ការបោះឆ្នោតសភាឌូម៉ាជាកម្លាំងចលករសម្រាប់ប្រមុខវិមានក្រឹមឡាំង

(VOVworld)-ការបោះឆ្នោតសភាឌូម៉ាទើបនឹងបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ
 ហើយលទ្ធផលបានបញ្ជាក់ថា គណៈបក្ស​បង្រួប​បង្រួម​រុស្ស៊ី​ទទួល​​បាន​ជ័យ​ជំនះ​ក្នុង
ការ​បោះ​ឆ្នោត​លើក​នេះ។ ជ័យជម្នះរបស់គណៈបក្សបង្រួបបង្រួមរុស្ស៊ីនេះបានបើក
ផ្លូវសម្រាប់ប្រធានាធិបតីលោក Vladimir Putin ជាប់ឆ្នោតជាលើកទី៤ក្នុងការបោះឆ្នោត
 នាឆ្នាំ២០១៨ខាងមុខ។

ការបោះឆ្នោតសភាឌូម៉ាជាកម្លាំងចលករសម្រាប់ប្រមុខវិមានក្រឹមឡាំង - ảnh 1
លោក Putin អញ្ជើញបោះឆ្នោតក្នុងមណ្ឌលបោះឆ្នោតមួយនោម៉ូស្គូ


        ដោយទទួលបានសម្លេងគាំទ្រចំនួន54%នោះ គណៈបក្សបង្រួបបង្រួមរុស្ស៊ីរបស់
ប្រធានាធិបតីលោក V.Putin ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសភាឌូម៉ាជាតិរុស្ស៊ី
 នីតិកាលទី៧ ពោលគឺ គណៈបក្សរបស់ប្រធានាធិបតីរុស្ស៊ីទទួលបានអាសនៈចំនួន
៣៤៣ក្នុងរដ្ឋសភាដែលរួមមាន៤៥០អាសនៈប៉ុណ្ណោះ។

        ទទួលយកបានការជឿទុកចិត្តពីប្រជាជន

        ការបោះឆ្នោតលើកនេះបានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលខឿនសេដ្ឋកិច្ច
 របស់រុស្ស៊ីកំពុងមានការថយចុះយ៉ាងធ្ងន់ធ្ងរដោយសារបទដាក់ទណ្ឌកម្មរបស់ប្រ
ទេស លោកខាងលិចពាក់ព័ន្ធទៅនឹងវិបត្តិនៅអ៊ុយក្រែននិងសង្គ្រាមនៅស៊ីរី។ ប៉ុន្តែ
វិបត្តិសេដ្ឋ កិច្ចដែលរុស្ស៊ីកំពុងជួបប្រទះនោះគឺមិនជះឥទ្ធិពលទៅលើឥរិយាបទ
របស់ប្រជាជនទេ ខណៈដែលអត្រាប្រជាជនជឿទុកចិត្តលើលោក Putin គឺខ្ពស់
ណាស់។ ប្រជាជនរុស្ស៊ី មានមោទនភាពចំពោះលោកប្រធានាធិបតីរុស្ស៊ីក៏ដូចជា
មានមោទៈអំពីប្រទេសជាតិ។ ពួកគាត់សុទ្ធ តែចាត់ទុកថា លោក Putin ជានិមិត្ត
រូបសម្រាប់ការបង្រួបបង្រួមជាតិរុស្ស៊ីទាំងមូល។

        លោក Putin មានវ័យអាយុ៦៣ឆ្នាំ ដែលមានរយៈពេល១៧ឆ្នាំកាន់អំណាចក្នុង
តួនាទីជាប្រធានាធិបតីឬនាយករដ្ឋមន្ត្រីរុស្ស៊ី។ អ្នកបោះឆ្នោតទាំងអស់សុទ្ធតែចាត់
ទុក ថាគ្មាននរណាម្នាក់អាចមានលទ្ធភាពជំនួសលោក Putin ទេ និងពួកគាត់បារម្ភ
ថា រុស្ស៊ី នឹងត្រឡប់មកសម័យច្របូកច្របល់និងអសិ្ថរភាពដូចជាឆ្នាំ១៩៩០មកម្លេះ។
 ជាងនេះ ទៅទៀត នៅក្នុងគំនិតរបស់ប្រជាជនរុស្ស៊ីគឺ Crimea ជាភាពសម្បូររុងរឿង
ហើយពួកគាត់ មានមោទនៈចំពោះតំបន់ដែនដីនេះ។​តាមនោះ ប្រជាជនរុស្ស៊ីមិន
អំពាវនាវឲ្យថ្នាក់ដឹក នាំប្រទេសនេះផ្លាស់ប្តូរទស្សនៈចំពោះស្ថានភាពនៅអ៊ុយក្រែន
ទេ និងបន្តដាក់ក្តីជឿទុក ចិត្តទៅលើថ្នាក់ដឹកនាំប្រទេស។

