ការជជែកដេញដោលផ្ទាល់-ពេលវេលាសម្រេចសន្លឹកឆ្នោតចុងក្រោយកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក

(VOVworld)-ការប្រកួតប្រជែងចូលសេតវិមានកំពុងឈានចូលដំណាក់កាល
សម្រេចចុងក្រោយ ខណៈដែលនាថ្ងៃទី២៧កញ្ញា បេក្ខជនប្រធានាធិបតីអាមេរិកគឺ
លោកស្រី Hillary Clinton និងមហាសេដ្ឋីលោក Donald Trumph បានចាប់ផ្តើមអនុ
វត្តការជជែក ដេញដោលលើកដំបូងដែលបានផ្សាយផ្ទាល់លើទូរទស្សន៍។
ការជជែកដេញ ដោលនេះ ទំនង​ជា​ព្រឹត្តិការណ៍​ដែល​ត្រូវ​បាន​គេ​ទស្សនា​ច្រើន
​បំផុត​មួយនៃ​យុទ្ធនា ការឃោសនា​បោះ​ឆ្នោត​របស់បេក្ខជនទាំងពីររូបនិង​អាច​
មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​លទ្ធផលដែល​សម្រេចថា នរណានឹងក្លាយទៅជាម្ចាស់
បន្តរបស់​សេតវិមាន។

ការជជែកដេញដោលផ្ទាល់-ពេលវេលាសម្រេចសន្លឹកឆ្នោតចុងក្រោយកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក - ảnh 1
បេក្ខជនទាំងពីរនាក់ចាប់ដៃគ្នាមុននឹងដំណើការជជែកដេញដោល


        នៅសល់ពេលមួយខែកន្លះទៀតនឹងប្រព្រឹត្តទៅការបោះឆ្នោតប្រធានាធិបតី
 អាមេរិក។ តាមនោះពីថ្ងៃនេះតទៅ បេក្ខជនទាំងពីរនាក់ លោកស្រី Hillary Clinton
 និងលោក Donald Trump កំពុងរត់ប្រណាំងជាមួយពេលវេលាក្នុងបំណងរៀបចំ
 ឡើងនូវកម្មវិធីចលនាបោះឆ្នោតទាក់ទាញសម្លេងគាំទ្ររបស់អ្នកបោះឆ្នោត។

        តាមគម្រោង បេក្ខជនប្រធានាធិបតីរបស់គណបក្ស​ប្រជាធិបតេយ្យ​លោក
ស្រី Hillary Clinton និងបេក្ខជន​គណបក្ស​សាធារណ​រដ្ឋលោក Donald Trump នឹង
ត្រូវ ឆ្លងកាត់ការជជែកដេញដោលចំនួន៣លើក ពោលគឺចាប់ពីឥឡូវនេះដល់ថ្ងៃ
ទី៨វិច្ឆិកាខាងមុខ។ ការជជែកដេញដោលទាំង៣លើកនេះ សុទ្ធតែបានចាក់
ផ្សាយបន្តផ្ទាល់លើកាណាល់ធំ ៗរបស់អាមេរិក ហើយការជជែកដេញដោលដំ
បូងបានប្រព្រឹត្តទៅកក្នុងថ្ងៃទី២៧កញ្ញា។

        ទាក់ទាញការយកចិត្តទុកដាក់ពិសេសរបស់សាធារណមតិ

        ការជជែកដេញដោលផ្ទាល់រវាងបេក្ខជនប្រធានាធិបតីលើកាណាល់​ទូរទស្សន៍
 បានក្លាយទៅជាទម្លាប់តាំងពីឆ្នាំ១៩៦០មក។ រាល់ការជជែកដេញដោលនេះបាន
ទាក់ទាញការយកចិត្តទុកដាក់ពិសេសពីសាធារណមតិអាមេរិក។ តាមគម្រោង
ការ ជជែកដេញដោលផ្ទាល់លើកនេះរបស់លោកស្រី H.ClintonនិងលោកD.Trump 
ទំនងជាទាក់ទាញការទស្សនាច្រើនបំផុត គឺឡើងដល់១០០លាននាក់ដែលស្រូប
យក១/៣នៃចំនួនប្រជាជនអាមេរិក។ តួលេខនេះគឺខ្ពស់ជាងបើប្រៀបនឹងចំនួនអ្នក
ទស្សនាការជជែកដេញដោលផ្ទាល់រវាងប្រធានាធិបតីលោក Barack Obama ជាមួយ
បេក្ខជនគណៈបក្សសាធារណរដ្ឋពីររូបគឺលោក Jimmy Carter និងលោក Ronald
Reagon មុននេះ៤ឆ្នាំ។ តាមអ្នកវិភាគថា ចំនួនអ្នកទស្សនាការប្រឈមមុខ ផ្ទាល់
រវាងលោកស្រី Clinton និងលោក Trump លើកនេះគឺអាចស្មើនឹងចំនួនមនុស្ស
១១៥លាននាក់ដែលទស្សនាវគ្គផ្តាច់ព្រ័ត្រ Super Bowl នាឆ្នាំ២០១៥ ដែលជាព្រឹត្តិ
ការទូរទស្សន៍ក្តៅបំផុតនៅអាមេរិកជារៀងរាល់ឆ្នាំ។

