយជួយឧបត្ថម្ភអង្គភាពអាជីវកម្ម   - ảnh 1
កញ្ចប់ដំណោះស្រាយជួយឧបត្ថម្ភអង្គភាពអាជីវកម្មជាកញ្ចប់​ដំណោះស្រាយជួយឧបត្ថម្ភអង្គភាពអាជីវកម្ម (http://vietnam.vn/)


          សេចក្ដីជូនដំណឹងរបស់ ខុទ្ធកាល័យរដ្ឋាភិបាលវៀតណាម អំពី កញ្ចប់​ដំណោះ ស្រាយអូសបន្លាយរយះពេល និងកាត់បន្ថយពន្ធ ដែលត្រូវបានអង្គភាព​អាជីវ កម្ម ទទួលយក ជាមួយប្រសិទ្ធភាពជាក់ស្ដែង នឹងរួមចំណែកដោះស្រាយការ​លំបាក  ក្នុងផលិត អាជីវកម្ម នាបច្ចុប្បន្ន។ លោកស្រី Nguyen Thi Loan សមាជិក​ក្រុម​ប្រឹក្សារ អភិបាលក្រុមហ៊ុនភាគហ៊ុនសំណង Thang Long ខ័ណ្ឌ Long Bien ទី​ក្រុង​ហាណូយ បានអោយដឹងថា៖ នាពេលគោលនយោបាយនេះបានអនុវត្ត ​ខ្ទង់​ប្រាក់​ពន្ធដែលត្រូវ
បាន អូសបន្លាយរយះពេល និងកាត់បន្ថយ​ ​ជួយអង្គភាព​អាជីវ​កម្មមាន បន្ថែមថវិកា  ដើម្បីវិនិយោគអោយផលិត អាជីវកម្មក្នុងរយះពេលខាងមុខនេះ​។

“នេះគឺជា ចំនួនប្រាក់ធំ បំពេញបន្ថែមចូលក្នុងប្រភពទុនរបស់អង្គភាពអាជីវកម្ម រួម
ចំណែកជួយអង្គភាពអាជីវកម្មឆ្លងកាត់ការលំបាក់អំពីទុន។ នាបច្ចុប្បន្ន ពន្ធ​ចំណូល របស់អង្គភាពអាជីវកម្មគឺ 25 % ខ្ពស់ពេក ការកាត់បន្ថយពន្ធ មានន័យថា៖កាត់បន្ថយ ចំណាយមួយចំនួន និងយើងខ្ញុំនឹងប្រើចំនួនទឹកប្រាក់នោះ ដើម្បីវិនិយោគអោយ
ផលិត អាជីវកម្ម។”

          សហគមន៍អង្គភាពអាជិវកម្មវៀតណាមបានចាត់ទុកថា៖ កញ្ចប់ដំណោះស្រាយ​របស់រដ្ឋាភិបាលជួយឧបត្ថម្ភអង្គភាពអាជីវកម្មទាន់ពេលវេលា ក្នុងសភាពការណ៏ដ៏លំ
បាក នាបច្ចុប្បន្ន។ លោក Danh Quy នាយកផែនការវិនិយោគ ​សម្ព័ន្ធ​សហការណ៏ទី ក្រុងហូជីមិញបានចាត់ទុកថា៖

“អំពីភាគីអង្គភាពអាជីវកម្មក៏យល់ឃើញភាពងាយស្រួលនាពេលខាងមុខជិតមកដល់
និងការចែករំលែករបស់រដ្ឋាភិបាលចំពោះអង្គភាពអាជីវកម្មយើងខ្ញុំ។ មុនបង្អស់​គឺ​កាត់
បន្ថយ ពន្យារយៈពេលពន្ធក៏ជាការជួយឧបត្ថម្ភឲ្យអង្គភាពអាជីវកម្ម។ ទី២ ចំពោះ យើង ខ្ញុំនេះកត់សម្គាល់គឺរដ្ឋាភិបាលក៏មានគោលការណ៍​បន្ថយ​ចំណាយជួលដីប្រមាណ ៥០% ចំពោះអង្គភាពពាណិជ្ជកម្មសេវាកម្មដូចជាយើងខ្ញុំក៏ជាព័ត៌មានសប្បាយដើម្បីយើង
ខ្ញុំអភិវឌ្ឍន៍បណ្ដាញ់យ៉ាងងាយ​ស្រួលជាង។”

