ការជួបសន្ទនាជាវិធីសាស្ត្រល្អបំផុតដើម្បីបង្កើនការយល់ដឹងអំពីសិទ្ធិមនុស្ស
(VOVworld)-ក្រសួងការបរទេសអាមេរិកទើបនឹងប្រកាសរបាយការណ៍សិទ្ធិ
មនុស្ស ឆ្នាំ២០១៦ ក្នុងនោះបានទទួលស្គាល់នូវសមិទ្ធិការពារសិទ្ធិមនុស្សមួយ
ចំនួននៅវៀត ណាម។ ប៉ុន្តែគួរឲ្យសោកស្តាយត្រង់ថា របាយការណ៍នេះនៅតែ
នាំចេញការវាយ តម្លៃមួយចំនួនដោយខ្វះបរានុម័តនិងពុំឆ្លុះបញ្ចាំងត្រឹមត្រូវតាម
ស្ថានភាពជាក់ស្តែង នៅវៀតណាមនេះឡើយ។ ប្រការនេះសរឲ្យឃើញភាពចាំ
បាច់នៃការបង្កើនជំនួបសន្ទ នា សំដៅបង្រួញគម្លាតការខ្វែងគំនិតលើពិភព
លោកអំពីតម្លៃសិទ្ធិមនុស្សនៅប្រ ទេសនីមួយៗ។
|
អ្នកនាំពាក្យសួងការបរទេសវៀតណាម លោក Le Hai Binh |
គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺការពារនិងជម្រុញ
រាល់សិទ្ធិជាសារវ័ន្តរបស់មនុស្ស។ រាល់ការខិតខំប្រឹងប្រែងនិងសមិទ្ធិរបស់វៀត
ណាមក្នុង ការធានានិងកែលំអដោយឥតឈប់ឈររាល់សិទ្ធិជាសារវ័ន្តរបស់
មនុស្សនាពេល កន្លងទៅត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់និងវាយតម្លៃ
ខ្ពស់។
គោលនយោបាយឧត្តមភាពអំពីសិទ្ធិមនុស្ស
ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដែលវៀតណាមផ្តល់
អាទិភាពសម្រាប់ជម្រុញ ការពារនិងធានាសិទ្ធិមនុស្សគឺកសាងនិងពង្រឹងប្រព័ន្ធ
ច្បាប់ស្តីពីសិទ្ធិមនុស្ស។ រដ្ឋធម្មនុញឆ្នាំ២០១៣របស់វៀតណាមបានចំណាយទៅ
ដល់ ៣៦ប្រការដោយកំណត់អំពីសិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចជាសារវ័ន្តរបស់
ពលរដ្ឋ។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ វៀតណាមបានកំណត់ថា “រដ្ឋធានានិង
ពង្រីកសិទ្ធិជា ម្ចាស់របស់របស់ប្រជាជន”និង “ទទួលស្គាល់ គោរពការពារនិង
ធានាសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ”។ការកំណត់គោលការណ៍នេះគឺសមស្របទៅ
នឹងបទដ្ឋានសិទ្ធិមនុស្ស អន្តរជាតិ ដែលផ្តើមចេញពីសារធាតុនៃសិទ្ធិមនុស្សនិង
សារធាតុនៃរបបសង្គមនិយមនៅវៀតណាម។
នៅជ្រុងជ្រោយមួយទៀត វៀតណាមបានបង្កើនកិច្ចសហប្រតិបត្តិការអន្តរ
ជាតិស្តីពីកិច្ចការពារនិងជម្រុញសិទ្ធិមនុស្ស។ រហូតមកដល់ពេលនេះ វៀត
ណាមបានការ ចូលរួមស្ទើតែទាំងអស់នូវអនុសញ្ញានៃអង្គការសហប្រជាជាតិស្តី
ពីសិទ្ធិមនុស្ស ដូច ជា អនុសញ្ញាអំពីសិទ្ធិវប្បវេណី នយោបាយ អនុសញ្ញាអំពី
សិទ្ធិសេដ្ឋកិច្ច វប្បធម៌ សង្គម និងអនុសញ្ញាអំពីសិទ្ធិកុម៉ារជាដើម។
