(VOVWORLD) -នាចុងសប្តាហ៍កន្លងទៅ កម្លាំងអ្នកជំនាញការវៀតណាម ដែលបានជួយបដិវត្តន៍ កម្ពុជាក្នុងដំណាក់កាល ១៩៧៩ - ១៩៨៩ មានកិត្តយសដោយទទួលបាន គ្រឿងឥស្សរិយយសផ្កាយមាស ដោយបក្ស និងរដ្ឋវៀតណាមប្រគល់ជូន។
នេះគឺជារង្វាន់ដ៏ថ្លៃថ្លា និងធំធេងរបស់បក្ស និងរដ្ឋវៀតណាម សំដៅទទួលស្គាល់និងវាយតំលៃនូវគុណូបការៈដ៏ធំធេង និងសមិទ្ធិផលដ៏ឆ្នើមរបស់កម្លាំងអ្នកជំនាញការវៀតណាមចំពោះប្រទេស និងប្រជាជនកម្ពុជា។ ជំនួយដ៏ស្មោះសរ និងប្រកបដោយយុត្តិធម៌របស់អ្នកជំនាញការវៀតណាមបានរួមចំណែកជួយប្រជាជនកម្ពុជាឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍ទី ២ គឺ ភាពអត់ឃ្លាន និងជំងឺផងដែរ។
លោក Tran Quoc Vuong លេខាប្រចាំការនៃគណៈលេខាមជ្ឈឹមបក្សបំពាក់គ្រឿងឥស្សរិយយសផ្កាយមាសជូនអ្នកជំនាញវៀតណាមដែលបានជួយបដិវត្តកម្ពុជាក្នុងកំឡុងឆ្នាំ ១៩៧៩-១៩៨៩ |
ក្រោយពីពេលកងទ័ពស្ម័គ្រចិត្តវៀតណាម រួមជាមួយកម្លាំងអ្នកស្នេហាជាតិកម្ពុជាបានផ្ដូលរលំរបបខ្មែរក្រហមប៉ុលពត - អៀងសារីមក ប្រទេសកម្ពុជាត្រូវប្រឈមនឹងការលំបាកសាកល្បងជាច្រើន និងការប្រឆាំងតបតវិញយ៉ាងប្ដូរផ្ដាច់របស់កងទ័ពខ្មែរក្រហមនៅសេសសល់។ តាមការអំពាវនាវរបស់គណបក្សប្រជាជនបដិវត្តន៍កម្ពុជា រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា និងក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជានោះ បក្ស និងរដ្ឋាភិបាលវៀតណាមបានបញ្ជូនអ្នកជំនាញការវៀតណាមរាប់ម៉ឺននាក់ទៅជួយកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ កសាង និងអភិវឌ្ឍប្រទេសជាតិ។
ជួយប្រជាជនកម្ពុជារួចផុតពីគ្រោះប្រល័យពូជសាសន៍លើកទី ២៖ ភាពអត់ឃ្លាន និងជម្ងឺ
ក្នុងរយៈពេលជាង ១០ ឆ្នាំ (១៩៧៨ - ១៩៨៩) បក្សនិងរដ្ឋវៀតណាមបានបញ្ជូនកម្មាភិបាល ជិត ៣ ម៉ឺន ៥ ពាន់នាក់ទៅជួយកម្ពុជាក្នុងការកសាងគណបក្សប្រជាជនបដិវត្តន៍កម្ពុជាឡើងវិញ និងរៀបចំសមាសន្និបាតបក្សចំនួន ២ អាណត្តិ; ជ្រើសរើស និងបំពាក់បំប៉នជួរកម្មាភិបាល ដែលមានឫទ្ធានុភាព និងសមត្ថភាព ដើម្បីធ្វើជាកម្លាំងស្នូលអនុវត្តន៍រាល់សេចក្ដីសម្រេចចិត្តរបស់បក្សប្រជាជនបដិវត្តន៍កម្ពុជា។
សំដៅជួយកសាងប្រព័ន្ធសង្គមឡើងវិញ ដែលត្រូវបានរបបខ្មែហ្រហមបំផ្លាញពីមជ្ឈឹមមកមូលដ្ឋាននោះ វៀតណាមបានជួយកម្ពុជាបង្កើត ក្រុមប្រឹក្សាបដិវត្តន៍កម្ពុជាជាបន្ទាន់។ សោក Vu Mao ប្រធានមជ្ឈឹមសមាគមមិត្តភាពវៀតណាម កម្ពុជា ហើយជាសមាជិតមួយរូបនៃក្រុមអ្នកជំនាញការយុវជន ដែលជួយកម្ពុជាកសាងកម្លាំងយុវវ័យឡើងវិញបានរំលឹកថា៖
“យើងខ្ញុំបានបង្កើតក្រុមអ្នកជំនាញការនៃសម្ព័ន្ធយុវជន ចំណុះ មជ្ឈឹមសម្ព័ន្ធ យុវជនវៀតណាមជួយកម្ពុជាអំពីការកសាងកម្លាំងយុវជន និងកុមារ។ យើងខ្ញុំបានប្រមូលយុវជនកម្ពុជា ដើម្បីបង្កើតអង្គការមួយ ដ៏ធំទូលាយ នោះគឺ"សមាគមយុវជន ជួយសង្គ្រោះប្រទេសកម្ពុជា" ។ លើសពីនេះទៅទៀត យើងខ្ញុំក៏បានប្រមូលផ្ដុំយុវជនឆ្នើមៗបញ្ជូលទៅក្នុង "សម្ព័ន្ធយុវជនប្រជាជនបដិវត្តកម្ពុជា" ។
