(VOV)_ដោយមានសម្លេងគាំទ្រចំនួន២២៩ សម្លេងប្រឆាំង៦៤ និងអនុបវាទ៦
នាថ្ងៃទី១៦ កក្កដា រដ្ឋសភាក្រិកបានអនុម័តលើសេចក្ដីព្រាងច្បាប់ ស្ដីពីបណ្ដាវិធាន
ការកំណែទម្រង់ តាមសំណូមពររបស់ម្ចាស់បំណុល ដើម្បីទទួលយកកញ្ចប់ជួយ
ឧបត្ថម្ភមានតំលៃប្រមាណ ៩៤ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ បណ្ដាប្រ
ទេសជាសមាជិក Eurozone ក៏បានចាប់ផ្តើមពិនិត្យមើល ផ្តល់អោយ Athens កញ្ចប់
ជួយឧបត្ថម្ភទី៣។ ដូច្នេះ ក្រិកបានរួចផុតពីតំបន់គ្រោះថ្នាក់ជាជំហានដំបូង ប៉ុន្តែ
ក្រិកអាចក្រោឈរឡើងនាពេលខាងមុខបានឬទេ នៅជាចំលើយដ៏វែងឆ្ងាយ។
|
ក្រិករួចផុតពីវិបត្តិបានឬទេ? |
សេចក្ដីព្រាងច្បាប់នេះត្រូវបានអនុម័ត ក្រោយរយពេលពិភាក្សាដ៏តានតឹងនៅ
រដ្ឋសភា។ គណបក្ស Syriza កាន់អំណាចបានអនុម័តទៅលើសេចក្ដីព្រាងច្បាប់នេះ
អាស្រ័យដោយមានសម្លេងគាំទ្ររបស់បណ្ដាគណបក្សប្រឆាំងដែលមានទស្សនះ
គាំទ្រទ្វីបអឺរ៉ុប។ ប៉ុន្តែ សមាជិក សមាជិកាចំនួន៣៨រូប នៃគណបក្ស Syria បានបោះ
អនុបវាទ និងប្រឆាំង។ ប្រការទាំងនេះបានសរអោយឃើញនូវការបែកបាក់នៅក្នុង
គណបក្សកាន់អំណាចនេះ ចំពោះការអនុវត្តវិធានការក្បិតក្បៀត។ ប៉ុន្តែ នាបច្ចុប្បន្ន សមាជិក សមាជិកាក្រិក គ្មានការជ្រើសរើសណាមួយទៀតឡើយចំពោះកិច្ចព្រម
ព្រៀងនេះ។
ឧបស័គ្គនៃផែនការជួយសង្គ្រោះ
តាមការព្រមព្រៀងដែលទទួលបាន ជាមួយតំបន់ប្រើប្រាក់រួមអឺរ៉ុប ( Eurozone )
នាថ្ងៃទី១៣ កក្កដា រដ្ឋសភាក្រិកបានអនុម័តទៅលើការធ្វើវិសោធនកម្មច្បាប់ជាច្រើន
ដើម្បីទទួលបានខ្ទង់ប្រាក់ជួយឧបត្ថម្ភចំនួន៩៤ពាន់លានដុល្លារអាមេរិកនេះ។ ប៉ុន្តែ
ផែនការនេះក៏ត្រូវមានការអនុម័តពីរដ្ឋសភានៃប្រទេសចំនួន៨ ក្នុងតំបន់ Eurozon
ផងដែរ ហើយដំណើការនេះនឹងអូសបន្លាយក្នុងរយៈពេលប៉ុន្មានខែឯនោះ។
មិនត្រឹមតែជួបការលំបាកប៉ុណ្ណោះទេ ថែមទាំងមកពីផ្ទៃក្នុងរក្រិកទៀតផង។
នេះគឺជាការបែកបាក់ក្នុងរដ្ឋសភាក្រិក ដោយសារសម្លេងប្រឆាំងកិច្ចព្រមព្រៀងជួយ