សមិទ្ធិផលសិទ្ធិមនុស្សមិនអាចប្រកែកបានឡើយ
ក្នុងក្របខ័ណ្ឌនៃជំនួបសន្ទនានិងកិច្ចសហប្រតិបត្តិការស្តីពីមនុស្ស ទាំងលើ
វិស័យពហុភាគីនិងទ្វេភាគីនោះ ប្រទេសនិងដៃគូអន្តរជាតិនានាសុទ្ធតែវាយតម្លៃ
ខ្ពស់ចំពោះរាល់សមិទ្ធិដែលវៀតណាមទទួលបានលើគ្រប់វិស័យដូចជាសេដ្ឋកិច្ច
នយោបាយ ជំនឿសាសនាជាដើម។ វៀតណាមក៏យកចិត្តទុកដាក់បង្កើនយន្តការ
ជួបសន្ទ នានិងសហប្រតិបត្តិការស្តីពីបញ្ហាសិទ្ធិមនុស្សជារៀងរាល់ឆ្នាំជាមួយប្រ
ទេសជាច្រើន ក្នុងនោះ មានអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី និងស្វីសជាដើម។
ហើយវៀតណាម ក៏បានរួមចំណែកសកម្មទៅក្នុងការបង្កើតនិងដំណើរការសកម្ម
ភាពរបស់គណៈកម្មា ធិការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR)
កសាងសេចក្តីប្រកាសសិទ្ធិ មនុស្សអាស៊ាន ដែលបានសន្និសីទជាន់ខ្ពស់អាស៊ាន
អនុម័តនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជានាខែវិច្ឆិកាឆ្នាំ២០១២។
រហូតមកដល់ពេលនេះវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេស
សមាជិកភាពអង្គការសហប្រជាជាតិទាំង៦បានសម្រេចជាសារវ័ន្តនូវគោលដៅ
សហសវត្ស (MDGs) មុនការបរច្ឆេតឆ្នាំ២០១៥។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ
សហប្រជាជាតិនីតិកាលទី២៦ នាថ្ងៃទី២០មិថុនាឆ្នាំ២០១៤បានវាយតម្លៃខ្ពស់ចំពិះ
រាល់ការរួមចំណែកសកម្មប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមទៅក្នុងគោល
ដៅរួមគឺជម្រុញនិងការពារសិទ្ធិមនុស្ស រក្សារឹងមាំរាល់គោលការណ៍ជាសារវ័ន្ត
របស់ពលរដ្ឋផងដែរ។
ក្នុងពិភពសម័យកាល នៅមានទស្សនផ្សេងគ្នាស្តីពីបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែ
រាល់សមិទ្ធិអំពីសិទ្ធិមនុស្សដែលវៀតណាមទទួលបានគឺជាភស្តុតាងដែលមិនអាច
ប្រកែកបានឡើយសម្រាប់រាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមលើវិស័យនេះ។
ការរក្សា បណ្តាជំនួបសន្ទនាស្តីពីសិទ្ធិមនុស្សរវាងវៀតណាមជាមួយអាមេរិកជាវិធី
សាស្ត្រល្អបំ ផុតដើម្បីមជ្ឈដ្ឋានអ្នកនយោបាយនិងប្រជាជនពលរដ្ឋអាមេរិកយល់
ច្បាស់អំពីសិទ្ធិ មនុស្សជាក់ស្តែងនៅវៀតណាម បង្រួញរាល់គំលាតអំពីតម្លៃសិទ្ធិ
មនុស្សនៅប្រទេសនីមួយៗ។ប្រការនេះរួមចំណែកសកម្មក្នុងការអនុវត្តគោលដៅ
រួមរបស់ពិភពលោក គឺការពារ ជម្រុញសិទ្ធិមនុស្សឲ្យកាន់តែល្អប្រសើរពីមួយថ្ងៃ
ទៅមួយថ្ងៃ៕