(VOV)_ឆ្នាំ២០១៥ជាឆ្នាំទី៤ ដែលវិទ្យុសម្លេងវៀតណាមបានរួមជាមួយស្ថា
នីយ៍ផ្សាយសម្លេងលើទូទាំងពិភពលោក រំលឹកខួបអនុស្សាវរីយ៍ ទិវាផ្សាយសម្លេង ពិភពលោក (ថ្ងៃទី១៣ កុម្ភះ) លើកដម្កើងររាល់ការរួមវិភាគទានរបស់ការផ្សាយ
សម្លេងក្នុងជីវភាពរស់នៅ សង្គម នាបច្ចុប្បន្ន។ ទិវាផ្សាយសម្លេង ថ្ងៃទី១៣ កុម្ភះ
ឆ្នាំ ២០១៥ មានប្រធានបទ៖ យុវជន និងផ្សាយសម្លេង។ ទិវានេះគឺជា វេទិកា១
ដើម្បីយុវជនពិភពលោក មានឱកាសជួបប្រាស្រ័យ ផ្លាស់ប្តូរ បន្តអះ អាង នូវតួ
នាទី សម្លេង និងថានះរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍របស់ផ្នែកផ្សាយសម្លេង។
|
ការផ្សាយសម្លេងរួមដំណើរជាមួយមជ្ឈដ្ឋានអ្នកវ័យក្មេង |
ទោះបីកំពុងប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើនក្តី ប៉ុន្តែការផ្សាយ
សម្លេងនៅមានកម្លាំងពលំ១ដែលគ្មានមធ្យោបាយផ្សព្វផ្សាយណា១ជំនួសបាន
ឡើយ។ នោះគឺសមត្ថភាពផ្តល់ព័ត៍មានរហ័ស ទាន់ចិត្តដោយផ្ទាល់ និងងាយស្រួល
ក្នុងគ្រប់កាលះទេសះ បំពេញតម្រូវការខាងព័ត៍មានដល់គ្រប់មុខសញ្ញា។
តួនាទីរបស់ផ្សាយសម្លេងក្នុងជីវភាពរស់នៅ
ក្នុងសម័យកាលរបស់ព័ត៍មាន មធ្យោបាយផ្សព្វផ្សាយពហុបែបនេះជាមួយ
ការលេចចេញប្រភេទការផ្សាយព័ត៍មានថ្មី មធ្យោបាយផ្សាយសម្លេងនៅបន្តអះ
អាងតួនាទីសំខាន់របស់ខ្លួនដដែល។ដោយមានចរិតលក្ខណះសកម្ម ប្រសិទ្ធិភាព
រហ័សទាន់ចិត្ត អ្នកមិនចេះសរសេរ អ្នកមិនចេះអានក៏ ទាក់ ទងផ្ទាល់ជាមួយ
ព័ត៍មានដោយមធ្យោបាយផ្សាយសម្លេងដែរ។ ក្តាប់ជាប់បាន តម្រូវការខាងព័ត៍
មានរបស់សង្គមនាបច្ចុប្បន្ន វិទ្យុសម្លេងវៀតណាម ( VOV) កុំ ពុង ក្នុងដំណើ
ការកសាងប្រព័ន្ធមធ្យោបាយទាំង៤ប្រភេទ គឺ៖ ផ្សាយសម្លេង ផ្សាយ ទូរទស្សន៍
កាសែតបោះពុម្ភជាក្រដាស កាសែតអេឡិកត្រូនិក។ វិទ្យុ សម្លេង វៀតណាម
ជាស្ថាប័ន១ក្នុងចំណោមស្ថាប័នសារព័ត៍មានជួរមុខមានការជះ ឥទ្ធិពលទូលំ
ទូលាយ និងមានកិត្យានុភាពនៅក្នុងប្រទេសនិងតំបន់។ ចំពោះអ្នកស្ដាប់ VOV
បានក្លាយទៅជាមិត្តរួមដំណើរ១ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែរ។ បងស្រី
Nguyen Bich Hanh ជាងកាត់ដេរមួយនាក់នៅ ទីក្រុងហាណូយ បានអោយដឹងថា៖
“វិទ្យុសម្លេងវៀតណាមផ្សាយព័ត៌មានឆាប់រហ័សទាន់ចិត្តនិងត្រឹមត្រូវ។
ខ្ញុំស្តាប់ និង តាមដានជារៀងរាល់ថ្ងៃ ហើយឃើញថាព័ត៌មានត្រូវបាន បច្ចុបន្បន្ន
កម្ម ជាបន្ត បន្ទាប់។ កាសែតត្រូវការអាន ប៉ុន្តែរីឯវិទ្យុវិញ អាចស្តាប់ផង ធ្វើ ការ
បណ្តើផង”។
កម្មវិធីមួយចំនួនដោយ VOV បានបង្កើតឡើងចំណាប់ អារម្មណ៍យ៉ាងសកម្ម
ពីមិត្តអ្នកស្តាប់ជាច្រើនកុះករ និងជាម្ហូបស្មារតីមិនអាចខ្វះបាន របស់មនុស្សគ្រប់
