ការសាកល្បងនិងភារកិច្ចថ្មីរបស់រដ្ឋាភិបាលវៀតណាមអាណត្តិថ្មី

(VOVworld)-ក្នុងបទថ្លែងមតិនៅវេទិការដ្ឋសភាក៏ដូចជាផ្លាស់ប្តូរមតិជាមួយមជ្ឈដ្ឋាន
សារព័ត៌មាននាថ្ងៃទី៧មេសានោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន អះអាងនូវភារកិច្ចអាទិភាពមួយចំនួនរបស់រដ្ឋាភិបាលនាពេលខាងមុខ។ នេះក៏ជា បញ្ហាដែលបានសមាជិកសមាជិកាសភានាំចេញក្នុងពេលពិភាគ្សាអំពីការសាក
ល្បងដែលស្ថាប័នប្រតិបត្តិច្បាប់នេះត្រូវប្រឈមមុខ។ ដោះស្រាយរាល់ការ សាក
ល្បងនេះគឺមានអត្ថន័យជាច្រើនសម្រាប់ខឿនសេដ្ឋកិច្ចនិងជីវភាពរស់នៅប្រចាំថ្ងៃ
របស់ប្រជាជនក៏ដូចជាចំពោះការអភិវឌ្ឍន៍របស់ប្រទេសជាតិនារយៈពេល៥ឆ្នាំខាង
មុខ។

ការសាកល្បងនិងភារកិច្ចថ្មីរបស់រដ្ឋាភិបាលវៀតណាមអាណត្តិថ្មី - ảnh 1
ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋសភា

        បញ្ហាអាទិភាពមួយចំនួនក្នុងការបញ្ជាណែនាំដែលបាននាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc ផ្តោតការយកចិត្តទុកដាក់នោះគឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជម្រុញ
កំណើនសេដ្ឋកិច្ច ប្រមូលផ្តុំធ្វើកំណែទម្រង់រដ្ឋបាល បង្ការប្រឆាំងអំពើពុក រលួយ
ខ្ជះខ្ជាយ ការពាររឹងមាំអធិបតេយ្យភាព បូរណៈភាពដែនដី និងស្ថិរភាពជីវភាពរស់
នៅសម្រាប់ប្រជាជននៅតំបន់រងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។

        ជម្រុញកំណើនសេដ្ឋកិច្ចចំពោះមុខសម្ពាធធ្វើសមាហរណកម្ម

        ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជម្រុញកំណើនសេដ្ឋកិច្ចជាភារកិច្ចចម្បងដែលបាន លោកនាយករដ្ឋមន្ត្រីនាំចេញ។​ស្ថានភាពជាក់ស្តែងសរឲ្យឃើញថា សកម្មភាព បញ្ជាណែនាំរបស់រដ្ឋាភិបាលអាណត្តិថ្មីគឺស្ថិតក្នុងបរិបទដែលខឿនសេដ្ឋកិច្ចវៀត ណាមកំពុងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយពិភពលោក។ លោក Tran
Hoang Ngan សមាជិកសភាមណ្ឌលហូជីមិញបានចាត់ទុកថា៖

        “ដោយចរិតលក្ខណៈធ្វើសមាហរណកម្មកាន់តែទូលំទូលាយដូច្នេះ បានជា ការប្រកួតប្រជែងរវាងប្រទេសនានាក៏បានប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាដែរ។ ហើយ ប្រទេសជាច្រើនកំពុងសកម្មកែលំអរបរិយាកាសធ្វើអាជីវកម្មតាមទិសល្អបំផុត
ដូច្នេះ រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ទៅលើដំណោះស្រាយដែលរួមចំណែក បង្កើនផលិតភាពការងារ។ ទន្ទឹមជាមួយកត្តាវិនិយោគធ្វើអាជីវកម្ម គ្រប់គ្រងប្រ
ភពធនធានមនុស្សនោះ គឺកត្តាផ្លាស់ប្តូរថ្មីនូវគ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យាទំនើប
គឺសំខាន់ណាស់”។

ការសាកល្បងនិងភារកិច្ចថ្មីរបស់រដ្ឋាភិបាលវៀតណាមអាណត្តិថ្មី - ảnh 2
សមាជិករដ្ឋាភិបាល

        ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៦ដែលបាននិងកំពុង​ចរចារ
នោះ វៀតណាមបានក្លាយទៅជាសមាជិកសកម្ម និងស្វាហាប់ក្នុងខឿន សេដ្ឋកិច្ច
សកល។ ប៉ុន្តែ កត្តាដែលត្រូវបានចាត់ទុកជាកម្លាំងចលករនៃសមត្ថភាព ប្រគួតប្រ
ជែងជាតិនោះ​កំពុងប្រឈមមុខនិងសម្ពាធជាច្រើន។ លោក Pham Trong Nhan សមាជិកសភាមណ្ឌល Binh Duong ពិនិត្យថា៖