ការជជែកដេញដោលផ្ទាល់-ពេលវេលាសម្រេចសន្លឹកឆ្នោតចុងក្រោយកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក - ảnh 2
បេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton


        ក្នុងរយៈពេល៩០នាទីអនុវត្តការជជែកដេញដោល បេក្ខជនម្នាក់ៗនឹងស្តែង
ចេញនូវទស្សនរបស់ខ្លួន សំដៅប្រឆាំងជំទាស់នឹងគោលជំហររបស់គូរប្រជែងដែល
 ផ្តោតលើបញ្ហាចំនួន៦ពាក់ព័ន្ធនឹងប្រធានបទនៃការជជែកដេញដោលនេះ។ បញ្ហា
 ទាក់ទិននឹងប្រធានបទទាំងអស់នេះ ត្រូវបានប្រធាននៃការជជែកដេញដោលផ្ញើ
ដល់ បេក្ខជនទាំងពីរនាក់នេះមុនមួយសប្តាហ៍ ដើម្បីអ្នកទាំងពីរត្រៀមរៀបចំនិង
ស្រាវជ្រាវ នូវចំណុចខ្លាំងនិងចំណុចខ្សោយរបស់គូប្រជែង។

        ការប្រកួតប្រជែងយ៉ាងខ្លាំងរវាងបេក្ខជនទាំងពីរនាក់

        នាបច្ចុប្បន្ន បេក្ខជនទាំងពីរនាក់កំពុងសកម្មត្រៀមរៀបចំឲ្យពេលវេលាសម្រេច
នេះ។ ទោះបីជាទទួលបានសម្លេងគាំទ្រនាំមុខគូប្រគួតក្នុងរាល់ការស្ទាបស្ទង់មតិក៏
ដោយ ប៉ុន្តែលោកស្រី Hillary Clinton នៅតែប្រយុងប្រយ័ត្នដែរ។ ទន្ទឹមនឹងការវែក
ញែកនូវសំណើគោលនយោបាយរបស់លោក Trump មក លោកស្រី Clinton ក៏បាន
ស្រាវជ្រាវលើវីដេអូចលនាបោះឆ្នោតរបស់មហាសេដ្ឋីរូបនេះសំដៅរកឃើញចំណុច
 អន់ខ្សោយរបស់គូប្រកួតរូបនេះ។

ការជជែកដេញដោលផ្ទាល់-ពេលវេលាសម្រេចសន្លឹកឆ្នោតចុងក្រោយកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក - ảnh 3
មហាសេដ្ឋីអចលនវត្ថុ លោក Trump


        ខណៈពេលជាមួយគ្នានោះ មហាសេដ្ឋីអចលនវត្ថុ លោក Trump កំពុងទទួល
បានការគាំទ្ររបស់ជនមានមុខមាត់លើឆាកនយោបាយមួយចំនួន។ លេចធ្លោបំផុត
 គឺអតីតកាណាល់ទូរទស្សន៍ Fox News Roger Ailes ដែលជាអ្នកអាចជួយលោក
Trump អំពីជំនាញនិងយុទ្ធវិធីក្នុងការជជែកដេញដោល។ អ្នកជំនាញការជាច្រើន
 បានចាត់ទុកថា ដោយវត្តមានរបស់មនុស្សមានអត្តចរិតមិននឹងនរដូចលោក
Trump នៅក្នុងការជជែកដេញដោលលើកនេះ គ្មាននរណាម្នាក់អាចទាយបានថា
 អ្វីនឹងកើត មានឡើងនោះទេ ដូច្នេះ នេះក៏ជាកត្តាទាក់ទាញអ្នកទស្សនាការជជែក
ដេញដោល លើកនេះផងដែរ។

        អ្នកបោះឆ្នោតអាមេរិករំពឹងទុកនូវអ្វីខ្លះ?

        ការបោះឆ្នោតប្រធានាធិបតីអាមេរិកបានប្រព្រឹត្តទៅក្នុងពេលវេលាដែលជន
 អាមេរិកភាគច្រើនមានការព្រួយបារម្ភខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ដោយ
 ហេតុនេះ គោលនយោបាយជាក់ស្តែងសម្រាប់ស្តារប្រទេសអាមេរិកឡើងវិញនិង
ផែន ការមេសម្រាប់អនាគតជាប្រការដែលប្រជាជនអាមេរិកចង់ផ្ទៀងស្តាប់។​ធ្វើ
យ៉ាងម៉េច ដើម្បីដំឡើងប្រាក់បៀវត្ស អភិវឌ្ឍន៍វិស័យអប់រំនិងប្រព័ន្ធសុខាភិបាល
និងបញ្ហា សមភាពភេទ ពិតជាជាប្រធានបទទាក់ទាញការយកចិត្តទុកដាក់របស់
អ្នកបោះឆ្នោត ផងដែរ។ តាមនោះ ប្រមូលផ្តុំរៀបចំគោលនយោបាយជាក់ស្តែង
សម្រាប់ប្រជាជន អាមេរិកនឹងជាសម្លេងគាំទ្រសម្រាប់បេក្ខជននីមួយៗក្នុងដំ
ណាក់កាលរត់ប្រណាំង ក្លាយទៅជាម្ចាស់សេតវិមានអាណត្តិខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