ការសាកល្បងថ្មីក្នុងទំនាក់ទំនងអាមេរិក-ប្រេហ្សីល
HONG VAN -  
(VOVworld)-ប្រធានាធិបតីប្រេហ្សីលលោកស្រីDilma Rousseff នាថ្ងៃទី១៧កញ្ញាបាន
លុបចោលដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់អាមេរិកដែលគ្រោងនឹង ប្រព្រឹត្តទៅនាខែ
តុលាខាងមុខ។ សេចក្តីសម្រេចនេះបានដាក់ទំនាក់ទំនងការទូតរវាងអាមេរិកនិងប្រេ
ហ្សីលចំពោះមុខការសាកល្បងធំៗ ព្រមទាំងជាសំពង់ព្រនង់ខ្លាំង១ទៅលើការខំប្រឹង
ប្រែងរបស់ប្រធានាធិបតីអាមេរិក Barack Obama ក្នុងការកែលំអទំនាក់ទំនងជាមួយ
ប្រេហ្សីល។
|
ថ្នាក់ដឹកនាំអាមេរិកនិងប្រេហ្សីលជួបគ្នានៅខាងក្រៅ
សន្និសីទG20នៅរុស្ស៊ីនាដើមខែកញ្ញា (រូបថតៈ dantri.vn) |
រឿងរ៉ាវទាំងអស់ដែលចេញពីការដែលស្ថាប័នសន្តិសុខជាតិអាមេរិក (NSA)ត្រូវ
ការចោទប្រកាន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បានដំណើរការតាមដាន សំបុត្រអេឡិកត្រូ
និករបស់ប្រធានាធិបតីប្រេហ្សីល Dilma Rousseff ជាមួយថ្នាក់ក្រោមរបស់លោកស្រី
ក៏ដូចជាឃ្លាំមើលសកម្មភាពរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធជាតិ Petrobrasជាសម័ន្ធ
ក្រុមហ៊ុនធំទី៤ពិភពលោករបស់ប្រេហ្សីល។
តាមកាណាល់ទូរទស្សន៌ Globo (ប្រេហ្សីល) ថា NSA បានតាមដានសំបុត្រ អេ
ឡិកត្រូនិក ការសន្ទនាតាមទូរស័ព្ទ និងសារលិខិតដែលប្រធានាធិបតីប្រេហ្សីល Dilma
Rousseff ផ្លាស់ប្តូរជាមួយថ្នាក់ក្រោមរបស់លោកស្រីផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ NSA បានប្រមូលផ្តុំព័ត៌មានក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៀតផង។ ជនរងគ្រោះ
គឺ សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធជាតិ Petrobras របស់ប្រេហ្សីល។ តាមបណ្តាអ្នកវិភាគ
ថា ការដែលអាមេរិកតាមដាន Petrobras គឺសំដៅដឹងឲ្យបានបរិមាណប្រេងរ៉ែនៅ
អាត្លង់តិចខាងត្បូង។
ចំពោះមុខព្រឹត្តិការណ៌ដ៏ធ្ងន់ធ្ងពោលខាងលើ ប្រធានាធិបតីប្រេហ្សីលបានកោះ ប្រជុំបន្ទាន់នៅវិមាន Planalto ដោយមានការចូលរួមរបស់តំណាងក្រសួងសំខាន់ៗ
មួយចំនួន។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រេហ្សីលក៏ត្រូវកោះហៅ ដោយសំណូពរ
បកស្រាយរឿងហេតុឲ្យបានច្បាស់លាស់។រដ្ឋមន្រ្តីការបរទេសរបស់ប្រេហ្សីល Luiz
