ការបោះជំហានថ្មីក្នុងទំនាក់ទំនងជប៉ុន-ចិន
(VOVWORLD) /  
|
ជប៉ុននិងចិនចាប់ផ្តើមប្រើប្រាស់ប្រាក់យេននិងប្រាក់យ័នក្នុងការជួញដូរពាណិជ្ជកម្មទ្វេភាគី(http://sgtt.vn/) |
ចាប់ពីថ្ងៃទី១មិថុនា ប្រទេសមហាអំណាចសេដ្ឋកិច្ចជួរមុខចំនួនពីរពិភពលោកគឺជប៉ុន
និងចិនចាប់ផ្តើមប្រើប្រាស់ប្រាក់យេននិងប្រាក់យ័នក្នុងការជួញដូរពាណិជ្ជកម្មទ្វេភាគី។ប្រ
ការនេះមិនត្រឹមតែជះឥទ្ធពលទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធពលគួរឲ្យកត់សម្គាល់ដល់ទំនាក់ទំនងនយោបាយទៀតផង។ ទំនាក់ទំនងរវាងប៉េកាំង-តូក្យ នៅមានការលំបាកប៉ុន្តែកិច្ចសហប្រតិបត្តិការអំពីរូបីយវត្ថុនេះបង្ខំអោយប្រទេសទាំងពីរត្រូវបង្កើនទំនុកទុកចិត្តគ្នាទៅវិញទៅមកនិងចំណុះលើគ្នា។ ក្នុង
ឱការនេះ អ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមបានមានបទសរសេរមានចំណងជើង
ថា “ការបោះជំហានថ្មីក្នុងទំនាក់ទំនងជប៉ុន-ចិន”។
នាថ្ងៃទី២៩ឧសភារដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន Azumi បានឲ្យដឹងថាការអនុវត្តការជួញដូរ
មិនប្រើប្រាស់ប្រាក់របស់ប្រទេសទី៣បាននាំមកនូវការងាយស្រួលដូចជាកាត់ បន្ថយ សោហ៊ុយជួញដូរ កាត់បន្ថយគ្រោះអាសន្នទាក់ទិនដល់សកម្មភាពទូទាត់របស់បណ្ដាអង្គការហិរញ្ញវត្ថុ។ សេចក្តីប្រកាសពីធនាគារប្រជាជនចិនក៏អះអាងថាការប្រើប្រាស់ប្រាក់យ័ននិងប្រាក់យេនក្នុងពាណិជ្ជកម្មទ្វេភាគីនិងវិនិយោគនឹងរួមចំណែកពង្រឹងកិច្ច សហប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។ នេះជាលើកដំបូងដែលចិនអនុញ្ញាត អោយរូបិយប័ណមួយក្រៅពីប្រាក់ដុល្លារអាមេរិកត្រូវបានជួញដូរផ្ទាល់ជាមួយប្រាក់យ័ន។ ចំពោះចិន ការអនុវត្តទូទាត់ផ្ទាល់នេះជាការបោះជំហានជាក់ស្ដែងបនីយកម្មបំណងអន្តរជាតិបនីយកម្មប្រាក់យ័ន។ ចំពោះជប៉ុន បណ្ដាអង្គភាពអាជីវកម្មប្រទេសនេះនឹង
មាន ផលប្រយោជន៍ក្នុងការជួញដូរប្រាក់យ័នជាមួយបណ្ដាមជ្ឈមណ្ឌលហិរញ្ញវត្ថុផ្សេងៗដូចជាទីក្រុងឡុងនិងសឹង្ហបុរី ជាបណ្ដាទីផ្សារក៏កំពុងអំពាវនាវបង្កើតប្រព័ន្ធជុញ
ដូរផ្ទាល់ជាមួយប្រាក់យ័ន។ ប្រព័ន្ធជួញដូរផ្ទាល់នេះក៏លើកទឹកចិត្តបណ្ដាវិនិយោគិនជប៉ុនទិញទ្រពសម្ប័ត្តិនៅចិន។
នាបច្ចុប្បន្នចិននិងជប៉ុនមានកំរិតផ្លាស់ប្តូរពាណិជ្ជកម្មដ៏ធំនិងជាបណ្ដាដៃគូរសំខាន់
របស់គ្នា ប៉ុន្តែការជួញដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រមាណ៦០%កំពុងបានអនុវត្ត
តាមរយៈប្រាក់ដុល្លាអាមេរិក។ ក្នុងកាលៈទេសៈការរងផលប៉ះពាល់ពីវិប័ត្តសេដ្ឋកិច្ច
