|
ក្រិកមុននឹងពេលចាកចេញពី EU (AP) |
Vovworld-ដោយកំរិតបំណុលឡើងដល់៣២០ពាន់លានដុល្លារអាមេរិកនោះ
ក្រិកកំពុងស្ថិតក្នុងស្ថានភាពតឹងរឹង ពិសេសគឺគ្រប់ប្រការត្រូវផ្អាកនៅប្រទេសនេះ។
នាថ្ងៃទី៣០មិថុនា Athens ត្រូវបង់ប្រាក់បំណុលប្រមាណ១,៥ពាន់លានអឺរ៉ូសំរាប់
មូលនិធិរូបីយវត្ថុ (IMF) ឬប្រកាសធុនក្ស័យ។ប្រសិនបើមិនអាចបង់ប្រាក់បំណុលចំ
កាលកំណត់ទេគឺក្រិកមិនទទួលបានខ្ទង់ជំនួយណាមួយពី IMF ទៀតឡើយ។ ប្រសិន
បើគ្មានខ្ទង់ប្រាក់ជំនួយគឺមានន័យថា ក្រិកត្រូវបោះពុម្ភប្រាក់ដើម្បីរក្សារដ្ឋាភិបាលធ្វើ
សកម្មភាពនិងចាកចេញពី Eurozone។
ស្នាមប្រេងធ្លាយកំណប់ជះឥទ្ធិពលទៅលើសេដ្ឋកិច្ចសកល
គិតតាំងពីរាត្រីថ្ងៃទី២៨មិថុនា ក្រិកបានបិទទ្វារធនាគារទាំងអស់និងត្រួតពិនិត្យ
ទុនដ៏តឹងរឹងដល់ថ្ងៃទី៦កក្កដាសំដៅការពារប្រព័ន្ធហិរញ្ញវត្ថុខណៈដែលបាត់លទ្ធភាព
ទូទាត់។ ធនាគារកណ្ដាលអឺរ៉ុប (ECB) បានប្រកាសបង្កកខ្ទង់កម្ចីបន្ទាន់ដែលកំពុងរក្សា
សកម្មភាពនៃប្រព័ន្ធធនាគារនៃប្រទេសនេះ។
បន្ទាប់ពីការចរចារចុងក្រោយរវាងមជ្ឈដ្ឋានមន្ត្រីក្រិកជាមួយម្ចាស់បំណុលទទួល
បរាជ័យនោះ សន្ទស្សន៍ហ៊ុននៅទីផ្សារទ្វីបអាស៊ីនាថ្ងៃទី២៩មិថុនាបានធ្លាក់ចុះយ៉ាង
ខ្លាំង។ សន្ទស្សន៍ហ៊ុន Nikkei ២២៥ ជប៉ុនបានធ្លាក់ចុះ២,៩%។ សន្ទស្សន៍ហ៊ុនសៀងហាយ(ចិន)បានថយចុះ៧%ជាដើម។ ប្រាក់អឺរ៉ូក៏បញ្ចុះតំលៃយ៉ាងខ្លាំងបើប្រៀប
នឹងប្រាក់ផ្សេងៗ។
ការបោះប្រជាមតិអាចរក្សាក្រិកនៅ Eurozone ដែរឬទេ?
