(VOV)_នាថ្ងៃទី៨ សីហា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រំលឹកខួប អនុស្សាវរីយ៍លើកទី៤៧ នៃទិវាបង្កើត (ថ្ងៃទី៨ សីហាឆ្នាំ ១៩៦៧-ថ្ងៃទី៨សីហាឆ្នាំ
២០១៤)។ ឆ្លងកាត់រយៈពេល៥ទស្សវត្ស៍កសាងនិងអភិវឌ្ឍន៍មក អាស៊ានបានក្លាយ
ទៅ ជាតំបន់អភិវឌ្ឍន៍សកម្ម និងសាមគ្គីភាព ជាដៃគូ១ដែលមិនអាចខ្វះបានរបស់ ប្រទេសធំៗ និងអង្គការអន្តរជាតិសំខាន់នានា។
ក្រឡេកមើលរយៈពេលកន្លះសតវត្ស៍កសាងនិងអភិវឌ្ឍន៍មក អាស៊ានបានមាន
ការផ្លាស់ប្តូរថ្មីជាច្រើន ពិសេសគឺបណ្ដាការផ្លាស់ប្តូរថ្មីអំពីការរៀបចំ និងចរិតលក្ខណះ របស់អង្គការនេះ។ពីប្រទេសជាសមាជិក៥នាគ្រាដំបូង អាស៊ានបានក្លាយទៅជាអង្គ
ការមួយ មានប្រទេសជាសមាជិកចំនួន១០នៅអាស៊ីអាគ្នេយ៍ ឆ្ពោះទៅការកសាង សហគមន៍ និងកសាងទំនុកទុកចិត្ត។ អាស៊ានបានក្លាយទៅជាអង្គការ១ដែលមិនអាច ខ្វះបានរបស់ប្រទេសធំៗ និងអង្គការអន្តរជាតិសំខាន់នានា។ ចំណុចសំខាន់ដើម្បីអា
ស៊ាន១ ដូចនាសព្វថ្ងៃ នេះគឺដោយសារស្មារតីសាមគ្គីភាព ដើម្បីគោលដៅកសាងតំបន់
មួយ ប្រកបដោយសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងរយៈពេលយូរអង្វែងដោយកំណើន សេដ្ឋកិច្ចចីរភាព សង្គមរីកចំរើន និងភាពសម្បូររុងរឿងរួម។
|
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Vinh (VTV) |
កក្តាដែលមិនអាចខ្វះបានចំពោះសន្តិភាព សន្តិសុខនៅក្នុងតំបន់
តាមអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Vinh ថា៖ កក្តាលេច ធ្លោ១ក្នុងអាស៊ាន នោះគឺការដែលអាស៊ានបាននិងកំពុងដើរតួនាទីសំខាន់ ជាសរសរ
ស្នូលក្នុងការខំប្រឹងប្រែងរួមក្នុងតំបន់ ចំពោះការកសាងបរិយាកាសសន្តិភាពស្ថិភាព
នៅក្នុងតំបន់នេះ។
“ ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន ជាពិសេសគឺក្នុងរយៈពេលកន្លងទៅ អា
ស៊ានបានពង្រីកតួនាទីដ៏សកម្មរបស់ខ្លួន ចំពោះសន្តិភាព សន្តិសុខ ស្ថិរភាពនិង កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ តាមរយៈប្រព័ន្ធ វេទិកានានារបស់អាស៊ាន។ទន្ទឹម
នឹងនោះ អាស៊ានត្រូវបានបណ្ដាប្រទេស ដែលក្នុងនោះមានបណ្ដាដៃគូ និងប្រទេស ធំៗ ទទួលស្គាល់និងគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាននៅក្នុងតំបន់។”
ចំពោះសភាពការណ៍នាបច្ចុប្បន្ន នៅមានការស្មុគ្រស្មាញ លំបាកសាកល្បងជា
ច្រើនកើតមានឡើង ដូចជា៖បញ្ហាអធិប្បតេយ្យភាព សមុទ្រខាងកើត…ជាដើម អនុរដ្ឋ មន្ត្រីការបរទេស Pham Quang Vịnh បានចាត់ទុកថា៖
“ ទីមួយគឺត្រូវបង្កើនសាមគ្គីភាព កសាងសហគមន៍អាស៊ានប្រកបដោយ
ជោគជ័យ ដើម្បីពង្រីកកម្លាំងផ្ទៃក្នុងរបស់ខ្លួន។ទីពីរគឺពង្រឹងបណ្ដាយន្តការ ក្របខ័ណ្ឌសហប្រតិបត្តិការរបស់អាស៊ាន។ ទីបីគឺចំពោះបណ្ដាបញ្ហានៅក្នុងតំបន់ដែល