        នៅមានការសាកល្បងជាច្រើន

        ប៉ុន្តែក៏មិនអាចបដិសេធបានថា ដោយសាររាល់ការលំបាកអំពីសេដ្ឋកិច្ចនោះក៏
បណ្តាលឲ្យលទ្ធផលបោះឆ្នោតលើកនេះមិនដូចទៅនឹងលទ្ធផលលើសលុបនៃការ
បោះ ឆ្នោតនាឆ្នាំ២០០៧។ ទន្ទឹមជាមួយគ្នានោះ អត្រាអ្នកគាំទ្រគណៈបក្សកាន់
អំណាចនៅរុស្ស៊ី ក៏មានការថយចុះខ្លះដែរ។ ការពិតជាក់ស្តែងសរឲ្យឃើញថា នាឆ្នាំ
២០១៥ GDP របស់ រុស្ស៊ីថយចុះ៣,៧%ហើយតាមការព្យាករណ៍ថា នៅធ្លាក់ចុះ១,៩%
ទៀតក្នុងឆ្នាំ២០១៦ នេះ។ ធនាគាពិភពលោកក៏បានឲ្យដឹងថា រុស្ស៊ីកំពុងស្ថិតក្នុងដំ
ណាក់កាលអ័ពអួរ។ ប្រាក់រូបបានធ្លាក់ចុះយ៉ាងខ្លាំង ហើយវិធានការហ៊ំព័ទ្ធរបស់
លោកខាងលិចកំពុងរារាំង ធនាគាររបស់រុស្ស៊ីទាក់ទង់ផ្ទាល់ជាមួយទីផ្សារហិរញ្ញវត្ថុ
បរទេស។

        ទន្ទឹមជាមួយគ្នានោះ ការសាកល្បងមួយទៀតដែលរុស្ស៊ីត្រូវប្រឈមនោះគឺ ការ
 ខ្វែងគំនិតក្នុងទំនាក់ទំនងជាមួយអ៊ុយក្រែននិងអាមេរិកបន្ទាប់ពីការបោះឆ្នោតនៅ
រុស្ស៊ី។ គួរឲ្យរំលឹកឡើងវិញថា ក្នុងការបោះឆ្នោតគឺមានការចូលរួមរបស់ប្រជាជន
Cimea បន្ទាប់ពីឧបទ្វីបនេះរួមបញ្ចូនជាមួយរុស្ស៊ីកាលពីពីរឆ្នាំមុន។ ទាំងអាមេរិកនិង
អ៊ុយក្រែន សុទ្ធតែឡើងសម្លេងប្រឆាំងជំទាស់និងអះអាងថាមិនទទួលលក្ខណៈស្រប
ច្បាប់លើ ឧបទ្វីប Crimea។ ពិតប្រាកដថា រុស្ស៊ីបានប្រើប្រាស់លក្ខណៈស្របច្បាប់
លើឧបទ្វីប​រុស្ស៊ី ប៉ុន្តែ ប្រការនេះឯងជា កត្តានាំមកនូវការខ្វែងគំនិតជាមួយអាមេរិក
និងអ៊ុយក្រែន។

        រាល់ការលំបាកទាំងផ្ទៃក្នុងនិងកិច្ចការបរទេសសុទ្ធតែជាការសាកល្បងចំពោះ
 រុស្ស៊ី។​នេះជាការលំបាកដែលគណៈបក្សបង្រួបបង្រួមជាតិរុស្ស៊ីនិងប្រធានាធិបតីរុស្ស៊ី
លោក Putin នឹងត្រូវឆ្លងផុតនាពេលខាងមុខ។ ធ្វើយ៉ាងម៉េចដើម្បីដឹកនាំប្រទេសរុស្ស៊ី
ឆ្លងផុតរាល់ការលំបាកនិងស្ថិរភាពខឿនសេដ្ឋកិច្ច នោះជាសន្លឹកឆ្នោតពិតប្រាកដ
 សម្រាប់គណៈបក្សបង្រួបបង្រួមជាតិរុស្ស៊ីក្នុងពេលនេះ។ តាមនោះ ការដែលគណៈ
បក្សកាន់អំពាចរុស្ស៊ីទទួលបានជ័យជម្នះលើកនេះពុំមែនជាលទ្ធផលចុងក្រោយទេ
ហើយគ្រាន់តែបើកផ្លូវថ្មីសម្រាប់រដ្ឋអំណាចរបស់លោក Putin តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