ការងារការទូតវប្បធម៍វៀតណាម៖សមាហរណកម្មដោយមិនរលាយ

ការងារការទូតវប្បធម៍វៀតណាម៖សមាហរណកម្មដោយមិនរលាយ - ảnh 1
ការងារការទូតវប្បធម៍វៀតណាម៖សមាហរណកម្មដោយមិនរលាយ (tinkinhte.com)

        Vovworld-ការងារការទូតវប្បធម៍ឆ្នាំ២០១៣ត្រូវបានលាតត្រដាងយ៉ាងខ្លាំងក្លា ផ្សាភ្ជាប់ជាមួយការងារការទូតនយោបាយនិងការទូតសេដ្ឋកិច្ច ដើម្បីមិត្តភក្តិ
អន្តរជាតិយល់ច្បាស់អំពីប្រទេសវៀតណាម។ ការងារការទូតវប្បធម៍ក៏បានជួយ
យ៉ាងឧបត្ថម្ភសកម្មស្ថាប័នដំណាងវៀតណាមនៅឯបរទេសរៀបចំសកម្មភាព
ផ្សព្វផ្សាយរូបភាពវៀតណាមទៅដល់ពិភពលោក។

តំលៃវប្បធម៍វៀតណាមត្រូវបានលើកដម្កើង

        រួមជាមួយបណ្ដាសំណុំឯកសារបេតិកភ័ណ្ឌរបស់វៀតណាមដូចជាបរមរាជ
វាំង Thang Long កំពែងរាជកាល Ho ចម្រៀង Xoan ជំនឿធ្វើសក្ការៈបូជាស្ដេច Hung
ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍រូបីយ៍និងអរូបីយ៍ពីបណ្ដាឆ្នាំ​
មុន។ ក្នុងឆ្នាំ២០១៣ UNESCO បានបញ្ចូលសិល្បៈ Don ca tai tu ណាមបូបន្តក្នុង
បញ្ជីរាយនាមបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍របស់មនុស្សលោក។ លោក Duong Van
Quang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ UNESCO បានអះអាងថា៖

        “ជាមួយរាល់បេតិកភ័ណ្ឌដែលត្រូវបានទទួលស្គាល់ដូច្នេះ នោះជាជោគជ័យ
របស់ការងារការទូតវៀតណាមនិយាយរួម និងការងារការទូតវប្បធម៍និយាយដោយ​
ឡែក។ ដើម្បីទទួលបានប្រការនោះគឺដោយសារយើងមានគោលមាគ៌ាកិច្ចការ​
បរទេសដ៏ត្រឹមត្រូវ គោលមាគ៌ាធ្វើសមាហរណកម្មទាន់ពេលវេលា ក្នុងនោះមាន​សមាហរណកម្មខាងវប្បធម៍។ យើងទទួលបានជោគជ័យក្នុងបញ្ហាអភិរក្សស្ដា​
បេតិកភ័ណ្ឌ​ក៏ដូចជាក្នុងការធ្វើអាជីវកម្មបេតិកភ័ណ្ឌបំរើការអភិវឌ្ឍន៍ចីរភាព​នៃ
ប្រទេសជាតិ។”

រឹតបន្តឹងចំណងសាមគ្គីភាពមិត្តភាព

        ឆ្នាំ២០១៣ក៏ជាឆ្នាំដែលវៀតណាមរៀបចំសកម្មភាពរំលឹកខួបលើកទី៤០នៃ​ទិវាបង្កើតទំនាក់ទំនងជាមួយប្រទេសជាច្រើន។ តាមរយៈបណ្ដាសកម្មភាព
ផ្លាស់ប្តូរទំនាក់ទំនងវប្បធម៍សិល្បៈ សប្ដាហ៍វប្បធម៍វៀតណាមនៅប្រទេសជប៉ុន​ហូឡង់បារាំងប្រជាជននៅប្រទេសសមីបានយល់ជាងអំពីប្រវត្តិសាស្ត្រ​វប្បធម៍
របស់វៀតណាមដើម្បីពីនោះបើកចេញកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យ
ជាច្រើន។ ស្ដីពីប្រការនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Doan
Xuan Hung បានចាត់ទុកថា ឆ្នាំមិត្តភាពវៀតណាម-ជប៉ុនបាននាំមក​នូវលទ្ធផល​
ហួសពីការស្មានទុក៖

        “យើងមានឆ្នាំមួយដ៏ជោគជ័យ។ ប្រជាជនជប៉ុននិងវៀតណាមបានយល់គ្នា​ជាង។ លើឋានៈជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន​ ខ្ញុំបានឃើញទំនុកទុក​ចិត្ត​បានកើនឡើងជាច្រើនរវាងប្រជាជននិងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ខ្ញុំចាត់​ទុកថា នេះជាកត្តាដ៏សែនសំខាន់ក្នុងការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ​វៀត​ណាម-ជប៉ុន។”