ទាក់ ទិនដល់សន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការ គឺអាស៊ានត្រូវចេញសម្លេង
រួមសកម្មរបស់ខ្លួន ដោយផ្អែកទៅលើគោលការណ៍របស់អាស៊ាន ចែករំលែកផលប្រ យោជន៍របស់អាស៊ានជាមួយប្រទេសចូលរួមនានា មិននៅក្រមឥទ្ធិពលរបស់ប្រ
ទេសធំៗ។”
សហគមន៍មួយប្រកបដោយសាមគ្គីភាព រឹងមាំ
តាមដំណើការ សហគមន៍អាស៊ាននឹងបានបង្កើតជាផ្លូវការនាថ្ងៃទី៣១ ធ្នូ ឆ្នាំ
២០១៥។ នេះគឺជារបត់សំខាន់ មានអត្ថន័យដ៏ធំធេង ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន
របស់អាស៊ាន។ ដោយមានការងារចំនួនជាង៨០០មុខ ក្នុងដំណើការកសាង
សហគមន៍ អាស៊ាន លើសរសរទាំង៣គឺនយោបាយ សេដ្ឋកិច្ច វប្បធម៌ រហូតមក ដល់ពេលនេះ អាស៊ាន សម្រេចបានការងារចំនួនជាង៨០%ហើយ។
សហគមន៍អាស៊ានត្រូវបានបង្កើតឡើងជារបត់អភិវឌ្ឍន៍១របស់អាស៊ាន ប៉ុន្តែទស្សនះវិស័យរបស់អាស៊ានបន្ទាប់ពីពេលបង្កើតហើយកាន់តែសំខាន់ជាង
ទៀត។ ដូច្នេះ បណ្ដាថ្នាក់ដឹកនាំអាស៊ានបានប្តេជ្ញាចិត្តកសាងទស្សនះវិស័យ១
អំពីការអភិវឌ្ឍន៍សហគមន៍អាស៊ាន បន្ទាប់ពីឆ្នាំ២០១៥។ស្ដីពីបណ្ដាភារកិច្ច
របស់អាស៊ានក្នុងរយៈពេលខាងមុខនេះ លោក Pham Quang Vinh បានអោយ
ដឹងថា៖
“អាស៊ានត្រូវសាមគ្គីភាពជាមួយគ្នាពង្រីកសម្លេងរួមម្ចាស់ការរបស់ខ្លួន និងពិសេសគឺត្រូវរក្សារ និងធានាការអនុវត្តបណ្ដាគោលការណ៍ដែលបានដាក់ចេញក្នុងតំបន់ ដែលក្នុងនោះមានច្បាប់អន្តរជាតិ។ ចំពោះបណ្ដាបញ្ហានៅក្នុងតំបន់ អាស៊ានត្រូវសម្ដែងសម្លេងទទួលខុសត្រូវរបស់ខ្លួន។ នេះគឺជាបណ្ដាគោលដៅដែលអាស៊ានឆ្ពោះទៅ។”
១៩ឆ្នាំចូលរួមអាស៊ានប្រកបដោយមានការទទួលខុសត្រូវ
ក្នុងរយៈពេល១៩ឆ្នាំចូលរួមអាស៊ាន វៀតណាមបានមានជំហានធ្វើសមា
ហរណកម្មជ្រាលជ្រៅ និងទូលាយ ក្នុងការខំប្រេងប្រែងរួមរបស់អាស៊ាន រួមចំ
ណែកសកម្មនិងទទួលខុសត្រូវចំពោះការងាររួមរបស់អាស៊ាន និងរួមជាមួយ
អាស៊ានឆ្ពោះទៅការកសាងសហគមន៍។ លោក Pham Quang Vinh បានអះអាង
ថា៖
“ វៀតណាមបានខំប្រឹងប្រែងជាមួយប្រទេសអាស៊ាននានា ធានាសាមគ្គីភាព សម្ដែងនូវតួនាទីម្ចាស់ការរបស់អាស៊ាន និងពិសេសគឺរក្សារបណ្ដាគោលការ នៃច្បាប់អន្តរជាតិ និងបណ្ដាការរួមវិភាគទានរបស់អាស៊ានដើម្បីអាស៊ាន
ដើរតួនាទីសំខាន់ក្នុងបញ្ហាលំបាកស្មុគ្រស្មាញ។”
អាស៊ានកំពុងខិតជិតមកដល់ទិសដៅសម្រេចការកសាងសហគមន៍។ ដោយកម្លាំងសាមគ្គីភាព ការខំប្រឹងប្រែង និងសេចក្ដីសម្រេចចិត្តរបស់ប្រទេសជាសមាជិកនានា សហគមន៍អាស៊ាននឹងបន្តឈានទៅមុខដោយបណ្ដាគោល
ដៅធំៗជាង។ ជាផ្នែកមួយយ៉ាងស្អិតរមួត ជាសមាជិកមានការទទួលខុសត្រូវ
ក្នុងអាស៊ាន អនាគតអភិវឌ្ឍន៍របស់វៀតណាមនឹងបន្តរួមដំណើរជាមួយអា
ស៊ានលើដំណើការតភ្ជាប់និងធ្វើសមាហរណកម្មតំបន់៕