Alberto Figueredo Machado ចាត់ទុកថា រឿងហេតុនេះជាទង្វើរំលោភមិនអាចទទួល
យកបានឡើយ។ ក្នុងពេលនោះ មន្រ្តីមួយចំនួនរបស់ ប្រេហ្សីលបានឲ្យដឹងថា នឹង
បង្កើតគណៈកម្មាធិការពិសេស១ដើម្បីស៊ើបអង្កេតរឿងហេតុ ពោលខាងលើ។
|
សម្ព័ន្ធក្រុមហ៊ុន Petrobras របស់ប្រេហ្សីល |
មិនត្រឹមតែចេញបណ្ដាសារប្រឆាំងជំទាស់រាល់សកម្មភាពរបស់ NSAប៉ណ្ណោះ
ទេ ថែមទាំង ប្រេស៊ីលក៏បានចាប់ផ្តើមអនុវត្តរាល់សកម្មភាពដើម្បីកាត់បន្ថយ ឥទ្ធិ
ពលរបស់អាមេរិក។ ប្រធានាធិបតី Dilma Rousseff បានចេញបទបញ្ជាអនុវត្តវិធាន
ការជាច្រើនដើម្បីធានាចរឹតលក្កណៈឯករាជ្យរបស់ប្រេស៊ីលក្នុងប្រព័ន្ធបណ្ដាញ
Internet នានា។ រដ្ឋាភិបាលប្រេស៊ីលនឹងបាញ់បង្ហោះផ្កាយរណប់ទូរគមនាគមន៍
នាឆ្នាំ ២០១៦ និងដំឡើងប្រព័ន្ធខ្សែរកាបអុបទិច១របស់ខ្លួនជាមួយទ្វីបអឺរ៉ុប និង
ប្រទសមួយចំនួននៅ អាមេរិកខាងត្បូង ដើម្បីជៀស វាងការលួចស្ដាប់សភាពការ
ណ៍របស់អាមេរិក។ លោកស្រី Dilma Rousseff ក៏កំពុងដាស់តឿនរដ្ឋសភាអនុម័ត្ត
ទៅលើសេចក្ដីព្រាងច្បាប់ បង្ខំ Facebook Google និងបណ្ដាក្រុមហ៊ុនសេវាកម្ម
Online ផ្សេងៗទៀត ត្រូវរក្សារទុករាល់ឯកសារដោយជនប្រេស៊ីលបង្កើតឡើងក្នុង
ម៉ាស៊ីនមេដែលស្ថិតនៅក្នុងដែនដីប្រេស៊ីល។ ជាមួយផែនការនេះ ប្រេស៊ីលអាច
បំផ្លាញ់ចោលការផ្តាច់មុខនាបច្ចុប្បន្នរបស់អាមេរិក នៅលើប្រព័ន្ធ Internet។
ជាការច្បាស់លាស់ថា÷ការលួចស្ដាប់សភាពការណ៍របស់ NSA បានធ្វើឲ្យ
ទំនាក់ទំនងរវាងអាមេរិកនិងប្រេស៊ីលជួបការលំបាកបំផុតពីមុនមកពិសេសគឺ ដំ
ណើរទៅបំពេញទស្សនកិច្ចនៅអាមេរិក របស់ប្រធានាធិបតីប្រេស៊ីល លើកនេះ
ត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចដ៏សែនសំខាន់ ដើម្បីពិភាក្សាអំពីកិច្ចសន្យា
លក់យន្តហោះចម្បាំង ផែនការសហប្រតិបត្តិការអំពីប្រេងរ៉េ និងបណ្ដាការព្រម
ព្រៀងពាណិជ្ជកម្ម…ជាដើម។
ទំនាក់ទំនងអាមេរិក-ប្រេហ្សីលកំពុងប្រឈមមុខនឹងការសាក្បងធំ។ ទោះ
បីជារដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama សន្យាថានឹង ស៊ើប អង្កេតឲ្យ
បានច្បាស់លាស់រាល់ការចោទប្រកាន់ទាក់ទិនដល់បញ្ហាចារកម្មបញ្តាញអិនធើ
ណែត ចំពោះប្រធានាធិបតីប្រេហ្សីល Dilma Rousseff ក៏ដោយ ប៉ន្តែ ទំនាក់
ទំនងរវាងអាមេរិកនិងប្រេស៊ីលពិបាកនឹងត្រឡប់មកដូចដើមវិញ៕
HONG VAN