សមាហរណកម្មនៃវប្បធម៍វៀតណាម

        អាចអះអាងថា ឆ្នាំ២០១៣ជាឆ្នាំដែលការងារការទូតវប្បធម៍ត្រូវបានលាតត្រដាង
យ៉ាង​ខ្លាំងក្លាតាមស្មារតីនៃឯកសារមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី ១១និងយុទ្ធសាស្ត្រនៃការងារការទូតវប្បធម៍ដល់ឆ្នាំ២០២០ដែលត្រូវបានរដ្ឋាភិបាល
អនុម័ត។​ នោះ​គឺកសាងការយល់ដឹងរួមអំពីសមាហរណកម្មវប្បធម៍ផ្សាភ្ជាប់ការទូត
វប្បធម៍ជាមួយការទូតនយោបាយនិងការទូតសេដ្ឋកិច្ច សកម្មឧទ្ទេសនាមដើម្បីមិត្ត
ភក្តិអន្តរជាតិ​យល់ច្បាស់អំពីវៀតណាមឆ្លៀតកម្មវិធីការផ្ដើមគំនិតរបស់ UNESCO
ដើម្បីបំរើ​កិច្ចការអភិវឌ្ឍន៍អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃប្រទេសជាតិនិងលើកកំពស់
តួនាទី​របស់វៀតណាម។ នេះជាទិសដៅរួមលើគ្រប់វិស័យ​បង្ហាញភាពម្ចាស់ការ​សកម្ម​របស់វៀតណាមក្នុងដំណើរការសមាហរណកម្មស៊ីជម្រៅវប្បធម៍ពិភពលោក។ ដោយ
សារភាពម្ចាស់ការសកម្មសមាហរណកម្មនោះដែលក្នុងឆ្នាំ២០១៣ ជាលើក​ដំបូង
វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការបេតិកភ័ណ្ឌនៃ​អនុសញ្ញា
ឆ្នាំ១៩៧២របស់អង្គការសហប្រជាជាតិ។ នេះជាកត្តិយសដ៏ធំធេង បង្ហាញ​នូវទំនុក
ទុកចិត្តរបស់សហគមន៍អន្តរជាតិលៃទុកសំរាប់វៀតណាម។ អនុរដ្ឋមន្ត្រី​ការបរទេស
និងជាប្រធានគណៈកម្មាធិការ UNESCO វៀតណាមលោក Nguyen Thanh Son បាន
ចាត់ទុកថា៖

        “ខ្ញុំគិតថា មុនបង្អស់គឺតួនាទីរបស់យើង។ យើងបានរួមយោបល់ជាក់ស្ដែងជា​
ច្រើន​ឲ្យក្រុមប្រឹក្សាប្រតិបត្តិស្ថាប័នគ្រប់គ្រងរបស់ UNESCO។ វៀតណាមជា​និច្ច
កាល​​មានការផ្ដើមគំនិតជំរុញសាមគ្គីភាពរបស់សមាជិក UNESCO។ ដោយ​ហេតុ
នេះ កូនសោនាំនាំមកជោគជ័យជាលទ្ធភាពរួមវិភាគទានរបស់វៀតណាមទៅ​ក្នុង
UNESCO ដែលត្រូវបានមិត្តភក្តិអន្តរជាតិកត់សម្គាល់ យើងជាប្រទេសមួយ​ក្នុង​ចំណោមប្រទេសមានបេតិកភ័ណ្ឌជាច្រើនត្រូវបានទទួលស្គាល់នៅដំបន់អាស៊ី-
អាគ្នេយ៍។”

        ក្នុងប្រវត្តិសាស្ត្រការទូតវៀតណាម ការទូតវប្បធម៍ត្រូវបានអនុវត្តដ៏ជោគជ័យ​ជាច្រើនលើកដើម្បីដោះស្រាយជំលោះនិងកសាងទំនាក់ទំនងមិត្តភាពយុរអង្វែង
ជាមួយប្រទេសនានា។ ដោយហេតុនេះ កសាងយុទ្ធសាស្ត្រយូរអង្វែងសំរាប់​ការទូត​វប្បធម៍បង្កើនបន្ថែមប្រភពកំលាំងសំរាប់តួនាទីរបស់វៀតណាមលើឆាក​អន្តរជាតិ
បន្តជាការកំណត់ទិសដៅអាទិភាពសំរាប់កិច្ចការការទូតវៀតណាមឆ្នាំ​២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