        “សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្សមានការ បោះ
ជំហានថ្មីក្នុងការទទួលស្គាល់នូវតួនាទីរបស់សេដ្ឋកិច្ចឯកជនហើយបានសាធារណ
មតិជាតិនិងអន្តរជាតិវាយតម្លៃខ្ពស់ នោះគឺទទួលស្គាល់សេដ្ឋកិច្ចឯកជន ជាកម្លាំង
ចលករសម្រាប់ការនាំប្រទេសជាតិអភិវឌ្ឍន៍ទៅមុខ។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹង
នាំចេញគោលនយោបាយសម្រាប់បង្កើតកម្លាំងចលករជាក់ស្តែងនិងច្បាស់លាស់
ដើម្បីអនុវត្តគោលដៅនេះ”។

        ការពារអធិបតេយ្យភាពបូរណៈភាពដែនដីផ្សាភ្ជាប់ជាមួយនឹងការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលនឹង ប្តេជ្ញានិងស្វិតស្វាញក្នុងការតស៊ូការពាររឹងមាំខឿនឯករាជ្យ អធិបតេយ្យភាពនិង បូរណៈភាពដែនដី។ នេះជាភារកិច្ចផង និងជាការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់ផង
ដែរ ។ តាមមតិសមាជិកសមាជិកាជាច្រើនថា ដើម្បីអនុវត្តនូវភារកិច្ចទាំងអស់នេះ
គឺ ត្រូវមានដំណោះស្រាយព្រមៗគ្នាលើគ្រប់វិស័យ ដូចជា នយោបាយ សេដ្ឋកិច្ច
ការទូត ការពារប្រទេស ជាពិសេសត្រូវមានការផ្សាភ្ជាប់សេដ្ឋកិច្ចជាមួយវិស័យ
ការពារប្រទេស។ សមាជិកាសភា Nguyen Thi Phuc នៅមណ្ឌល Binh Thuan បាន
ចាត់ទុកថា៖

        “ខ្ញុំសូមស្នើររដ្ឋាភិបាលយកចិត្តទុកដាក់ត្រឹមត្រូវទៅលើបណ្តាដំណោះ​
ស្រាយ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រឲ្យផ្សាភ្ជាប់ជាមួយការការពារអធិបតេយ្យភាព កោះសមុទ្ររបស់មាតុប្រទេស វាយតម្លៃជាក់ស្តែងចំពោះការអនុវត្តគោលនយោ បាយជួយអ្នកនេសាទដំឡើងនាវាថ្មីសម្រាប់នេសាទលើសមុទ្រ លើកកំពស់ ប្រព័ន្ធគមនាគមន៍និងសំណង់ការពារលើកោះនានាផងដែរ”។

ការសាកល្បងនិងភារកិច្ចថ្មីរបស់រដ្ឋាភិបាលវៀតណាមអាណត្តិថ្មី - ảnh 3
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ធ្វើសច្ចាប្រណិធានទទួលដំណែង

        ប្តេជ្ញាបង្ការប្រឆាំងអំពើពុករលួយ

        តាមមតិជាច្រើនរបស់សមាជិក​សមាជិកាសភាថា ការបង្កាប្រឆាំងអំពើពុក
រលួយគឺជាឆន្ទៈរួម ហើយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលក៏បានសន្យាចំពោះមុខប្រជា ជននិងចំពោះមុខមាតុប្រទេសអំពីការប្តេជ្ញាបង្ការប្រឆាំងអំពើពុករលួយរបស់ខ្លួន។ ជាងពេលណាៗទាំងអស់ រដ្ឋាភិបាលបានចាត់ទុកការងារបង្ការប្រឆាំងអំពើពុក
រលួយ ខ្ជះខ្ជាយជាសត្រូវផ្ទៃក្នុង ហើយនឹងប្តេជ្ញាបង្ការប្រឆាំងប្រដូចនឹងការប្តេជ្ញា ការពាររឹងមាំអធិបតយេ្យមាតុប្រទេសអញ្ជឹង។

        រយៈពេល៥ឆ្នាំកន្លងទៅ វៀតណាមទទួលបានសមិទ្ធិសំខាន់ជាច្រើនអំពី​ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ចំពោះរយៈពេល៥ឆ្នាំខាងមុខ ទោះបីជានៅមានការ លំបាកជាច្រើនក៏ដោយ ប៉ុន្តែដោយបានសង្កេតឃើញច្បាស់នូវការសាកល្បង
ដូច្នេះ សាធារណមតិជឿជាក់ថា រដ្ឋាភិបាលអាណត្តិថ្មីនឹងជារដ្ឋាភិបាលសកម្មភាព បន្តនាំប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