ការងារកាត់បន្ថយភាពក្រីក្រ សមិទ្ធិជាសារវ័ន្ទរបស់សិទ្ធិមនុស្សវៀតណាម
THU HOA -  
(VOV WORLD) /  
(VOV)_សិទ្ធិមនុស្ស មានអត្ថន័យទូលំទូលាយគឺមានន័យថា៖ នៅទីនេះ មនុ
ស្សត្រូវបានសង្គមយកចិត្តទុកដាក់ បង្កលក្ខណះងាយស្រួលដើម្បីអភិវឌ្ឍន៍លើ
គ្រប់វិស័យក្នុងជីវភាពរស់នៅ ទាំងខាងសម្ភារះនិងស្មារតី។ សមិទ្ធិអំពីសិទ្ធិ មនុស្សនៅវៀតណាម ត្រូវបានលេចត្រដែកតាមរយៈការងារកាត់បន្ថយភាពក្រី
ក្រ និងសមិទ្ធិទាំងនេះត្រូវបានសហគមន៍អន្តរជាតិវាយតំលៃខ្ពស់។
|
ការងារកាត់បន្ថយភាពក្រីក្រ សមិទ្ធិជាសារវ័ន្ទរបស់សិទ្ធិមនុស្សវៀតណាម(TTXVN) |
ក្នុងវិស័យសិទ្ធិមនុស្ស ទស្សនះរបស់អង្គការសហប្រជាជាតិ ក៏ដូចជាទស្សនះ និងច្បាប់វៀតណាម សុទ្ធតែបានអះអាងនូវបណ្ដាសិទ្ធិជាសារវ័ន្តរបស់មនុស្ស គឺ៖សិទ្ធិបានរស់នៅ សិទ្ធិសេរីភាព សិទ្ធិសន្តិសុខបុគ្គល សិទ្ធិស្មើភាពចំពោះមុខច្បាប់ និងត្រូវបានច្បាប់ការពារ …។ល។ សិទ្ធិទាំងនេះអាចអនុវត្តបាន ពេល
ដែលតម្រូវ ការចាំបាច់នានារបស់មនុស្សត្រូវបានធានា។ នោះគឺការបំពេញតាម តម្រូវខាងការហូបចុក ទឹកស្អាត ពិនិត្យនិងព្យាបាលជំងឺ និងអប់រំ។ ការងារកាត់
បន្ថយ ភាពក្រីក្រនៅវៀតណាមបាននាំមកនូវតម្រូវការចាំបាច់ និងសិទ្ធិជាសារវ័ន្ត ទាំងនោះសំរាប់ប្រជាជន។
ការងារកាត់បន្ថយភាពក្រីក្រ ខ្លឹមសារសំខាន់ក្នុងបណ្ដាគោលនយោបាយ
សង្គមកិច្ច
គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនៅវៀតណាមគឺលុបបំបាត់ភាពក្រីក្រ លើកស្ទួយជីវ
ភាពរស់នៅ ផ្សាភ្ជាប់ជាមួយបណ្ដាសិទ្ធិរបស់មនុស្ស និងឆ្ពោះទៅការអភិវឌ្ឍន៍លើ
គ្រប់វិស័យរបស់មនុស្ស។ ដូច្នេះ ការងារកាត់បន្ថយភាពក្រីក្រនេះត្រូវបានវៀត ណាមជំរុញខ្លាំងពីដើមទសវត្ស៍ទី៩០ ក្នុងសតវត្ស%ទី២០មក រួមជាមួយបុព្វហេតុ
ផ្លាស់ ប្តូរថ្មីប្រទេសជាតិ។ រហូតមកដល់សតវត្ស៍ទី២១នេះ រដ្ឋវៀតណាម នៅបន្ត
រួម បញ្ចូលការកាត់បន្ថយភាពក្រីក្រជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍ចីរភាពរបស់ប្រ
ទេសទាំងមូល និងនៅតំបន់និមួយៗ។ បណ្ដាកម្មវិធីកាត់បន្ថយភាពក្រីក្រត្រូវ
បានប្រមូលផ្តុំ នៅតំបន់ព្រៃភ្នំ ព្រំដែន តំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន និង តំបន់កោះសមុទ្រទៀតផង។ ក្នុងនោះ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅបណ្ដា
ឃុំលំបាកពិសេស តំបន់ជនរួមជាតិជាជនជាតិភាគតិច និងព្រៃភ្នំ (ឬបានហៅថា កម្មវិធី១៣៥) មានការជះឥទ្ធិពលខ្លាំងក្លាបំផុត ដោយសារឃុំលំបាកជាពិសេសចំ
នួន២០០០ និងបណ្ដាឃុំនៅតំបន់ព្រំដែន ត្រូវបានវិនិយោគ ដើម្បីអភិវឌ្ឍន៍ផ
