ការបោះឆ្នោតរដ្ឋសភា៖ខ្យល់កែទម្រង់នៅអ៊ីរ៉ង់បានបកហើយ?
HUYEN -  
(VOV) /  
(VOV)_ការបោះឆ្នោតរដ្ឋសភាអ៊ីរ៉ង់ ត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី២៦កុម្ភះ បានប្រកាស
លទ្ធផលដំបូង ដោយជ័យជំនះបានទៅលើបណ្ដាកងកម្លាំងកែទម្រង់នឹង សម្រប
សម្រួល ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងក្រុមប្រឹក្សាអ្នកជំនាញការ។
បណ្ដាអ្នកជំនាញការវិភាគបានអះអាងថា៖ ដោយលទ្ធផលនេះ សញ្ញាសកម្មអំពីកំ
ណែទម្រង់ថ្មីនៅអ៊ីរ៉ង់កំពុងបើកចេញចំពោះមុខ។
|
ការបោះឆ្នោតរដ្ឋសភា៖ខ្យល់កែទម្រង់នៅអ៊ីរ៉ង់បានបកហើយ? |
នេះគឺជាលើកដំបូងដែលអ្នកបោះឆ្នោតចំនួន៥៥លាននាក់ទៅបោះឆ្នោត ចាប់
ពីពេលមានដំណោះស្រាយសំរាប់បញ្ហានុយគ្លេអ៉ែរនៅអ៊ីរ៉ង់។ ដោយបរិមាណ៩០%
សន្លឹកឆ្នោតដែលបានរាប់នេះ ក្រុមអ្នកតាមមាគាមូលវិវត្ត និងសម្របសម្រួលទទួល
បានអាសនះចំនួន៣០/៣០ នៅតំបន់រដ្ឋធានី Tehran ដោយមានការចូលរួមរបស់
បេក្ខជនចំនួនជាងមួយពាន់នាក់។ ដោយលទ្ធផលនេះកងកម្លាំងវឌ្ឍនភាពកំពុង
ឈានទៅកាន់ការមានវត្តមានខ្លាំងក្លាបំផុតរបស់គេនៅរដ្ឋសភាចាប់ពីឆ្នាំ ២០០៤
មក។ ហើយការបោះឆ្នោតនេះអាចកំណត់អនាគតរបស់ប្រទេសឥស្លាមនេះ។
ការសាកល្បងចំពោះអនាគត
លទ្ធផលបោះឆ្នោត ត្រូវបានចាត់ទុកជាការបោះឆ្នោតទំនុកទុកចិត្តចំពោះរដ្ឋា
ភិបាល តាមនិន្នាការកំណែទម្រង់របស់ប្រធានាធិបតី លោក Hassan Rouhani ជា
ការសាកល្បងមួយនៃការពេញចិត្តរបស់ប្រជាជនអំពីកិច្ចព្រមព្រៀងនុយគ្លែអ៊ែរ អំ
ពីបណ្ដាជំលោះក្នុងសង្គម និងក៏គឺជាការសាកល្បងនៃការកំណត់ទិសដៅអនាគត
សំរាប់ទំនាក់ទំនងការទូតរបស់អ៊ីរ៉ង់ ជាពិសេសគឺអាមេរិក បណ្ដាប្រទេសលោក
ខាងលិច និងអ៊ីស្រាអែល។ ក្នុងកាលះទេសះ អ៊ីរ៉ង់ទើបនឹងរួចផុតពីស្ថានភាពហ៊ុំ
ព័ទ្ធអំពីសេដ្ឋកិច្ច និងកិច្ចការបរទេស ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅ ហើយអ្នក
បោះឆ្នោតអ៊ីរ៉ង់មានសេចក្ដីសង្ឃឹមជាច្រើនទៅលើរដ្ឋសភា អាណត្តិថ្មីនេះ ក្នុងការ
ណែនាំប្រទេសជាតិអភិវឌ្ឍន៍។ ដូច្នេះ សេដ្ឋកិច្ចនៅជាបញ្ហាដែលបានអ្នកបោះ
ឆ្នោតអ៊ីរ៉ង់យកចិត្តទុកដាក់ច្រើនបំផុត។
លទ្ធផលការបោះឆ្នោតនេះមានអត្ថន័យ សំខាន់ជាទីបំផុតក្នុងការសម្រេចអនា
គតរបស់អ៊ីរ៉ង់ បង្កើតឡើងបុព្វបទសំខាន់ងាយស្រួល និងលក្ខណះចាំបាច់ដើម្បី
អ៊ីរ៉ង់ឈានចូលក្នុងដំណាក់កាលថ្មី រួចផុតពីការហ៊ុំព័ទ្ធ ប្រក្រតីទំនាក់ទំនងជាមួយ
អាមេរិក និងប្រទេសលោកខាងលិចផ្សេងៗទៀត ធ្វើសមាហរណកម្មតំបន់និងអន្តរជាតិ។
ខ្យល់កំណែទម្រង់បានបក់មកហើយ?