          តាមមតិរបស់ក្រសួងហិរញ្ញវត្ថុថា បណ្ដាអង្គភាពអាជីវកម្មមធ្យម​និង​តូចវៀត
ណាម នឹងបានបន្ថយពន្ធចំណូលអង្គភាពអាជីវកម្មរបស់ឆ្នាំ២០១២ប្រមាណ៣០%។
 ពន្ធ VAT របស់អង្គភាពអាជីវកម្មក្នុងត្រីមាសទី២​នឹងបាន​អូសបន្លាយបន្ថែម៦ខែ។ ក្រសួងហិរញ្ញវត្ថុក៏ស្នើរក្រុមប្រឹក្សាប្រជាជន​គ្រប់​ជាន់​ថ្នាក់បន្ថយចំណាយ ជួលដី ប្រមាណ៥០%របស់អង្គភាពអាជីវកម្ម​ពាណិជ្ជ​កម្មសេវាកម្មធ្វើសកម្មភាព នៅតាម
ដំបន់ ក្នុងឆ្នាំនេះដែរ។ លោកស្រី Nguyen Thi Cuc អ្នកជំនាញការពិគ្រោះហិរញ្ញវត្ថុ
បានចាត់ទុកថា​បើប្រៀប​នឹង​ដំណោះស្រាយអំពីគោលនយោបាយពន្ធឆ្នាំ២០១១
បណ្ដា​ដំណោះ​ស្រាយ​​ឆ្នាំនេះមុខសញ្ញាទូលាយជាងនិងបានអនុវត្តសំរាប់ប្រភេទ​
ពន្ធ​ជា​ច្រើន​។

          “លទ្ធភាពដែលអង្គភាពអាជីវកម្មទទួលផលប្រយោជន៌ពីកញ្ចប់​ដំណោះ ស្រាយរបស់ក្រសួងហិរញ្ញវត្ថុ ជូនទៅរដ្ឋាភិបាល និងត្រូវ​បាន​រដ្ឋាភិបាល យល់ ព្រមដាក់ជូនទៅរដ្ឋសភាក្នុងកិច្ចប្រជុំខាងមុខ គឺទំលាយជាង និងមានសមត្ថភាព អនុវត្តច្រើនជាងប្រៀបនឹងឆ្នាំ ២០១១។​ជាងនេះ​ទៅ​ទៀត ការដែលពន្យាពន្ធ សម្រាប់ អង្គភាពអាជីវកម្មនៅមានការលំបាក  គឺជាការខំប្រឹងប្រែងយ៉ាងខ្លាំង របស់ក្រសួង
ហិរញ្ញវត្ថុ”។

          អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Vu Thi Mai ឲ្យដឹងថា តម្លៃសរុបនៃកញ្ចប់ ដំណោះ
ស្រាយអំពីពន្ធ ចំពោះអង្គភាពអាជីវកម្មមានតម្លៃជិត២៩ពាន់លាន​ដុង។ លោកស្រី
Vu Thi Mai សង្កត់ធ្ងន់ថា៖

          “អង្គភាពជួបការលំបាក ភាគច្រើនគឺអង្គភាពធុនតូចនិងមជ្យម កែច្នៃ កសិផល
រុក្ខផល ជលផល និងតម្បាញ់កាត់ដេរជាដើម។ អាចនិយាយ​បាន​ថា បណ្តាដំណោះ ស្រាយបានដាក់ចេញមិនត្រឹមតែ ជួយអង្គភាពអាជីវកម្ម​បាន ចំណេញតែប៉ុណ្ណោះ  ថែមទាំងដោះស្រាយ​ភាពលំបាករបស់​បណ្តា​អង្គភាព​ អាជីវកម្មតាមផ្នែក និងចំ មុខ សញ្ញាទៀតផង”។

          ក្នុងរយៈពេល៤ខែដើមឆ្នាំ ២០១២ លើទូទាំងប្រទេសមានអង្គភាពអាជី វកម្ម
ចំនួន ១៨ពាន់អង្គភាពត្រូវរំសាយ និងផ្អាកសកម្មភាព។ ក្នុងស្ថានភាព នោះ កញ្ចប់ ដំណោះស្រាយចុះបន្ថយពន្ធរបស់រដ្ឋាភិបាលគឺទាន់ពេលវេលា សំដៅជួ អង្គភាព អាជីវកម្មជំរុញផលិតកម្ម កំណើន និងធានាខឿន​សេដ្ឋកិច្ច​ជំនះ ពុះពារលើការលំ
បាក ដើម្បីអភិវឌ្ឍន៌ដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