ការសាកល្បងនានាក្នុងការតស៊ូប្រឆាំងនឹងអំពើភេរកម្ម

Vovworld-ក្រុមរដ្ឋឥទស្លាមស្វ័យប្រកាស IS- ត្រូវបាន​បង្កើតឡើងនាខែមេសា
ឆ្នាំ២០១៤។គោលដៅរបស់ក្រុមនេះគឺបង្កើត រដ្ឋអ៊ីស្លាម១រួមមានតំបន់ដីដ៍ធំពី
ស៊ីរីដល់អ៊ីរ៉ាក់។ក្រុមនេះបាន ក្លាយទៅជាការសាក​ល្បងនៃសណ្តាប់ធ្នាប់ភូមិសាស្រ្ត
នយោបាយនៅក្នុងតំបន់ដោយ​សារមានប្រភពហិរញ្ញវត្ថុដ៍សម្បូរនិងចេះអនុវត្ត
យុទ្ឋសាស្រ្តនិង​យុទ្ឋវិធីយ៉ាងស្ទាត់ជំនាញ។

បំផុសសង្រ្គាមសាសនានានានៅលើសកលលោកទាំងមូល
ចំនូនជនប្រដាប់អាវុធនៃក្រុមនេះ បានកើនយ៉ាងខ្លាំងពី៣ម៉ឺននាក់នាគ្រាដំបូង
ឡើង២សែននាក់នាបច្ចុប្បន្ន។ប្រការគួរឲ្យចាប់អារម្មណ៍គឺជនប្រដាប់បរទេស
មកពីគ្រប់ទិសទីលើពិភពលោកស្រូបយកដល់១០%។ក្រុមនេះ​អាចដំណើរការ
វាយប្រហារភេរវកម្មនៅមិនថាទីកន្លែងណាឡើយ។​ក្រៅពីការការវាយ​ប្រហារ
ទន្រ្ទានយកទឹកដីនៅមជ្ឈឹមបូពា៏នោះ ការសម្លាប់ ចំណាប់ខ្មាំងនិងជនស៊ីវិលនិង
ជនបរទេសយ៉ាងឃោឃៅព្រៃផ្សៃរបស់ISបានធ្វើឲ្យ កក្រើកញ័រពិភពលោក
ទាំងមូលសំដៅព្រមាន​រដ្ឋាភិបាលនិងជនប្រឆាំងនានា។​រួមជាមួយអំពើភេរវកម្ម
ខាងស្មារតីរបស់គូបដិបក្ខ​តាមរយះការជូនដំណឹងអំពីឧក្រិដ្ឋកម្មដ៍ស្ញើបស្ញែងរបស់
ខ្លួនក្រុម ISនៅសកម្មចូលរួមសកម្មភាពរបស់ក្រុមភេរវ​កម្មAl Qaedaទៀតផងសំដៅ
បំផុសសង្រ្គាមសាសនាលើសកលលោកទាំងមូល។


                      

ការសាកល្បងនានាក្នុងការតស៊ូប្រឆាំងនឹងអំពើភេរកម្ម - ảnh 1
ក្រុមរដ្ឋ អ៊ីស្លាម ស្វ័យប្រកាស IS(រូបថត អិនធឺណែត)

ការខំប្រឹងប្រែងដំបូងក្នុងការតស៊ូប្រឆាងនឹងអំពើភរវកម្ម

ចំពោះមុខការអភិវឌ្ឍន៍យ៉ា​ងខ្លាំងក្លានៃក្រុមISក៍ដូចជាចរិត​លក្ខណះសាហារដែល
អង្គការនេះបណ្តាលឡើងសហគមន៍អន្តរជាតិបានមានកាយវិការសកម្មដំបូងក្នុងការ
ប្រឆាំងក្រុមIS។នាខែសីហាឆ្នាំ២០១៤សម្ព័ន្ឋប្រឆាំងក្រុមIS១ត្រូវបាន​បង្កើតឡើង
ដោយហមានការចូលរួមរបស់ប្រទេសចំនួន៤០ដឹកនាំដោយ​អាមេរិក។ការវាយ
ប្រហារតាមជើងអាកាសរបស់អាមេរិកនិងបណ្តាប្រទេសសម្ព័ន្ឋមិត្តទប់ស្កាត់បានសន្ទុះ
វាយប្រហារនៃក្រុមនេះ។កាលពីខែមេសាឆ្នាំ២០១៤ក្រុមISមិនទន្រ្ទានកាន់កាប់បន្ថែម
ទី​ក្រុងណា១នៅអ៊ីរ៉ាក់ឡើយទៅវិញនៅត្រូវច្រានចេញពីតំបន់ជាច្រើនភាគខាងជើ​ង
ប្រទេសអ៊ីរ៉ាក់ទៀតផង។នៅប្រទេសស៊ីរីហេដ្ឋារចនាសម្ព័នជាច្រើននៃក្រុបនេះត្រូវ
បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងន់ទៀតផង។ប្រភព​ហិរញ្ញវត្ថុឲ្យ ក្រុម ISត្រូវហ៊ុំព័ទ្ឋដោយ
សហ​កមន៍អន្តរជាតិ។
ពិ​បាកដកស្មៅទាំ​ងស្រុង
ទោះបីជា អាមេរិកប្រមូលបានប្រទេសជាច្រើនក្នុងការតស៊ូប្រឆាំងក្រុមISក្តីប៉ុន្តែយុទ្ឋ
នាការ​កំទេចក្រុម ISពុំទាន់ពង្រីកបានប្រសិទ្ឋភាពនៅឡើយ។ការពិតជាក់ស្តែង១
ពិបាក អធិប្បាយថា៖ទោះបីជាមានសតិអារម្មជ្រុលនិយមក្តីប៉ុន្តែក្រុមនេះកំពុងទទួល
បានការគាំទ្រពីអង្គការនិងបុគ្គលជ្រុលជាច្រើនលើពិភពលោកបង្កការគំរាមកំហែងថ្មី
សំរាប់រដ្ឋាភិបាលនានាលើសកលលោក។​ ការបាញ់ប្រហារ​មួយនៅថ្ងៃ ​ពុធ ទី ៧​មករា
នៅបា​រាំងជាឧទារហ៍១ស្រាប់។
ប្រការងាយឃើញថា៖ការតស៊ូប្រឆាំងក្រុម ISពុំទាន់ឈានទៅដខល់លទ្ឋផលចុង
ក្រោយដោយសារប្រទេសនានានៅមានការខ្វែងគំនិតនិងស្វែងរកគ្រប់វិធីសំរាប់ដៃគូ
របស់ខ្លួនទទួលផល​ចំណេញពីការបរាជ័យរបស់IS។រហូតមកដល់ពេលនេះស៊ីរីនិង
អ៊ីរ៉ាក់ជាប្រទេស២ដែលដើ​រតួនាទីសំខាន់ក្នុងការតស៊ូនេះនៅឈរខាងក្រៅនៃសម្ព័ន្ឋ
 អន្ត​រជាតិ។បំ​រែបំរួលទាំងនេះបានសរឲ្យឃើញថា៖លិទ្ឋិភេរកម្មនៅជាការដិតដាមដល់
ពេលណាសម្ព័ន្ឋអន្តរជាតិនៅគ្មានការ​រួមកំលាំងក្នុងការការតស៊ូកំទិចសត្រូវរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