រូបឡើយរបស់មនុស្សជាច្រើននាក់។ ក្នុងនោះមានកម្មវិធីដូចជា តាមចរន្តព្រឹត្តការ
ណ៍នៃកាណាល់ផ្សាយព្រឹត្តការណ៍ នយោបាយ បូកសរុប VOV1 បណ្តានាទី រក
ឃើញវៀតណាម នាទីព័ណ៌របស់ជនជាតិវៀតណាមទាំង៥៤ ដែលបានឧទ្ទេស
នាមអំពីរូបភាពទឹកដីមនុស្សវៀតណាម ទៅកាន់មិត្តភក្តិ អន្តរជាតិ និងសហគមន៍
ជនវៀតណាមនៅឯបរទេសតាមរយៈកាណាល់ផ្សាយ សម្លេងភាសាបរទេសជាតិ
VOV5 ។ល។ នាពេលខាងមុខ វិទ្យុសម្លេងវៀតណាម នឹងបន្តកសាងកាណាល់
ដោយឡែកដូចជា កាណាល់ផ្សាយសម្លេងជាភាសាអង់គ្លេស ផ្ទាល់២៤ក្នុងសប្ដាហ៍
ឬកសាងគំរោងការណ៍កាណាល់ផ្សាយ៧របស់ជនជាតិជាដើម។ កម្មវិធីទាំងអស់
នេះ ត្រូវបានកសាងឡើងដោយខ្លឹមសារសមស្របនឹងមុខសញ្ញមិត្តអ្នកស្តាប់ ផ្សេង
គ្នាក្នុងគោលដៅមិត្តអ្នកស្តាប់ជាចំណុចស្នូល ជាកម្លាំងចលករសម្រាប់ការ អភិវឌ្ឍន៍
ទាំងមូល។
ការផ្សាយសម្លេងរួមដំណើរជាមួយមជ្ឈដ្ឋានវ័យក្មេង
មិនថាប្រទេសណា១ សម័យកាលណាមួយឡើយ យុវជនជានិច្ចកាល ជា
កម្លាំងឈានមុខ ជាម្ចាស់នាពេលអនាគតរបស់ពិភពលោក។ នាបច្ចុប្បន្ន មជ្ឈដ្ឋាន
វ័យក្មេងនៅមានបញ្ហាជាច្រើនត្រូវដោះស្រាយ។ ពួកគេអាចស្វែងរក ចំលើយតាម
រយៈប្រភពព័ត៌មានច្រើន។ លោកស្រី Katherine –Muller Marin ប្រធានតំណាង
UNESCO នៅវៀតណាមបានចាត់ទុកថា៖
“ខ្ញុំចាត់ទុកថា ផ្សាយសម្លេងជាមធ្យោបាយអស្ចារ្យណាស់។ យើងគប្បីមាន
កម្មវិធីផ្សាយសម្លេងជាច្រើនដើម្បីផ្តល់មកឲ្យមជ្ឈដ្ឋានវ័យក្មេងព័ត៌មានត្រឹមត្រូវ
សមស្រប និងបរានុម័ត។ យើងក៏គប្បីបង្កើតបន្ថែមឱកាសដើម្បីមិត្តវ័យក្មេងអាច
មានសម្លេងលើកាណាល់ផ្សាយសម្លេងផងដែរ។”
វៀតណាមកំពុងស្ថិតនៅក្នុងដំណាក់កាលចំនួនប្រជាជនមាស ដោយសារ
មនុស្សមានអាយុពី១០ដល់៣០ឆ្នាំប្រហែល៤០% ចំនួនប្រជាជនទាំងមូល។ ដូច្នេះ
វិទ្យុសម្លេងវៀតណាមក៏បានចាត់ទុក យុវជនដើរតួនាទីស្នូល ជាប្រធានបទ ក្នុង
ការកសាងកម្មវិធីនានា ដើម្បីគេអាចឡើងសម្លេង និយាយស្ដីអំពី មនោសញ្ជេតនា
និងគោលបំណងរបស់ខ្លួនដែរ។
បណ្ដាកម្មវិធីយុវវ័យ និងជីវភាពរស់នៅ យុវជនរៀនសូត្រនិងធ្វើតាមគំរូ
សិលធម៌លោកប្រធានហូជីមិញ …លៗ របស់វិទ្យុសម្លេងវៀតណាម ជានិច្ចកាល
មានអត្រាអ្នកស្ដាប់ច្រើនលើលុប។
រួមដំណើរជាមួយការអភិវឌ្ឍន៍របស់ផ្នែកផ្សាយសម្លេងលើទូទាំងពិភពលោក
ផ្សាយសម្លេងវៀតណាមនិយាយរួម និងវិទ្យុសម្លេងវៀតណាមនិយាយ ដោយឡែក
និងបន្តកសាងបណ្ដាកម្មវិធីថ្មីៗ ទាក់ទាញទឹកចិត្តមិត្តអ្នកស្ដាប់។ បណ្ដាអ្នកធ្វើការ
ខាងផ្សាយសម្លេងវៀតណាមនឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្តរបស់ខ្លួន ដើម្បី
ផ្សាយសម្លេងជានិច្ចកាលជាឧបករណ៍ផ្សាយសម្លេងល្អ ផ្តល់ជូនព័ត៍មានរហ័សទាន់
ចិត្តនិងត្រឹមត្រូវបំផុត៕