ការព្រមព្រៀងបញ្ជាទិញប្រព័ន្ធ S-400 រុញទំនាក់ទំនងរវាងអាមេរិក- ទួរគីធ្លាក់ក្នុងភាពទាល់ច្រក
(VOVWORLD) -នាថ្ងៃទី ១២ ខែមិថុនា តាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានឲ្យដឹងថា ទួរគីបានប្រកាសបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ី ដោយមិនអើពើនឹងការព្រមានដាក់ទណ្ឌកម្មរបស់អាមេរិកក្នុងរយៈពេលកន្លងទៅឡើយ។
ប្រសិនបើប្រការនេះក្លាយទៅជាការពិតនោះ ទំនាក់ទំនងអាមេរិក - ទួរគីនឹងកើតភាពតានតឹង គម្រោងសហប្រតិបត្តិការទ្វេភាគីជាច្រើន អាចត្រូវជាប់គាំងផងដែរ។
កិច្ចសន្យាបញ្ជាទិញប្រព័ន្ធការពារមីស៊ីល S-400 ចំនួន ៤ ប្រព័ន្ធ ដែលមានតម្លៃ ២,៥ពាន់លានដុល្លារអាមេរិករវាងទីក្រុងអង់ការ៉ានិងទីក្រុងម៉ូស្គូត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៧។ រុស្ស៊ីនឹងរអនុវត្តន៍ដំណើរការផ្ទេរប្រគល់ក្នុងឆ្នាំ២០១៩។
ប្រព័ន្ធការពារមីស៊ីល S-400 (រូបថត៖ TASS) |
សម្ពាធដ៏ធំធេងពីទីក្រុងវ៉ាស៊ីនតោន
ទួរគីត្រូវទទួលរងសម្ពាធដ៏ធំធេងពីភាគីអាមេរិក ខណៈដែលទួរគីមានគោលបំណងចង់បញ្ជាទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី។ ទីក្រុងវ៉ាស៊ីនតោនបានព្រមានជាច្រើនលើកច្រើនសារ សំដៅបំផ្លាញកិច្ចសន្យាបញ្ជាទិញ ប្រព័ន្ធការពារមីស៊ីល S-400 នេះ។ កាលពីថ្ងៃទី ១០ ខែមិថុនា រដ្ឋសភាអាមេរិកបានអនុម័តលើសេចក្ដីសម្រេចចិត្ត ដោយអំពាវនាវដល់រដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្មទៅលើទួរគី ហើយថែមទាំងអំពាវនាវដល់ទួរគីលុបចោលកិច្ចសន្យាបញ្ជាទិញ ប្រព័ន្ធការពារមីស៊ីល S-400។ មុននេះ ២ ថ្ងៃ លោកស្រី Ellen Lord អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក បានព្រមានថា ប្រសិនបើទួកគីមិនបោះបង់ផែនការបញ្ជាទិញប្រព័ន្ធការពារមីស៊ីល S-400 នោះទេ អាមេរិកនឹងបណ្ដេញចេញ អាកាសយានិកជនជាតិទួរគី ដែលកំពុងចូលរួមវគ្គហ្វឹកហ្វឺនបើកបរយន្តហោះចម្បាំង F-35 នៅអាមេរិក ហើយថែមទាំងលុបចោលកិច្ចព្រមព្រៀងនានា ស្ដីពីការអនុញ្ញាតឱ្យក្រុមហ៊ុនទួរគីម៉ៅការផលិតយន្តហោះចម្បាំង F-35 ដែលបានចុះហត្ថលេខារួមមក ផងដែរ។ប្រការនេះគឺជាការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើទីក្រុងអង់ការ៉ា ខណៈដែលទួកគីបានស្នើបញ្ជាទិញយន្តហោះចម្បាំងប្រភេទនេះ ជាង ១០០ គ្រឿង ដែលមានតម្លៃប្រមាណ៩ ពាន់លានដុល្លារអាមេរិក។
ស្ដីពីវិស័យសេដ្ឋកិច្ចនោះ កាលពីថ្ងៃទី ១៦ ខែឧសភាកន្លងទៅ លោកប្រធានាធិបតីអាមេរិក Donald Trumpក៏បានបញ្ឈប់ជាផ្លូវការនូវកិច្ចព្រមព្រៀងស្ដីពីការអនុគ្រោះពាណិជ្ជកម្មជាមួយទួរគី ដោយលើកហេតុផលថាប្រទេសនេះលែងជាប្រទេសកំពុងអភិវឌ្ឍន៍ទៀតហើយ។ ហើយតាមនោះទួរគីលែងទទួលបានការអនុគ្រោះពន្ធលើទំនិញនាំចេញមួយចំនួនទៅកាន់អាមេរិក។
លើសពីនេះទៅទៀត ទីក្រុងវ៉ាស៊ីនតោនបានស្វែងរកគ្រប់វិធី ដើម្បីរាំងស្កាត់កិច្ចសន្យាបញ្ជាទិញ S-400 រវាងទួរគី និងរុស្ស៊ី ពីព្រោះថា ប្រព័ន្ធការពារមីស៊ីលនេះ អាចបាញ់ធ្លាក់យន្តហោះបំបាំងកាយដ៏ទំនើបៗរបស់អាមេរិក ជាពិសេសគឺ F-35។
មិនងាចរាំងស្ដាត់បានការប្ដេជ្ញាចិត្តរបស់ទួរគីឡើយ
ប្រធានាធិបតីទួរគីលោក Erdogan បានអះអាងម្តងហើយម្តងទៀតនូវការប្ដេជ្ញចិត្តបញ្ជាទិញឲ្យបានប្រព័ន្ធមីស៊ីលការពារដែនអាកាសS-400 របស់រុស្ស៊ី សំដៅធានាសុវត្ថិភាពដែនអាកាស។ តាមលោកថា ប្រការនេះនឹងការពារព្រំដែនណាតូ និង សហភាពអឺរ៉ុប (EU)។ ហេតុដូច្នេះហើយ រាល់ការរិះគន់អយុត្តិធម៌ និងគ្មានមូលដ្ឋានចំពោះគោលនយោបាយកិច្ចការបរទេសរបស់ទួរគីគឺមិនអាចព្រម
ទទូលបានឡើយ។
លោក Erdogan ក៏បានចាត់ទុកថាទួរគីទទួលបានកិច្ចព្រមព្រៀងបញ្ជាទិញប្រព័ន្ធ S-400 របស់រុស្ស៊ី នៅពេលដែលប្រទេសនេះចាំបាច់ត្រូវបំពេញបន្ថែមនូវរាល់ឧបករណ៍ ចំពោះគ្រោះអាសន្នដែលកាន់តែកើនឡើងនៅតំបន់ព្រំដែន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងរវាងអាមេរិក និងទួរគីកើតភាពតានតឹងជាច្រើន ដូចជាការខ្វែងគំនិតគ្នាក្នុងបញ្ហាស៊ីរី រាល់បទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ ឬភាពតានតឹងនៃករណីបុគ្គលិកស្ថានកុងស៊ុលអាមេរិក ត្រូវចាប់ឃុំខ្លួននៅទួរគិ។ ប៉ុន្តែ កិច្ចព្រមព្រៀងបញ្ជាទិញ S-400 របស់រុស្ស៊ីអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើទំនាក់ទំនងទ្វេភាគី៕