ពីយូរយារណាស់មកហើយ វិស័យនយោបាយជានិច្ចកាលជាសមរភូមិដណ្ដើម
សិទ្ធិអំណាចរវាងកងកម្លាំងទាំងពីរ អភិរក្សនិងកំណែទម្រង់។ ក្នុងពេលដែល ភាគី
កំណែទម្រង់បានចាត់ទុកថា៖ ត្រូវផ្លាស់ប្តូរថ្មីដើម្បីរួចផុតពីវិធានការហ៊ុំព័ទ្ធរបស់
បណ្ដាប្រទេសលោកខាងលិច កំណែទម្រង់ទំនាក់ទំនងជាមួយពិភពលោកដើម្បី
អភិវឌ្ឍន៍ ផ្ទុយទៅវិញកងកម្លាំងអភិរក្សនៅប្រុងប្រយ័ត្នយ៉ាងខ្លាំង។
ដូច្នេះ លទ្ធផលនៃការបោះឆ្នោត បានសរអោយឃើញនូវជ័យជំនះរបស់ភាគី
កំណែទម្រង់ ត្រូវបានវាយតំលៃថាមានចរិតលក្ខណះសម្រេចចំពោះអនាគត ន
យោបាយ របស់អ៊ីរ៉ង់ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ចំពោះមុខ ដំណើការនេះអាច
ជះឥទ្ធិពលដល់គោលនយោបាយខិតជិតថែមទៀតជាមួយអាមេរិក និងប្រទេស
លោកខាងលិចរបស់ប្រធានាធិបតី H.Rouhani ។ នេះក៏ជាឱកាសបើកចេញទំព័រថ្មី
ក្នុងដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ដោយផ្អែកទៅលើកម្លាំងផ្ទៃក្នុង និងឱ
កាសអន្តរជាតិនានា។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani អាចនឹងមាន
កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយសភាមានចរិតសម្របសម្រួលជាង ដើម្បី
រត់ប្រណាំងជាមួយរបៀបវារះរបស់ខ្លួន។ គោលដៅដែលបានលោក H.Rouhani
ដាក់ចេញ គឺអនុវត្តកំណែទម្រង់អំពីសេដ្ឋកិច្ច តាមទិសបើកទូលាយកិច្ចសហប្រតិ
បត្តិការជាមួយខាងក្រៅស្វែងរកឱកាសទាក់ទាញវិនិយោគ ដើម្បីបង្កើតការងារធ្វើ
ថ្មី។ ទីផ្សារមានចំនួនប្រជាជនចំនួន៨០លាននាក់របស់អ៊ីរង់ នឹងមានការទាក់ទាញ
ពិសេស ចំពោះវិនិយោគិនបរទែស ប្រសិនបើអ៊ីរ៉ង់មានគោលនយោបាយសម
ស្រប រួចផុតពីបទហ៊ុំព័ទ្ធ។
ប៉ុន្តែ ដំណើការកំណែទម្រង់ក៏មិនងាយស្រួល និងមិនអាចអនុវត្តក្នុងរយៈ
ពេលខ្លីបានទេ។ រចនាសម្ព័ន្ធអំណាចនៅអ៊ីរ៉ង់គឺការរួមសហការរវាងសាសនា
និងប្រជាធិបតេយ្យ។ ទោះបីជាអ៊ីរ៉ង់ តាមរបបសាធារណៈរដ្ឋ ដឹកនាំដោយប្រ
ធានាធិបតីក្តី ប៉ុន្តែ សិទ្ធិអំណាចជាក់ស្ដែងគឺស្ថិតទៅលើក្រុមប្រឹក្សាជំនាញការ
រួមមានសមាជិកចំនួន៨៨រូប ដោយមានសិទ្ធិជ្រើសតាំង ឬ ទម្លាក់ដំណែងជា
មេដឹកនាំកំពូលខាងសាសនា។
ក្នុងកាលះទេសះនេះ អ្នកសង្កេតការណ៍ជាច្រើនបានអះអាងថា៖លទ្ធផល
នៃការបោះឆ្នោតរដ្ឋសភាអ៊ីរ៉ង់ លើកនេះ អាចមិនទាន់មានការបោះជំហានលោត
ផ្លោះណាមួយឡើង ហើយកំណែទម្រង់នឹងប្រព្រឹត្តទៅតាមដំណើការ។ ដោយ
មានទីតាំងយុទ្ធសាស្ត្រ ចំនួនប្រជាជនច្រើន ប្រភពធនធានមនុស្ស និងប្រភព
ធនធានធម្មជាតិច្រើន អ៊ីរ៉ង់ជានិច្ចកាលមានការជះឥទ្ធិពលខ្លាំងចំពោះមជ្ឈឹម
បូពា៍។ ក្រោយរយៈពេលត្រូវហ៊ុំព័ទ្ធ ជាងពេលណាទាំងអស់ Tehran កំពុងងើ
បឡើងវិញយ៉ាងខ្លាំងក្លា និងអះអាងតួនាទីមានសារះសំខាន់របស់ខ្លួន នៅក្នុង
តំបន់និងអន្តរជាតិ៕
HUYEN
-VOV