ការបោះឆ្នោតប្រធានាធបតីបារាំងនិងបណ្តាឥទ្ឋិពលរបស់វា។

(VOVWORLD)-លោក Francois Hollandeជាបេក្ខជននៃគណះបក្ស
សង្គមនិយមដំបូងជាប់ឆ្នោតក្នុងអំឡុង១៧ឆ្នាំកន្លងមក។ក្នុងបទថ្លែង
មតិដើមដំបូងដែលបានថ្លែងនៅចំពោះមុខមហាជននៅ​Tulle-ភាគ
កណ្តាលបារាំង​លោក Francois Hollandeបានសន្យាថា នឹងនាំប្រទេស
បារាំងរួចផុតពីវិបត្តិ ​ក្នុងពេលដែលនៅរក្សាតុល្យភាពចំពោះសុខាភិ-
បាលនិងអប់រំ។លោកHollandeបានដាក់ចេញកិច្ចសន្យាសារវ័ន្តចំនូន
២ក្នុងអណត្តិរបស់ខ្លួនគឺបណ្តាអាទិភាពឲ្យយុត្តិធម៏  សមភាព​និង 
អាទិភាពឲ្យជំនាន់វ័យក្មេង។ប៉ុន្តែការអនុវត្តរាល់សកិច្ចសន្យាពោល
ខាងលើគឹមិនងាយស្រួលទេពីព្រោះប្រទេសបារាំងកំពុងស្ថិតនៅក្នុង
វិបត្តិដ័ធ្ងន់ធ្ងរ។អត្រាបាត់អាជីពរបស់បារាំងនាឆ្នាំនេះតាមព្យាកណ៍
អាចលើសកំរិត១០%។ការខាតបង់តំលៃប្រាក់ពាណិជ្ជកម្មហួសជាង​៧០ពាន់លានអឺរ៉ូស្មើនឹង5,2%នៃ GDP។

                     
ការបោះឆ្នោតប្រធានាធបតីបារាំងនិងបណ្តាឥទ្ឋិពលរបស់វា។   - ảnh 1
ទំនាក់ទំនងវវាងបារាំងជាមួយបណ្តាអឺរ៉ុបនឹងបានកែលំអរ(Internet).

លើវិស័យកិច្ចការបរទេសសាធារណមតិអន្តជាតិចាត់ទុកថាការដែល
លោកFrancois Hollandeជាប់ឆ្នោតប្រធានាធិបតីបារាំងជាព្រឹត្តិការសំខាន់
នៃទ្វីបអឺរ៉ុបប្រការនេះក៍មិនងាយស្រួលដល់ដោយសារលោកHollandeធ្លាប់
ប្រកាសថានឹងប្រឆាំងជំទាស់គោលនយោបាយរិតត្បិតរបស់សហភាពអឺរ៉ុប
តាមបណ្តាអ្នកជំនាញការដែលធ្វើការនៅក្រុមប្រឹក្សាស្តីទំនាក់ទំនងបរទេស
នៅរដ្ឋធានីវ៉ាស៊ីនតោណ Charles Kupchanប្រធានាធិបតីថ្មីរបស់បារាំងបាន
អំពាវនាវឲ្យចរចារសាជាថ្មីអំពីកិចព្រមព្រៀងសេដ្ឋកិច្ច​ដោយ EU​បង្កើតដើម្បី
ស្ថិរភាពប្រាក់អឺរ៉ូ ផ្តោតការយកចិត្តទុកដាក់ដល់ការជំរុញសេដ្ឋកិច្ច​។ប្រការ
នេះបានជួយដល់លោកទទួលបានការគាំទ្រពីបារាំងនឹងបណ្តាប្រទេសអឺរ៉ុប
ផ្សេងៗ​ដូចជាក្រិក អេស៉្បាញ អ៊ីតាលី​ជាដើម។​ម្ចាស់ថ្មីរបស់វិមាន  Elysée បាន
ផ្តើមគំនិតចេញផ្សាយប័ណ្ណជាតិអឺរ៉ុបដើម្បីដោះស្រាយប្រាក់បំណុលឲ្យបណ្តា
ប្រទេសក្នុងប្លុក​ជាដំណោះស្រាយ១ដែលអាលឺម៉ងប្រឆាំងជំទាស់យ៉ាងដាច់
ខាត។​ដោយហេតុនេះ​ក្នុងថានះជាក្បាលម៉ាស៊ីនរបស់  EU​ បារាំងនឹងអាលឺម៉ង
អាចត្រូវចរចារឡើងវិញអំពីសន្ធិសញ្ញាថវិការទ្វីបអឺរ៉ុប​ជាប្រការដែលអធិការបតី
អាលឺម៉ងAngela Merkel មិនចង់សោះឡើយ។មិនច្បាស់ថា៖បារាំងនឹងអាលឺម៉ង​
មានចូលអង្គុយតុ​ចរចារដែរឫទេ​​ ក៏ប៉ុន្តែ​ទស្សនះរបស់លោក​Francois Hollande បានជះឥទ្ធិពលដល់ទីផ្សាហ៊ុនរបស់អឺរ៉ុប។ទីផ្សារហិរញ្ញវត្ថុអាមេរិក​ក៏ដូចជា
សកលលោកទាំងមូលត្រូវធ្លាក់ចុះខ្លាំង​ក្រោយពីការបោះឆ្នោតប្រធានាធិបតី
បារាំង។នៅទីផ្សារមូលប័ត្រ​​Paris នឹង  Frankfurt  តំលៃប្រាក់អឺរ៉ូ​ បានថយចុះនៅ
ត្រឹមតែ​១,៣​ដុល្លាអាមេរិក​-ជាកំរិតទាបបំផុតក្នុងរយះពេល​៣ខែកន្លងមក​។
មូលបត្តទ្វីបអាស៊ីបានថយចុះយ៉ាងខ្លាំងនាថ្ងៃទី៧ឧសភា។សន្ទស្ស​ន៍Nikkei
របស់ជប៉ុនបន្ថយ2,8%និង សន្ទស្សន៍​ Hang sengរបស់ហុងកុងក៍បន្ថយ2,6%។

                      

ការបោះឆ្នោតប្រធានាធបតីបារាំងនិងបណ្តាឥទ្ឋិពលរបស់វា។   - ảnh 2
ប្រាក់ អឺរ៉ូអាច ស្ថិរភាពជាងទៀត(Internet)

ក៍លើវិស័យកិចការបរទេសដែរការដែលលោក Francois Hollandeជាប់ឆ្នោត
ប្រធានាធិបតីបារាំងជះឥទ្ឋិពលមិនតូចទៅលើផែនការដកទ័ពរបស់បារាំចេញ
ពីអាហ្កានិស្ថាន។លោក Francois Hollandeធ្លាប់សំដែងទស្សនះថានឹងដកទ័ព
របស់បារាំចេញពីអាហ្កានិស្ថានមុន២ឆ្នាំប្រៀនឹងកាលកំណត់នៃ​ NATO។

នាសប្តាហ៍ខាងមុខលោក Francois Hollandeនឹងធ្វើសច្ចាប្រណិធាននិងក្លាយ
ទៅជាម្ចាស់ថ្មីនៃវិមាន​Elyse’e ជាជ្លូវការ។នេះជាអាណត្តមិនងាយស្រួលទេនិង
សាធារណមតិនឹងតាមដានបណ្តាសេចក្តីសំរេចរបស់លោកក្នុងការចាប់ផ្តើម
ដំណើរថ្មី១ជាមួយប្រទេសបារាំងក៍ដូចជាទ្វីបអឺរ៉ុបជាពិរប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