លិតកម្ម លើកស្ទួយជីវភាពរស់នៅអោយបណ្ដាគ្រួសារជាជនជាតិភាគតិច
អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មសាធារណះនានា ដូចជា៖អគ្គីសនី ទឹកស្អាត សាលារៀន …ជាដើម។
លទ្ធផលកាត់បន្ថយភាពក្រីក្រគួររអោយចាប់អារម្មណ៍ចំពោះសហគមន៍
អន្តរជាតិ
ប្រសិនបើ នាឆ្នាំ ១៩៩៣ វៀតណាមនៅជាប្រទេសក្រីក្របំផុតលើពិភពលោក ដោយមានប្រាក់ចំណូលគិតជាមធ្យមចំតាមមនុស្សម្នាក់ប្រមាណ១០០ដុល្លារអា
មេរិក បណ្ដាសន្ទស្ស៍អំពីការអភិវឌ្ឍន៍សង្គមទាបនោះ នាបច្ចុប្បន្ន វៀតណាមជាប្រ ទេសមានចំណូលមធ្យមកំពុងលេចចេញ ដោយមានខឿនសេដ្ឋកិច្ចមានទំហំជិត
១៥៤ពាន់លានដុល្លារអាមេរិក ប្រាក់ចំណូលគិតជាមធ្យមតាមមនុស្សម្នាក់គឺ១៧
០០ដុល្លាអាមេរិក។ អត្រាគ្រួសារក្រីក្រពី៥៨%នាឆ្នាំ ១៩៩៣ បានថយចុះ៧,៦%
នាឆ្នាំ ២០១៣។ គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់វៀតណាម មិនគ្រាន់តែ ជួយបង្កើនប្រាក់ចំណូលសំរាប់ជនក្រីក្រប៉ុណ្ណោះទេ ថែមទាំងជួយគេកែលំអរជីវ
ភាពរស់នៅ ទទួលបណ្ដាសេវាកម្មសង្គមផ្សេងៗទៀត ដូចជា៖ការថែទាំសុខភាព
អប់រំ សម្រប ខ្លួនក្នុងសង្គម។ មុខសញ្ញាដែលទទួលបានការជួយឧបត្ថម្ភកើនឡើង
ជា ពិសេសគឺរបស់ជនរួមជាតិជាជនជាតិភាគតិច ការជួយឧបត្ថម្ភលើការសិក្សា និងជីវភាពរស់នៅសំរាប់កុមារក្រីក្រ កុមារជាជនជាតិភាគតិច …។ល។ តាមការ
វាយតំលៃរបស់អង្គការសហប្រជាជាតិថា៖ វៀតណាមកំពុងឈរលំដាប់ថ្នាក់ទី៦
លើទូទាំងពិភពលោកអំពីការអនុវត្តបណ្ដាគោលដៅសហស្សវត្សរ៍។ វៀតណាមក៏ ស្ថិតនៅក្នុងចំណោមប្រទេស៣៨ ត្រូវបានអង្គការស្បៀងអាហារ និងកសិកម្មអង្គការ សហប្រជាជាតិ លើកសរសើរជាប្រទេសមានស្នាដៃច្រើន ក្នុងការងារកាត់បន្ថយ
ភាពក្រីក្រ។
លទ្ធផលកាត់បន្ថយភាពក្រីក្រស្ដែងចេញលក្ខណះផូផង់របស់រដ្ឋវៀត
ណាម
ប្រវត្តិសាស្ត្រពិភពលោកបានសរអោយឃើញថា៖ ប្រទេសណាយកចិត្តទុក ដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជន គឺរក្សារបានស្ថិរភាព មានលក្ខណះដើម្បី
អភិវឌ្ឍន៍។ ការអនុវត្តសិទ្ធិមនុស្សត្រូវផ្អែកយ៉ាងច្រើនទៅលើលទ្ធផលកាត់បន្ថយ
ភាពក្រី ក្រលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ លទ្ធផលក្នុងវិស័យកាត់
បន្ថយ ភាពក្រីក្រជា សក្ខីភាពជាក់ស្ដែងអំពីភាពផូផង់របស់រដ្ឋវៀតណាម។ ជា មួយបណ្ដាសមិទ្ធិផលដ៏ធំធេងក្នុងការកាត់បន្ថយភាពក្រីក្រ វៀតណាមមានមោទ
នភាព ក្នុងអាណត្តិជាសមាជិកក្រុមប្រឹក្សារសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ និង
ចូលរួមគ្រប់យន្តការ នៃអង្គការសហប្រជាជាតិ ដើម្បីចែករំលែកបទពិសោធន៍ និង
បណ្ដាតំលៃនៃជោគជ័យនេះ៕
THU HOA
-VOV WORLD