សង្គ្រោះនេះកាន់តែច្រើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។ ប្រការនេះជាសញ្ញា១ ស្ដីពីដំណាក់
កាលអស្ថិរភាពនយោបាយ១នៅប្រទេសនេះ។ ទន្ទឹមនឹងនោះ ក្រិកក៏ត្រូវស្វែងរកវិ
ធានការនានាដើម្បីជំរុញកំណើនទៀតផង។
គ្រាន់តែជាបណ្ដាដំណោះស្រាយជាបណ្ដុះអាសន្នតែប៉ុណ្ណោះ
ទោះបីជាបានជួយក្រិករួចផុតពីស្ថានភាពធនក្ស័យ ក្នុងនាទីចុងក្រោយក្តី ប៉ុន្តែ
មជ្ឈដ្ឋានអ្នកជំនាញការនៅព្រួយបារម្ភថាប្រទេសនេះអាចធ្លាក់ចូលក្នុងស្ថានភាព
ក្ស័យធននាពេលខាងមុខ។ សំនួរធំ១ គឺកញ្ចប់នេះអាចជួយអោយក្រិករស់នៅបន្ថែម
បានរយៈពេលប៉ុន្មាន? កញ្ចប់ជួយសង្គ្រោះទី១ នាខែឧសភាឆ្នាំ ២០១០ ត្រូវបានវាយ
តំលៃថាដោះស្រាយការលំបាកចំពោះមុខតែប៉ុណ្ណោះ។ ហើយកញ្ចប់ទី២ ដែលបានអនុម័តនាខែកុម្ភះឆ្នាំ ២០១២ ក៏ដូច្នេះដែរ។ ហើយ បណ្ដាអ្នកជំនាញការបានចាត់ទុក
កញ្ចប់ទី៣នេះជាការប៉ះជាប៉ុណ្ដោះអាសន្នតែប៉ុណ្ណោះ។
តាមការស្រាវជ្រាវ១អំពីស្ថានភាពក្រិក ដែលបាននាំចេញនាថ្ងៃទី១៤ កក្កដា
IMF បានសន្និដ្ឋានថា៖ បរិមាណបំណុលរបស់ប្រទេសនេះ ក្នុងរយៈពេល១០ឆ្នាំខាង
មុខនេះ នឹងកើនឡើងជាច្រើន។ IMF ព្យាករណ៍ថា៖ បរិមាណបំណុលសាធារណះ
របស់ក្រិកនឹងកើនឡើង២០០% នឹងបរិមាណផលិតផលក្នុងស្រុក (GDP) នាឆ្នាំ
២០១៦។ ហើយដល់ឆ្នាំ ២០២២ បរិមាណបំណុលសាធារណះរបស់ក្រិកគឺ១៧០%
GDP។
មិនអាចព្យាករណ៍បានអនាគតទេ
ចាប់ពីពេលធ្លាក់ចូលក្នុងស្ថានភាពវិបត្តិនាឆ្នាំ ២០១០មក បណ្ដារដ្ឋអំណាច
ក្រិកសុទ្ធតែអនុវត្តតាមផែនការបស់ម្ចាស់បំណុលដែលបានដាក់ចេញ។ ប៉ុន្តែ រហូត
មកដល់ពេលនេះ ស្ថានភាពវិបត្តិនេះនៅបន្តកើនឡើងធ្ងន់ធ្ងរជាងទៀត។ នាបច្ចុប្បន្ន
អត្រាបាត់អាជីពនៅក្រិកគឺ២៦,៥% ជាបរិមាណខ្ពស់បំផុតនៅអឺរ៉ុប។ បណ្ដាអ្នកជំ
នាញការសេដ្ឋកិច្ចបានចាត់ទុកថា៖ ការអនុវត្តវិធានការក្បិតក្បៀតនេះ នឹងធ្វើ
អោយក្រិករងផលវិបាកជាច្រើន។ ដំបូងគឺបណ្ដាបំរ៉ែបំរួល អស្ថិរភាពនៅក្នុង
សង្គម។ ហើយជាពិតប្រាកដថា៖ ក្នុងប៉ុន្មានថ្ងៃទៀត ស្ថានភាពនៅក្រិកនឹងមាន
បំរ៉ែបំរួលជាច្រើនដែលមិនអាចព្យាករណ៍បានឡើយ៕