សកល ឆ្នាំ២០០៨ ស្ថានភាពកំណើនទាបរបស់សេដ្ឋកិច្ចអាមេរិក រួមជាមួយវិប័ត្ត បំណូល សាធារណះរីករាលដាលបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុត្រូវរុញ្ជួល ខឿនសេដ្ឋកិច្ចធំទី២និងទី៣ លើពិភពលោកសុទ្ធតែយល់ដឹងថា ដើម្បិសន្សំសំចៃចំណាយក្នុងការវិនិយោគទ្វេភាគី ត្រូវ បន្ថយការចំណុះទៅលើប្រាក់ដុល្លារអាមេរិក។ ហេតុដូច្នេះនាខែវិច្ឆកាឆ្នាំ២០១១ ភាគីទាំង ពីរបានឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងពន្លឿនពាណិជ្ជកម្មផ្ទាល់តាមរយៈរូបីយ
ប័ណ្ណរបស់ប្រទេសខ្លួននិងការជួញដូរពាណិជ្ជកម្មផ្ទាល់ជាប្រាក់យ័ននិងប្រាក់យេនត្រូវ បានដំណើរការចាប់ពីថ្ងៃទី១មិថុនា នៅទីផ្សារតូក្យូនិងសៀងហាយ។
|
ជប៉ុននិងចិនកាត់បន្ថយការចំណុះទៅលើប្រាក់ដុល្លារអាមេរិក(http://vneconomy.vn) |
ក្នុងការពិតជាក់ស្ដែង ប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដែលចំណុះលើប្រាក់ USD កំពុង លេចចេញបណ្ដាបញ្ហាមិនសមហេតុសមផល ដូច្នេះ តម្រូវការរៀបចំខឿនហិរញ្ញវត្ថុពិភព លោកឡើងវិញគឺការពិតជាក់ស្ដែង។ ក្នុងវិស័យវិនិយោគ និងពាណិជ្ជកម្ម ប្រាក់យ័នរបស់
ចិន គឺជាប្រាក់មានសក្ដានុភាពបំផុត ដើម្បីប្រកួតប្រជែងជាមួយប្រាក់ USD ក្នុងការ ទូទាត់ និងផ្ទុកបំរុងអន្តរជាតិ។ អ្នកវិភាគជាច្រើនបានព្យាករណ៍ថា៖ ក្នុងរយះពេលមធ្យម ប្រាក
យ័ន នឹងបានទទួលស្គាល់លើទីផ្សារហិរញ្ញវត្ថុពិភពលោក និងក្នុងរយះពេលវែង ប្រាក់នេះ
អាចកាន់តួនាទីស្នូលលើពិភពលោក។ នាបច្ចុប្បន្ន ចិនក៏បានចុះហត្ថលេខាលើកិច្ច ព្រម ព្រៀងផ្លាស់ប្តូររូបីយវត្ថុជាមួយធនាគារមជ្ឈឹមចំនួន 16 លើពិភពលោក ក្នុងនោះមាន
បណ្ដាសមាជិកប្លុក BRIC (រួមមាន ប្រេស៊ីន រុស្ស៊ី ឥណ្ឌា ចិន) ។ នាពេលថ្មីៗនេះ នាចុង
ខែមិនា ឆ្នាំ 2012 ចិនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លាស់ប្តូររូបីយវត្ថុជាមួយ
អូស្ត្រាលីដែរ។ ធនាគារ Standard Chartered បានជូនដំណឹងនាពេលថ្មីនេះថា៖ក្នុងឆ្នាំ ២០១២ នឹងបើក អោយដំណើការ នៅទីក្រុងឡុង មជ្ឈមណ្ឌលជួញដូរ ប្រាក់យ័ន ដើមដំបូង ក្រៅដែនដីចិន។ ទីក្រុងឡុង មិនមែនជាដំបន់តែមួយគត់ មានគំនិតបើក មជ្ឈមណ្ឌលជួញដូរប្រាក់យ័នទេ ផែនការដូច្នេះ ក៏កំពុងបានជំរុញនៅសិង្ហបូរីដែរ។ ការផ្លាស់ប្តូរពាណិចហចកម្ម ដោយប្រើប្រាស់ប្រាក់ រវាងជប៉ុន -និងប្រាក់ចិន ក៏បាន
សម្ដែង នូវនិន្នាការចាំបាច់ នាំមកផលប្រយោជន៍អោយប្រទេសទាំងពីរនេះ។
ក្រៅបណ្ដាការជះឥទ្ធពលផ្ទាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ច ការជួញដូរដោយប្រាក់
ប្រទេសខ្លួន រវាងតូក្យូរ និងប៉េកាំងនោះ ក៏ជះឥទ្ធិពលទៅលើទំនាក់ទំនងនយោបាយ រវាងប្រទេសទាំងពីរទៀតផង។ ដូច្នេះ ការបង្កើនទំនុកទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេញរបស់ប្រទេសនិមួយៗ ក្នុងសភាពការណ៍
ត្រូវរងឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោក នាបច្ចុប្បន្ន នឹងជានិន្នាការចាំបាច ដែល
ប្រទេសទាំងពីរកំពុងធ្វើដំណើរឆ្ពោះទៅ៕
-VOVWORLD