ជាសមាជិកមួយរួបនៃក្រុមអ្នកជំនាញការនៃវិទ្យុសម្លេងវៀតណាម ក្នុងដំណាក់កាល ១៩៨០ - ១៩៨៤ នោះ លោក Nguyen Van Khiem អ្នកកាសែត និងជាអ្នកនិពន្ធនៃកម្មវិធីផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមបានចែករំលែកថា៖
“ក្រោយថ្ងៃរំដោះប្រទេសកម្ពុជាមក នាដើមឆ្នាំ ១៩៨០ ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាមបានបញ្ជូនខ្ញុំទៅធ្វើជាអ្នកជំនាញការជួយកម្ពុជា។ នាគ្រានោះ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាក្រីក្រណាស់ ហើយមិនសូវមានអ្នកជំនាញការវៀតណាមឡើយ។ នាពេលនោះ ខ្ញុំមិនត្រឹមតែជួយកម្ពុជារៀបចំកម្មវិធីផ្សាយជាភាសារបារាំងប៉ុណ្ណោះទេ ថែមទាំងរៀបចំព័ត៌មានសម្រាប់ការផ្សាយជាភាសារបរទេសទៀតផង“។
ជំនួយឧបត្ថម្ភប្រកបដោយយុត្តិធម៌របស់បក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងអំឡុងពេលជាង ១០ ឆ្នាំ ដ៏លំបាកលំបិននោះ ជួរអ្នកជំនាញការវៀតណាម បានជួយកម្ពុជាកសាងប្រព័ន្ធរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ដែលមានសមត្ថភាពដឹកនាំគ្រប់គ្រាន់ ចាត់តាំងប្រជាជនកសាងប្រទេសជាតិឡើងវិញ ព្រមទាំងផលិតកម្ម និងប្រយុទ្ធរាំងស្កាត់របបប្រល័យពូជសាសន៍ប៉ុលពតមិនឲ្យវិលត្រឡប់មកវិញ។ ប្រទេសកម្ពុជា ដែលមានអធិបតេយ្យភាព ប្រព័ន្ធវប្បធម៌ សង្គម ការធានាឯករាជ្យភាព និងភាពម្ចាស់ការ គឺជាគ្រឹះស្ថានដ៏រឹងមាំ ដើម្បីអភិវឌ្ឍន៍ជាបណ្ដើរៗ និងទទួលភារកិច្ចការពាររាល់សមិទ្ធផលបដិវត្តន៍យ៉ាងរឹងមាំ។ នាឆ្នាំ ១៩៨៩ ក្រោយពីបានបំពេញភារកិច្ចដែលបានប្រគល់ជូនយ៉ាងត្រចះត្រចង់នោះ កម្លាំងអ្នកជំនាញការ និងកងទ័ពស្មាគ្រចិត្តវៀតណាមបានធ្វើមាតុភូមិនិវត្តន៍ ដើម្បីបំពេញភារកិច្ចថ្មី។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជំនាញការវៀតណាមនៅស្ថានីយ៍ទូរទស្សន៍ និងវិទ្យុជាតិកម្ពុជាកាលពីឆ្នាំ ១៩៨៨ |
វាយតម្លៃចំពោះគុណូបការៈរបស់វៀតណាម ដែលក្នុងនោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានអះអាងថា៖ កងទ័ពស្ម័គ្រចិត្តវៀតណាមបានជួយប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ចំណែកឯជំនាញការវៀតណាមបានជួយកម្ពុជាឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍លើកទី ២ គឺ ភាពអត់ឃ្លាន និងជម្ងឺ។
រយៈពេល ៣០ ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែការជួយឧបត្ថម្ភអស់ពីចិតពីថ្លើមរបស់អ្នកជំនាញការវៀតណាមចំពោះប្រទេសកម្ពុជា ជានិច្ចកាលជាកាយវិការ
អន្ដរជាតិដ៏ល្អប្រពៃ បន្តរួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ៕