ការជួបសន្ទនាយុទ្ឋសាស្រ្តលើកទី៣រវាងអាមេរិកជាមួយឥណ្ឌា។
(VOVWORLD) /  
VOVWORLD-ក្នុង ការជួបសន្ទនាយុទ្ឋសាស្រ្តលើកទី៣នេះភាគីអាមេរិក
បានសំដែងការពេញចិត្តចំពោះការព្រមព្រៀងដែលក្រុមហ៊ុនគ្រឿង
សម្ភារះនុយក្លេអ៊ែរ Westinghouse របស់អាមេរិកនិងសម្ព័ន្ឋក្រុមហ៊ុនថាមពល
នុយក្លេអ៊ែរឥណ្ឌាទើបឹងចុះហត្ថលេខាសំដៅកសាថម៉ាស៊ីនរ៉េអាក៉ទ័រ នុយក្លេអ៊ែរ
នៅឥណ្ឌា។រដ្ឋមន្រ្តីការបរទេសអាមេរិកចាត់ទុកថានេះជាការបោះជំហានសំខាន់
១ក្នុងការខំប្រឹងប្រែងជមរុញកិចសហប្រតិបត្តិការនិងអនុវត្តសន្ឋិសញ្ញាស្តីពីកិច្ច
សហប្រតិបត្តិការថាមពល នុយក្លេអ៊ែរស៊ីនវិលរវាងប្រទេសទាំង២។
លើវិស័យសេដ្ឋកិច្ចរដ្ឋមន្រ្តីការបរទេសអាមេរិកពិនិត្យថាតំលៃប្រាក់ពាណិជ្ជកម្មនិង
វិនយោគទ្វេភាគីអាមេរិកនិងឥណ្ឌាក្នុងឆ្នាំនេះអាចលើសតួលេខ១០០ពាន់លាន
ដុល្លារអាមេរិកនិងកើន៤០%ប្រៀនឹងឆ្នាំ២០០៩។លើវិស័យសហប្រតិបត្តិការ
ការពារប្រទេស រដ្ឋមន្រ្តីការបរទេសអាមេរិកHillary Clintonអោយដឹងថាតំលៃប្រាក់
ពាណិជ្ជកម្មរវាងប្ទែសទាំង២លើវិស័យនេះទទួលជាង៨ពាន់លានដុល្លារអាមេរិក
ក្នុងរយះពេល៥ឆ្នាំកន្លងមក។នេះជាការបោះជំហានធំ១។ឯខ្លួនឯងវិញ រដ្ឋមន្រ្តី
ការបរទេសឥណ្ឌា Somanahalli Mallaiah Krishmaចាត់ទុកថាប្រទែសទាំង២កាសាង
បានបទដ្ឋានសំខាន់ៗ។នោះជាចំណងមិត្តភាពសុឆ័ន្ទជំនឿជាក់និងទំនុកទុកចិត្ត
គ្នាទៅវិញទោមកក្នុងតំនាក់ទំនងទ្វេភាគី។ រដ្ឋមន្រ្តីការបរទេសឥណ្ឌាទទួលស្គាល់
ថាការជួបសន្ទនាយុទ្ឋសាស្រ្តជាឪកាសតមួយគត់ដើម្បិពិភាគ្សាអំពីវិស័យសហប្រតិ
បត្តិការទាំងឡាយ។លោក Somanahalli Mallaiah Krishmaអោយដឹងថែមទៀតថាឥណ្ឌា
មានផែនការវិនិយោគប្រាក់១លានលានដុល្លារអាមេរិកសំដៅកសាងហេដ្ឋារចណា
សម្ព័ន្ឋក្នុងរះពេល៥ឆ្នាំខាងមុខ។ប្រការនេះបង្កើតឪកាសធ្ចើអាជីវកម្មឲ្បបណ្តាក្រុមហ៊ុន
របស់អាមេរិក។
|
ការជួបសន្ទនារវាងអាមេរិកជាមួយឥណ្ឌា |
អាចនិយាយបានថាលទ្ឋផលនការជួមសន្ទនាបានសំដែងចរិតធំទុលាយសំខាន់នៃ
ទំនាក់ទំនងរវាងអាមេរិកជាមួយឥណ្ឌា។រដ្ឋមន្រ្តីការបរទេសអាមេរិក Hillary Clinton
ធ្លាប់អះអាងថាទំនាក់ទំនងទ្វាភាគីអាមេរិកជាមួយឥណ្ឌានឹងក្លាយទៅជាទំនាក់ទំនង
១ក្នុងចំណោមទំនាក់ទំនងដៃគសំខាន់ក្នុងសតវត្សន៍ទី២១។
តាមបណ្យាអ្នកវិភាគថាទំនាក់ទំនងអាមេរិក-ឥណ្ឌាក្លាយទៅជាកកក្តៅដូចសព្វថ្ងៃ
នេះគឺដោយសារប្រទេរសទាំង២សុទ្ឋតែឃើញផលប្រយោធន៍ដ៍ធំពេលបង្កើន កិច្ច
សហប្រតិបត្តិការ។ពេលសហប្រតិបត្តិការជាមួយឥណ្ឌាអាមេរិកអាចការពារបាន
បណ្តាខ្សែផ្លូវសមុទ្រដែលបានប្រើប្រាស់ក្នុងការដឹកជញ្ជូនប្រេងពីមជ្ឈឹមបូពា៍ទៅកាន់
ជប៉ុននិងកូរ៉េខាងត្បូង។ទន្ទឹមនឹងនោះអាមេរិកអាចជ្រៀតចូលទីផ្សារឥណ្ដាដោយមាន
ចំនួនប្រជាជន១ពាន់២រយលាននាក់។ក្នុងពេលនោះឥណ្ដាត្រូវការទុនពីអាមេរិកនិង
បច្ចេកវិទ្យាពិសេសគឺបច្ចេកវិទ្យានុយក្លេអ៊ែរ។
|
Image: Internet |
ដោយឈលើផលប្រយោជន៍យុទ្ឋសាស្រ្តដូច្នេះអាចនិយាយបានថាទំនាក់ទំនងអាមេរិក
ឥណ្ដានឹងក្លាយទៅជាកកក្តៅថែមទៀត។លទ្ឋផលនៃការជួបសន្ទនាយុទ្ឋសាស្រ្តទី៣
រួមចំណែកបន្ថែមកំលាំងពលំឲ្យទំនាក់ទំនងអាមេរិក-ឥណ្ដាក្នុងអនាគត៕
-VOVWORLD