ក្នុងបំរ៉ែបំរួលថ្មីៗនេះ រដ្ឋសភាក្រិកបានយល់ព្រមបោះប្រជាមតិនាថ្ងៃទី៥កក្កដា
ខាងមុខ តាមនោះប្រជាជនក្រិកនឹងត្រូវសំរេចដោយការបោះឆ្នោតស្ដីពីការដែល
រដ្ឋាភិបាលនឹងយល់ព្រមឬបដិសេថសេចក្តីព្រាងកិច្ចព្រមព្រៀងដោយម្ចាស់បំណុល
ត្រីភាគីដែលនាំចេញ។ នោះគឺបន្តកំណែទម្រង់រិតត្បិតដើម្បីទទួលបានកញ្ចប់ជួយ
ឧបត្ថម្ភ។
ប្រជាជនក្រិកបាននឿយហត់ដោយគោលនយោបាយរិតត្បិតដែលកំពុងជះ
ឥទ្ធិពលជារៀងរាល់ថ្ងៃទៅលើជីវភាពរស់នៅរបស់គេនាពេលកន្លងមក។ រហូតក្នុង
អំឡុង៥ឆ្នាំកន្លងមកគុណភាពជីវភាពរស់នៅរបស់ប្រជាជនក្រិកបានថយចុះ អត្រា
បាត់អាជីពគឺ២៦%ក្នុងនោះពលករវ័យក្មេងបានស្រូបយកជាង៥០%។ ហេតុនេះហើយ
ទោះបីជាលទ្ធផលនៃការបោះប្រជាមតិយ៉ាងម៉េចក៏ដោយ រាល់ព្រឹត្តិការណ៍ដែល
ប្រព្រឹត្តទៅក្នុងប៉ុន្មានថ្ងៃជិតនេះបានធ្វើឲ្យប្រទេសនេះពិបាកអាចក្រោកឈរឡើង
បានឡើយ។
រាល់ផលវិបាកពីការដែលក្រិកផ្ដាច់ចេញពីដំបន់ Eurozone
នាបច្ចុប្បន្ន EU បានត្រៀមជាស្រេចសេណារីអូដែលក្រិកផ្ដាច់ចេញពីដំបន់ចាយ
ប្រាក់អឺរ៉ូ។ ប្រការនេះនឹងនាំក្រិកទៅដល់ដំណាក់កាលសេដ្ឋកិច្ចលំបាកណាស់។ ការ
ដែលក្រិកផ្ដាច់ចេញពី Eurozone នឹងជះឥទ្ធិពលទៅលើទ្វីបអឺរ៉ុបទាំងមូលនិងទីផ្សារ
អន្តរជាតិ។ ប្រតិកម្ម domino ដ៏គ្រោះថ្នាក់នឹងកើតមានឡើងបន្ទាប់ពីក្រិកធុនក្ស័យ។
ទីផ្សារហិរញ្ញវត្ថុនៃបណ្ដាប្រទេសខ្សោយក្នុង eurozone នឹងរងឥទ្ធិពល។ ក្រុមហ៊ុននិង
វិនិយោគិននានានឹងដកទុនចេញពីប្រទេសនេះ។
ដើម្បីរក្សាក្រិកនៅ eurozone មានន័យថាត្រូវរក្សាស្ថិរភាពក្នុងដំបន់ បច្ចុប្បន្ន
បណ្ដាម្ចាស់បំណុល EU ត្រឹមតែអត់ធ្មត់យល់ព្រមជួយឧបត្ថម្ភ Athens បន្ទាប់ពីកាល
កំណត់ចុងក្រោយបង់ប្រាក់បំណុលបានអស់។ ប៉ុន្តែEU ក៏នឹងត្រូវប្រឈមមុខនឹង
សម្ភាធដ៏ធំធេងពីមតិប្រឆាំងជំទាស់ការប្រើប្រាស់ប្រាក់បង់ពន្ធរបស់ប្រជាជនក្នុង
ដំបន់ក្នុងការជួយឧបត្ថម្ភ ទន្ទឹមនឹងនោះបង្កើតបុព្វបទអស្រូវ សំរាប់ប្រទេសផ្សេងៗ
ថា អាចទទួលបានខ្ទង់ប្រាក់ឧបត្ថម្ភដែលមិនចាំបាច់ត្រូវកាត់បន្ថយចំណាយឡើយ។
ប៉ុន្តែនោដំណាក់កាលបច្ចុប្បន្ន នេះជាមូលដ្ឋានដ៏ស្ដួចស្ដើងដើម្បីសង្ឃឹមទៅលើការ
ជួយឧបត្ថម្ភសំរាប់ក្រិកក្នុងនាទីចុងក្រោយ៕